ដំរីចិញ្ចឹមមួយក្បាល ដែលជាដំរីមានកម្ពស់ ខ្ពស់ជាងគេបំផុត ក្នុងប្រទេសឥណ្ឌា ត្រូវបានរាយការណ៍ឲ្យដឹងថា វាអាចជា ដំរីដំបូងគេបំផុតក្នុងប្រទេសឥណ្ឌា ដែលត្រូវបានជាប់ទោស ក្នុងករណីឃាតកម្ម និង ត្រូវបានឲ្យនៅក្រៅឃុំ ដោយមានការបង់ប្រាក់ធានា ថែមទៀត។

ដំរីមួយក្បាលនេះមានឈ្មោះ Thechikottukava Ramachandran អាយុ ៤៥ឆ្នាំ បានទទួលកំណត់ត្រាថ្មី ក្លាយជាដំរីដំបូងគេបំផុត ដែលត្រូវបានចោទប្រកាន់ ក្នុងបទល្មើសឃាតកម្ម ដោយកំណត់ត្រាមុន ជាដំរីខ្ពស់ជាងគេបំផុត នៅប្រទេសឥណ្ឌា ជាមួយនឹងកម្ពស់ ៣ម៉ែត្រ ១៧។ ទោះជាយ៉ាងណា មន្រ្តីផ្នែកថែរក្សាតំបន់ព្រៃ Malayattoor បានប្តឹង ដំរី ម្ចាស់ដំរី និង វិហារ ដែលជាអ្នកទទួលខុសត្រូវ ក្នុងការមានមនុស្សស្លាប់។ វាត្រូវបានដោះលែងអោយនៅខាងក្រៅ បន្ទាប់ពីមានការបង់ប្រាក់ធានា ៥៥៥០០ដុល្លារអាមេរិក រួចមក ដោយសារតែនៅក្នុងពិធីបុណ្យ នៅវិហារមួយកន្លែង ក្នុងតំបន់ Perumbavoor វាបានរត់ជាន់ ស្រ្តី ចំនួន ៣នាក់ បណ្តាលអោយស្លាប់បាត់បង់ជីវិត ក្នុងពេលកំពុងដង្ហែក្បួនព្យុហយាត្រា។ យ៉ាងណាមិញ ពេលនេះ វាកំពុងស្ថិតនៅក្នុងព្រៃអភិរក្ស ក្រោមការឃ្លាំមើល ពីមន្ត្រីមានសមត្ថកិច្ច ហើយតាមសេចក្តីរាយការណ៍ ពីអ្នកជំនាញខាងពេទ្យ បានឲ្យដឹងថា សត្វដំរីមួយក្បាលនេះ កំពុងស្ថិតក្នុងស្ថានភាពមានបញ្ហា មិនប្រក្រតី ហេតុនេះ ក្នុងកំឡុង ពេល ៣ខែ នេះ វានឹងមិនត្រូវបានដោះលែងអោយទៅណានោះទេ រហូតដល់វាអាចវិលមករក សភាពដើម និង ប្រក្រតីធម្មតាឡើងវិញ ទើបអាចយកវាទៅដង្ហែក្បួនទៀតបាន។

តើប្រិយមិត្តយល់យ៉ាងណាដែរ?


ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]