ភ្នំពេញ ៖ កម្លាំងអាវុធហត្ថខណ្ឌ៧មករា បានឃាត់ខ្លួនជនបង្កម្នាក់ ជាកម្មករសំណង់ បន្ទាប់ពីបានរុញ មិត្ដភក្ដិរបស់ខ្លួនធ្លាក់ពីលើ អគារទើបនឹងធ្វើថ្មី បណ្ដាលឱ្យ ស្លាប់ពេល បញ្ជូននិងសម្រាកព្យាបាលនៅមន្ទីរពេទ្យ កាល់ម៉ែត ។

មេបញ្ជាការអាវុធហត្ថ ខណ្ឌ៧មករា លោក សយ ចាន់ឌី បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលឱ្យដឹងថា កម្លាំងសមត្ថកិច្ចរបស់ លោកបានឃាត់ខ្លួន ជនសង្ស័យ រូបនេះកាល ពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣បន្ទាប់ ពីជនរងគ្រោះដែលជាកម្មករសំណង់ដូចគ្នា នោះ ត្រូវបានគេរាយការណ៍ថា ស្លាប់ពេល កំពុងសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត ។

លោកសយ ចាន់ឌី បានបន្ដថា ជនរង គ្រោះឈ្មោះខាំ គង់ អាយុ២៨ឆ្នាំ មានស្រុក កំណើតនៅភូមិរហាត់ទឹក ឃុំរហាត់ទឹក ស្រុក មង្គលបុរី ខេត្ដបន្ទាយមានជ័យ ហើយ បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹក យកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុក កំណើត ។ ដោយឡែកជនបង្ក ដែលត្រូវ កម្លាំងអាវុធ ហត្ថចាប់ខ្លួន កាលពីព្រឹកថ្ងៃទី១៣ ខែមីនានោះ ឈ្មោះស៊ុន សុរក្ស អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅភូមិត្រែង ឃុំសិប្បូ ស្រុកស្អាង ខេត្ដកណ្ដាល មុខរបរជាអ្នកយាម ឃ្លាំង នៅអាគារទើបនឹងសាងសង់ទីដែល ជនរងគ្រោះធ្វើការនៅជាមួយ ។

លោកសយ ចាន់ឌី បានរំលឹកថា កាលពី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៣ជនដៃដល់និង ជនរងគ្រោះ រួមជាមួយមិត្ដភក្ដិទាំងអស់ជា កម្មករសំណង់ដូចគ្នា ប្រមាណ៦នាក់ បាននាំ គ្នាផឹកស៊ីនៅលើអគារទើបនិងធ្វើថ្មី ស្ថិតនៅ ផ្លូវលេខ២៤២ កែងផ្លូវលេខ១០៧ សង្កាត់ បឹងព្រលិត ខណ្ឌ៧មករា ។ ពេលកំពុងផឹក ស៊ីនោះជនរងគ្រោះ និងជនដៃដល់បានឈ្លោះ ប្រកែកគ្នារហូតដល់តឹងសសៃករៀងៗខ្លួន បន្ទាប់មកជនដៃដល់បានរុញជនរងគ្រោះ ទម្លាក់ពីលើអគារជាន់ទី១ បណ្ដាលឱ្យរង របួសធ្ងន់ ហើយក៏បានស្លាប់ពេលដឹកទៅដល់ និងព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត រីឯជន ដៃដល់នោះបានរត់គេចខ្លួនបាត់ ។ បន្ទាប់ពី មានករណីនេះកើតឡើង លោកសយ ណាឌី បានដឹកនាំកម្លាំងសមត្ថកិច្ចចុះធ្វើការស្រាវ ជ្រាវហើយឈានទៅដល់ចាប់ខ្លួនជនបង្កខាង លើ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០១៣ ហើយបច្ចុប្បន្នជនបង្ករូបនេះ ត្រូវបានឃុំខ្លួន ជាបណ្ដោះអាសន្ន នៅទីបញ្ជាការដ្ឋានអាវុធ ហត្ថខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ៕

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]