ឃើញលក់មាន់ចៀននៅតាមចិញ្ចើមថ្នល់អីចឹង តែកុំមើលងាយមួយខែៗរកបានរាប់ពាន់

//s5.kh1.co/54/5403013d02391a5d4e8f4082baa8357080dac34c.jpg
សង្គម

 ១៦-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ម៉ាឡេស៊ី៖ ប្ដីប្រពន្ធសញ្ជាតិម៉ាឡេស៊ីពីរនាក់ លោក Mat Tohid Abdul Kadir អាយុ ៣៨ ឆ្នាំនិងប្រពន្ធរបស់គាត់គឺអ្នកស្រី Nur Razlin Ramli អាយុ ៣៣ ឆ្នាំ បានបើករបរសាមញ្ញលក់មាន់ចៀនតាមចិញ្ចើមថ្នល់មួយដែលទទួលបានចំណូលខ្ទង់ពាន់ដុល្លារជារៀងរាល់ថ្ងៃ។ យោងតាមបទសម្ភាសន៍ខ្លីមួយ ពួកគាត់ថាអាចលក់សាច់មាន់បានចាប់ពី ៧០ ទៅ ៨០ ដុំក្នុងមួយថ្ងៃ ហើយយូរៗម្ដងពួកគាត់អាចលក់បានដល់ ១០០ ដុំក្នុងមួយថ្ងៃក៏មាន ដែលជាហេតុនាំឲ្យពួកគាត់អាចរកចំណួលបានខ្ទង់ ១៥,០០០ រូពី (៣,៦០០ដុល្លារ)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 លោក Mat Tohid Abdul Kadir
 លោក Mat Tohid Abdul Kadir

ទោះជាយ៉ាងណាក៏ដោយចំនួននេះវាអាស្រ័យលើរដូវកាលដែរ យើងមិនអាចទទួលបានប្រាក់ចំណេញបែបនេះគ្រប់ពេលនោះទេ។ យើងទាំងអស់គ្នាគិតថាប្រាក់ចំនួន ១៥,០០០ រូពីគឺជាចំនួនដ៏ច្រើនប៉ុន្តែបន្ទាប់ពីកាត់ថ្លៃដើមរួច មិនស្ថេរភាពជារៀងរាល់ថ្ងៃទេ យើងអាចចំណេញប្រាក់សុទ្ធចាប់ពី ៥០០ ទៅ ៧០០ រូពី ក្នុង ១ ថ្ងៃប៉ុណ្ណោះ។

ចំពោះអ្នកដែលមកទិញអាចដើរទៅជ្រើសរើសយកសាច់មាន់ណាដែលពួកគេចង់បានដោយខ្លួនឯង ហើយឈរតម្រង់ជួរយ៉ាងសមញ្ញ។ ថ្មីៗនេះលោក Tohid បានបើកតូបមាន់បំពងមួយទៀតនៅដាន់កូកូត ដោយពិចារណាពីបញ្ហាចំបងរបស់មនុស្សយើងនាពេលបច្ចុប្បន្ននេះគឺមានចំនួនអ្នកអត់ការងារធ្វើច្រើនណាស់។ ទន្ទឹមនឹងនេះ លោក Tohid  ក៏បានលើកឡើងនូវប្រយោគមួយឃ្លាថា "កុំបន្ទាបតម្លៃការងាររបស់អ្នកលក់តាមចិញ្ចើមថ្នល់ ប្រសិនបើវាជារឿងតែមួយគត់ដែលអ្នកអាចធ្វើបាន"។

មាន់ចៀន
មាន់ចៀន
 លោក Mat Tohid Abdul Kadir និងភរិយា
 លោក Mat Tohid Abdul Kadir និងភរិយា

គួររម្លឹកផងដែរថា ចាប់តាំងពីការចាប់ផ្តើមអាជីវកម្មនៅឆ្នាំ ២០១៧ លោក Tohid បានប្រឈមបញ្ហាជាច្រើនដែលពួកគាត់ត្រូវឆ្លងកាត់ ដើម្បីធានាបាននូវភាពជោគជ័យមកទល់ពេលបច្ចុប្បន្ននេះ៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T