ហ្វីលីពីនរងទុក្ខផ្ទួនៗ បន្ទាប់ពីជួបប្រទះព្យុះទីហ្វុងកំឡុងព្រឹត្តិការណ៍ស៊ីហ្គេម ឥឡូវមកជួបប្រទះគ្រោះរញ្ជួយដីមួយថែមទៀត (មានវីដេអូ)

//s5.kh1.co/e4/e461e56041d7c66acb7389ca3fd7dd74c376d9c8.jpg
សង្គម

 ១៦-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ហ្វីលីពីន៖ កាលពីថ្ងៃអាទិត្យម្សិលមិញនេះវេលាម៉ោង២រសៀលគ្រោះរញ្ជួយដីមួយកម្រិត៦.៨រ៉ិចទ័របានរញ្ជួយកក្រើកនៅភាគខាងត្បូងប្រទេសហ្វីលីពីនស្ថិតនៅលើកោះ Mindanao នៅក្នុងខេត្ត Davao del Sur ហើយគ្រោះមហន្តរាយមួយនេះបានសម្លាប់មនុស្សចំនួន៣នាក់ក្នុងនោះក៏មានក្មេងស្រីអាយុ៦ឆ្នាំមួយនាក់ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមជួយសង្គ្រោះកំពុងស្វែងរកជនដែលបាត់ខ្លួន
ក្រុមជួយសង្គ្រោះកំពុងស្វែងរកជនដែលបាត់ខ្លួន

លោក Douglas Cagas ដែលជាអភិបាលខេត្តបានប្រាប់សារព័ត៌មាន CNN ថាកំឡុងពេលមានគ្រោះរញ្ជួយដីក្មេងស្រីម្នាក់នោះស្ថិតនៅក្នុងផ្ទះជាមួយគ្រួសារ ប៉ុន្តែជាអកុសលក៏ត្រូវផ្ទះដួលរលំសង្កត់ស្លាប់តែម្ដង។ ប្រធានស្នងការលោក Samuel Tadeo បានបញ្ជាក់ឲ្យដឹងថាមានមនុស្ស៣នាក់បានស្លាប់ហើយផ្សារនិងវត្តចំនួនមួយបានដួលរលំ។ ប្រជាជននៅតំបន់នោះបានរាយការណ៍មកថាសាលាជាច្រើនបានខូចខាតយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែជាសំណាងមិនមានសិស្សរូបណារងរបួសនោះទេ ដោយសារតែវាជាថ្ងៃអាទិត្យ។

ចំណុចពណ៌ក្រហមជាតំបន់ដែលកើតហេតុ
ចំណុចពណ៌ក្រហមជាតំបន់ដែលកើតហេតុ

ជាមួយគ្នានេះដែរខេត្តមួយចំនួនដែលនៅក្បែរតំបន់កើតហេតុខាងលើនេះក៏ទទួលរងឥទ្ធិពលពីគ្រោះរញ្ជួយដីនេះដែរ ប៉ុន្តែកម្រិតរញ្ជួយមានត្រឹមតែ៥.០រ៉ិចទ័រតែប៉ុណ្ណោះ នោះបើយោងតាមភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិក។ គ្រោះរញ្ជួយដីមួយនេះមិនបង្កឲ្យកើតមានរលកយក្សស៊ូណាមិនោះទេ ដោយសារតែវារញ្ជួយនៅក្នុងដីគោកមិនមែនស្ថិតនៅក្រោមទឹកនោះទេ។

គួររម្លឹកផងដែរថាកាលពីខែតុលាកន្លងទៅនេះមានគ្រោះរញ្ជួយដីកម្រិត៦.៦និង៦.៥រ៉ិចទ័រធ្លាប់កើតមានម្ដងហើយនៅលើកោះ Mindanao នេះ ដែលបានសម្លាប់មនុស្ស១៤នាក់និងរងរបួស៤០០នាក់ជាង៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T