ទូរស័ព្ទដើរយឺត? ៧ វិធីនេះអាចជួយ​បាន

//s5.kh1.co/37/379cc261e57dd86c2cfd47595e374acb5d9d41c5.jpg
បច្ចេកវិទ្យា

 ១៦-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ស្មាត​ហ្វូន ​របស់​លោក​អ្នក​នឹង​មាន​ពេល​កំណត់​របស់​វា គឺ​អាស្រ័យ​ទៅ​តាម​ការ​កំណត់​របស់​ក្រុមហ៊ុន​ណា​មួយ​ ។ វា​ដំណើរ​ការ​នូវ​កម្មវិធី​របស់​វា​ជា​រៀង​រាល់​ថ្ងៃ ​ដោយ​មិន​មាន​ខ្វះ​ចន្លោះ​ណា​ឡើយ។ ការ update កម្មវិធី​ពិត​ជាជួយ​​ស្មាត​ហ្វូន ​ដំណើរ​ការឲ្យ​ទាន់​បច្ចុប្បន្ន​ភាព។ ប៉ុន្ដែ​​លោក​អ្នក​ត្រូវ​ដឹង​ថា អ្វី​ទាំង​នេះ​វា​នឹង​ធ្វើ​ឲ្យ​​ស្មាត​ហ្វូន​របស់​​អ្នក​មាន​ដំ​ណើការ​យឺ​ត​យ៉ាវ​ជាង​មុន​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

៧ ​វិធី​ ដែល​អាច​ជួយ​​ឲ្យ​ស្មាត​ហ្វូន​ ​ដំណើ​ការ​​បាន​លឿន​ជាង​មុន៖​

១.​ ​Apps ថ្មី ពេល​ដំឡើង​​ស៊ី​ទំហំ​នៃ​​ការ​ផ្ទុក​ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ម៉ាស៊ីន​របស់​ស្មាត​ហ្វូន​អ្នក​ដំណើ​ការ​កាន់​តែ​យឺត។ ​មិន​មែន Apps មិន​សំខាន់​នោះ​ទេ ប៉ុន្ដែអ្នក​គួរ​តែ​ប្រើ​បា្រស់​វាឲ្យ​​បាន​ល្អ លុប​កម្ម​វិធីដែល​មិន​សំ​ខាន់​ចោល ហើយ​ទុក​តែ​កម្ម​វិធី​ណា​ដែល​​ជា​តម្រូវ​ការ​របស់​អ្នក​។

២. ​កុំដំឡើង​កម្មវីធី​ពី​ប្រភព​ណា​ដែល​មិន​ច្បាស់​ ដូចជាកម្មវិធីដែល​យក​មក​ពី​ torrent sites​ ជា​ដើម​។ កម្មវិធី​ដែល​បាន​មក​ដោយ​មិន​គិត​ថ្លៃ​ទាំង​នេះ​ វា​ផ្ទុក​ទៅ​ដោយ​បញ្ហា​ និង​មេរោគ​ដែល​អាច​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​​ស្មាត​ហ្វូន​របស់​លោក​អ្នក​បាន​។

៣. ​​​គួរ​រក្សា​ទំហំ​ RAM រស់​អ្នក​ជា​ប្រចាំ វា​នឹង​មិន​មាន​បញ្ហា​អ្វី​កើត​ឡើង​ឡើយ​បើ​អ្នក​តែង​តែ​ដំណើរ​ការ​វា​បាន​ល្អ និង​រក្សា​ទុក​នៅ​ចន្លោះ​ទំនេរ​ឲ្យ​បាន​ច្រើន​​។ នៅ​ពេល​ដែល​អ្នក​រក្សា​​​ទំហំ RAM បាន​ច្រើន​​ នោះ​ស្មាត​ហ្វូន​របស់​អ្នក​នឹង​ដំណើរ​ការ​បាន​ល្អ​ មិនមានការរអាក់រអួល​ឡើយ​។

៤. រក្សា​កា​រ​ត្រួត​ពិនិត្យ​នៅ​លើ​ App updates របស់​អ្នក​ វា​នឹង​ដំណើរ​ការ​ដោយ​ខ្លួន​​ឯង​ជាប្រចាំ​ ប៉ុន្ដែ​នៅ​ពេល​ដែល​អ្នក​ត្រួត​ពិនិត្យ​វា​ជា​ប្រចាំ​ ស្មាត​ហ្វូន​អ្នក​នឹង​ដំណើរ​ការ​កាន់​តែ​ប្រសើ​រ​។​ ​នៅ​ពេល​ដែល​អ្នក​តែង​តែ​តាម​ដាន​ ការ​ដំឡើង​ថ្មី​ទាំង​នេះ​ អ្នក​នឹង​ដឹង​ពី​ទំហំ​​ និង​ការ​ដំណើរ​ការ​របស់​វា​។ អ្នក​ត្រូវ​ដឹង​ថា App updates​ តែង​តែ​ស៊ី​ទំ​ហំ​នៃ​ RAM ​របស់​អ្នក​ធំឡើង​ៗ​។​

៥. ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ប្រើ​កាត microSD​ ។ កាត microSD ​អាច​ផ្ដល់​ឱ្យ​អ្នក​នូវ​ទំហំ​កាន់​តែ​ច្រើន ​ប៉ុន្តែ​វា​បាន​ធ្វើ​ឲ្យ​ទូរស័ព្ទ​របស់​អ្នក​យឺត​​ផង​ដែរ​។

៦.​ ជៀង​វាង​ការ​ប្រើ​ប្រាស់​​ ម៉េមូរី​ ខាង​ក្នុង​ (internal storage)​ រហូត​ទាល់​តែ​អស់​​។ បាន​ន័យ​ថា​ អ្នក​គួរ​តែ​យក​រូបថត​ ឬ​លុប​ចោល​នៅ​រូប​ថត ឬ​កម្ម​វិធី​ចាស់​ៗ​​ចេញ​​ ដែល​មិន​ចាំបាច់​។ ពីព្រោះ​ថា នៅ​ពេល​ដែល​ ម៉េមូរី​ របស់​អ្នក​ពេញ​ វា​អាច​ធ្វើ​​ឲ្យ​​ទូរស័ព្ទ​របស់​លោក​អ្នក​គាំង​ឬ​លែង​ដំណើរ​ការ​តែ​ម្ដង​។

៧.​​​កុំ​ព្យាយាម​ប្រើ​កម្មវិធី ដាក់​នៅ​លើ​អេក្រង់​មានចលនា (live ​wallpaper​) ឬកម្មវិធី លំអ (widgets) ច្រើន​ពេក​ វា​អាច​ប៉ះ​ពាល់​ដល់​ដំណើរការ​ម៉ាស៊ីន​ និង​ថ្ម​ស្មាត​ហ្វូន​របស់​អ្នក​។

ប្រភព៖ indiatoday

Taing Rinith
និចគី តាង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T