ខឹងប្ដីពូកែចេញទៅក្រៅរាល់យប់ពេក ស្រ្តីមា្នក់បានសង់តៀមស្រាយ៉ាងស្រស់ស្អាតមួយ នៅក្នុងសួនច្បារខាងក្រោយផ្ទះ(មានវីដេអូ)

//s5.kh1.co/7d/7d4494980bddf8207c4b4b80aceb88523ad14148.jpg
សង្គម

 ២៣-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អាមេរិក៖ ស្ត្រីជនជាតិអាមេរិកម្នាក់មានអាយុ ៤៥ ឆ្នាំ ឈ្មោះថា Jayne បានធ្វើរឿងមួយដ៏ភ្ញាក់ផ្អើលដល់ប្ដីនាង ដោយបានសង់តៀមស្រាមួយយ៉ាងស្រស់ស្អាត ដើម្បីកុំឲ្យប្ដីគាត់ពូកែចេញទៅខាងក្រៅហើយទុកឲ្យគាត់នៅម្នាក់ឯងពេក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Paul Tapper ជាវិស្វករមក Newton Abbot ដែលឧស្សាហ៍ចេញទៅដើរលេងនៅខាងក្រៅក្បែរៗតំបន់ដែលគាត់រស់នៅជាញឹកញាប់ បានធ្វើឲ្យប្រពន្ធរបស់គាត់មិនសប្បាយចិត្តនឹងទង្វើមួយនេះឡើយ។ ទីបំផុត​ ស្ត្រីដែលជាប្រពន្ធក៏បានសម្រេចចិត្តសង់តៀមស្រាផ្ទាល់ខ្លួនមួយនៅកណ្ដាលសួនច្បារខាងក្រោយផ្ទះដោយដាក់ឈ្មោះថា The Doghouse Inn ក្នុងគោលបំណងកុំអោយប្ដីលួចទៅផឹកនៅខាងក្រៅ។

https://s5.kh1.co/__image/w=615,h=409,q=100/4f/4fc7b454556c18d44d92b88441272cb15a3c98af.jpg

តាមការឲ្យដឹងពីស្ត្រីខាងលើបាននិយាយថា នាងបានចំណាយលុយយ៉ាងច្រើនគួរសមដែរ ក្នុងកាសង់វាឲ្យចេញជារូបរាងឡើង។ នាងបានចំណាយលើការសាងសង់សួនច្បារអស់ ១៥០០០ ផោន (២០,០៨៧ ដុល្លារ) មុនពេលដែលនាងសាងសង់តៀមស្រារអស់ក្នុងតម្លៃ ២៧០០ ផោន (៣៦១៥ ដុល្លារ) និងរួមទាំងការតុបតែង ក៏ដូចជាការដំឡើងប្រព័នអ៊ីនធឺណិត។ ប៉ុន្តែនាងមិនអាចបន្តទប់ទល់ជាមួយការចំណាយ ១០០ ផោន (១៣៣ ដុល្លារ)ក្នុងការដាក់កៅអីបន្ថែមទៀតទេ។

https://s5.kh1.co/__image/w=615,h=479,q=100/e9/e924368a424602e27ae4f731b06a7be257b8ecb0.jpg
https://s5.kh1.co/__image/w=615,h=409,q=100/3a/3a72e15ec12b32c27893489f6e1009b3b427bcfc.jpg

Jayne ដែលជាប្រពន្ធក៏បានប្រាប់ឲ្យដឹងផងដែរថា ពេលនេះប្ដីរបស់គាត់ពិតជារីករាយខ្លាំងណាស់ និងកូនៗរបស់គាត់ទាំងបី Tom ,Lorren ​និង Jack ក៏បានលើកឡើងថាការធ្វើបែបនេះពិតជាសន្សំលុយបានច្រើនណាស់ ក្នុងការទិញស្រា ឬក៏ចេញទៅខាងក្រៅ។ Janyne ក៏បានបន្ថែមថា៖

“ ខ្ញុំតែងតែស្វែងរករបស់របរសម្រាប់ផ្គត់ផ្គង់តៀមស្រារបស់ខ្ញុំ ហើយវាមិនមែនគ្រាន់តែជាតៀមស្រារតូចមួយសម្រាប់ប្ដីខ្ញុំនោះទេតែខ្ញុំក៏ចូលចិត្តនឹងចំណាយពេលដ៏សប្បាយរីករាយនៅទីនោះផងដែរ ”៕

សូមទស្សនាវីដេអូខាងក្រោម៖

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T