ខំដាំដំណាំយ៉ាងស្អាតនៅលើដីគេបោះបង់ចោល បែរជាអ្នកជិតខាងច្រណែន លួចកាប់បំផ្លាញខ្ទេចគ្មានសល់

//s5.kh1.co/36/360178995278bb11ae3a95656eeeb86d9ed5d66d.jpg
សង្គម

 ១៦-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ម៉ាឡេស៊ី៖ ថ្មីៗនេះ នាង Li Pheng រស់នៅក្នុងទីប្រជុំជន Penang បានចែករំលែករឿងរ៉ាវដ៏ហួសចិត្តមួយ ដែលទាក់ទងទៅនឹងអ្នកជិតខាងរបស់នាងម្នាក់ បានលួចកាប់បំផ្លាញដំណាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងតាមសម្ដីរបស់នាង Li Pheng បានឲ្យដឹងថា មានដីតូចមួយកន្លែង គ្មានម្ចាស់កាន់កាប់នៅម្ដុំផ្ទះរបស់នាង ដែលហុំព័ទ្ធជុំវិញទៅដោយស្មៅ។ ដើម្បីការពារកុំឲ្យមានមូស និងពស់ អ៊ុំប្រុសម្នាក់បានសម្អាតស្មៅចេញ ហើយប្រែក្លាយទៅជាសួនដំណាំដ៏ស្រស់ស្អាតមួយ។ អ៊ុំប្រុសបានចំណាយពេលជារៀងរាល់ថ្ងៃក្នុងការដាំនិងស្រោចដំណាំ ហើយគាត់ក៏បានអនុញ្ញាតឲ្យអ្នកភូមិទាំងអស់ អាចបេះយកទៅធ្វើម្ហូបបានទៀតផង។ 

នាង Li Pheng បានបន្ដទៀតថា រាល់ពេលឃើញអ៊ុំប្រុសដាំនិងស្រោចដំណាំម្ដងៗ មានស្ត្រីម្នាក់ដែលជាអ្នកជិតខាង តែងតែមករករឿងដោយគ្មានមូលហេតុ។ លុះមកដល់ថ្ងៃទី១១ ខែធ្នូកន្លងទៅនេះ ស្ត្រីនោះបានលួចកាប់បំផ្លាញដើមល្ហុងចំនួន១០ដើម និងដំណាំផ្សេងៗទៀត  ខណៈពេលអ្នកភូមិកំពុងដេកលក់។

ជុំវិញរឿងរ៉ាវខាងលើនេះ ធ្វើឲ្យអ្នកភូមិហួសចិត្តគ្រប់ៗគ្នា  និងសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់ដំណាំដែលអ៊ុំប្រុសខិតខំប្រឹងប្រែងថែរក្សាកន្លងមកនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

សួនដំណាំពីមុន
សួនដំណាំពីមុន
សួនដំណាំក្រោយពីកាប់បំផ្លាញហើយ
សួនដំណាំក្រោយពីកាប់បំផ្លាញហើយ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T