យានអវកាសរបស់ណាសាបានរកឃើញខ្យល់ព្យុះស៊ីក្លូនយក្សដែលមានទំហំប៉ុនរដ្ឋតិចសាសរបស់សហរដ្ឋអាមេរិកនៅលើភពព្រហស្បត្តិ៍

//s5.kh1.co/23/2372cbd12b50975d89444cc591f4ef97536f63b0.jpg
បច្ចេកវិទ្យា

 ១៦-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

បរទេស៖ កាលពីពេលថ្មីៗនេះយានអវកាស Juno ដែលជាយានសម្រាប់អង្កេតនៅទីអវកាសបានប្រទះឃើញព្យុះស៊ីក្លូនយក្សថ្មីមួយនៅលើភពព្រហស្បត្តិ៍។ បើយោងតាមអង្គការណាសាបានឲ្យដឹងថាយាន Juno ដែលជាយានប្រើប្រាស់ថាមពលពីពន្លឺព្រះអាទិត្យបានរកឃើញព្យុះស៊ីក្លូនមួយនៅកំលុងពេលហោះទៅជិតភពព្រហស្បត្តិ៍លើកទី២២នៅដើមខែវិច្ឆិកាដើម្បីប្រមូលទិន្នន័យពីភពឧស័្មនយក្សមួយនេះនៅរយៈចម្ងាយ៣,៥០០គីឡូម៉ែត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យាន Juno ដែលជាយានអង្កេតក្នុងទីអវកាស
យាន Juno ដែលជាយានអង្កេតក្នុងទីអវកាស

បន្ថែមលើការរកឃើញព្យុះនៅភព្រហស្បត្តិ៍ ក្រុមការងារណាសាត្រូវតែធ្វើយ៉ាងណាឲ្យយានអង្កេតទីអវកាសមួយនេះទទួលពន្លឺគ្រប់គ្រាន់ពីព្រះអាទិត្យ បើមិនដូច្នោះទេយានមួយនេះច្បាស់ជាមានវាសនាដូចជាយាន Opportunity ដែលកាត់ផ្ដាច់ទំនាក់ទំនងនៅពេលដែលព្យុះធូលីបានបិទពន្លឺមិនឲ្យយាននេះស្រូបថាមពលពីព្រះអាទិត្យបាន។ វាពិតជាសំណាងណាស់ដែលក្រុមការងារណាសាបានបញ្ជាឲ្យយាន Juno ហោះចេញពីស្រមោលភពព្រហស្បត្តិ៍ដែលអាចរារាំងការទទួលពន្លឺពីព្រះអាទិត្យ ហើយអាចរកឃើញព័ត៌មានថ្មីថែមទៀត។ គួររម្លឹកដែរថា យាន Juno ធ្លាប់បានរកឃើញព្យុះស៊ីក្លូនចំនួន៩នៅលើប៉ូលខាងជើងរបស់ភពព្រហស្បត្តិ៍និងចំនួន៦នៅប៉ូលខាងត្បូងក្នុងខែកក្កដាឆ្នាំ២០១៦។

រូបផែនទីសហរដ្ឋអាមេរិកនៅលើភពព្រហស្បត្តិ៍តំណាងឲ្យខ្យល់ព្យុះទាំង៥រួមបញ្ចូលគ្នា និងរូបផែនទីរដ្ឋតិចសាសតំណាងឲ្យខ្យល់ព្យុះស៊ីក្លូនថ្មីដែលទើបតែរកឃើញ
រូបផែនទីសហរដ្ឋអាមេរិកនៅលើភពព្រហស្បត្តិ៍តំណាងឲ្យខ្យល់ព្យុះទាំង៥រួមបញ្ចូលគ្នា និងរូបផែនទីរដ្ឋតិចសាសតំណាងឲ្យខ្យល់ព្យុះស៊ីក្លូនថ្មីដែលទើបតែរកឃើញ

នៅកំឡុងពេលហោះទៅជិតភពព្រហស្បត្តិ៍ យាន Juno បានរកឃើញខ្យល់ព្យុះចំនួន៥ក្នុងចំណោមព្យុះដែលវារកឃើញខាងលើនេះ ហើយបានរួមបញ្ចូលគ្នាបង្កើតបានទំហំមួយប៉ុនសហរដ្ឋអាមេរិកទាំងមូល។ ប៉ុន្តែឥឡូវខ្យល់ព្យុះថ្មីដែលទើបតែរកឃើញអាចនឹងចូលរួមជាមួយក្រុមព្យុះទាំង៥ខាងលើ រួចព្យុះទាំងនោះអាចនឹងប្ដូររូបរាងពីបញ្ចកោណទៅជាឆកោណវិញ។ អង្គការណាសាបានបញ្ជាក់ថាព្យុះយក្សថ្មីមួយនោះមានទំហំប៉ុនរដ្ឋតិចសាសរបស់សហរដ្ឋអាមេរិក។ ទិន្នន័យដែលទទួលបានពីយាន Juno បានឲ្យដឹងថា ខ្យល់ព្យុះស៊ីក្លូននោះមានល្បឿន ៣៦២គីឡូម៉ែត្រក្នុងមួយម៉ោង៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T