អ្នកណាមិនភ័យ! ដើរថតរូបមិនបានប្រយ័ត្ន ទៅជំពប់នឹង​ខ្លារខិនពីរក្បាល (មានវីដេអូ)

//s5.kh1.co/73/73ddb82126d9c1d844ef66df02cfe2b9d62556ae.jpg
សង្គម

 ១៦-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

អាហ្វ្រិក៖ ខ្សែវីដេអូមួយបានបង្ហាញពី​អ្នកល្បាតកំពុងថតរូបសត្វព្រៃ ដែលខ្លួនគាត់ផ្ទាល់បានជំពប់ជាមួយ​ខ្លារខិន​។ ​លោក Dillon Nelson បាននិងកំពុងថតមេ​ខ្លារខិន​និងកូនតូចរបស់វា ​ខណៈពេលដែលកូនខ្លារខិនមួយក្បាលនេះបានដើរមកជិតគាត់។ យោងតាមសារព័ត៌មាន Daily Mail បានអោយដឹងថា ឧប្បត្តិហេតុនេះបានកើតឡើងនៅឯតំបន់អភិរក្សធម្មជាតិ Sabi Sands ប្រទេសអាហ្វ្រិកខាងត្បូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងវីដេអូ​នេះផងដែរ គេប្រទះឃើញកូនខ្លារខិនញីអាយុ ១០ ខែបានដើរចុះពីលើទីទួល ហើយ​ដើរមកជិតជើងរបស់លោក Nelson ។ អ្នកថតរូបអាយុ ២៥ ឆ្នាំ​ឈរនៅស្ងៀមមួយកន្លែងជាមួយនឹងភាពភ័យខ្លាច ខណៈដែលខ្លារខិន​បានដើរសំដៅមករកគាត់ជាមួយចង្កូមស្រួចៗនឹងក្រញាំរបស់វា​។

យោងតាមសារព័ត៌មាន Metro News  លោក Nelson បាននិយាយថា “ខ្ញុំធ្វើការនៅតំបន់នោះជាអ្នកល្បាតឬម​គ្គុ​ទេស៍នាំភ្ញៀវដើរមើលក្នុងតំបន់អភិរក្សធម្មជាតិ​ ហើយយើងបានដើរតាមរកខ្លារខិន​ញីមួយក្បាលជាមួយនឹងកូនរបស់វា​អាយុ ១០ខែ​នៅពេលវាដើរឆ្លងកាត់ព្រៃក្រាស់។

លោក Nelson បាននិយាយថា ក្នុងកំឡុងពេលជួបប្រទះនេះ ​“គាត់ពិតជាមានអារម្មណ៍សប្បាយចិត្ត ហើយក៏ភ័យខ្លាំងណាស់ដែរ” ​៕

 កូនខ្លារខិនអាយុ១០ខែ
 កូនខ្លារខិនអាយុ១០ខែ
កូនខ្លារខិនជាមួយនឹងមេរបស់វា
កូនខ្លារខិនជាមួយនឹងមេរបស់វា
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T