ដល់ថ្នាក់ហ្នឹងផង! ហេតុតែចង់បានកូនឆ្កែមកចិញ្ចឹមពេក សរសេរសុទ្ធតែ CV ដើម្បីស្នើសុំម្ដាយ

//s5.kh1.co/66/660ac67f2c5725ff877a7114c13939bdf4dc4ad9.jpg
សង្គម

 ១៦-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អូស្រ្តាលី៖ ការធ្វើច្រើនដងហើយ នៅតែមិនបានជោគជ័យមិនមែនជារឿងដែលយើងត្រូវបោះបង់នោះទេ។ ជាក់ស្ដែង ក្មេងស្រីជំទង់សញ្ជតិអូស្ត្រាលី ម្នាក់បានប្រើវិធីដែលគួរឲ្យអស់សំណើចនិងប្រហែលជាមិនធ្លាប់មាននរណាធ្លាប់ធ្វើពីមុនមកដូចនាង Kayla ទេ ដែលបានសរសេប្រវត្តិរូបសង្ខេប ឬ CV និងលិខិត Cover Letter ដើម្បីបង្ហាញពីការតាំងចិត្ត ក៏ដូចជាទំនួលខុសត្រូវរបស់នាងដើម្បីចិញ្ចឹមឆ្កែមួយក្បាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះនារីវ័យក្មេងអាយុ ១៨ឆ្នាំខាងលើបានសរសេរពាក្យមួយចំនួនដែលមានខ្លឹមសារថា៖

“ វាគួរតែដល់ពេលដែលខ្ញុំត្រូវមានឆ្កែមួយក្បាលសម្រាប់ចិញ្ចឹមផ្ទាល់ខ្លួនហើយ ព្រោះខ្ញុំមានប្រាក់ចំណូលគ្រប់គ្រាន់សម្រាប់ទិញអាហារ និងចេះស្រលាញ់ថ្នាក់ថ្នមឆ្កែតូចនោះបានល្អ” ។

លិខិតស្នើសុំរបស់ Kayla
លិខិតស្នើសុំរបស់ Kayla

Kayla បានឲ្យដឹងថា នៅពេលម្ដាយនាងត្រឡប់មកដល់ផ្ទះវិញ ឃើញកូនឆ្កែនៅក្នុងបន្ទប់ គាត់មានការភ្ញាក់ផ្អើលហើយបានចាប់ផ្ដើមសើច ហើយ Kayla បានព្យាយាមពន្យល់ម្ដាយ និងស្នើសុំឲ្យគាត់ទទួលយកអ្វីដែលនាងបានធ្វើ។

Kayla និងកូនឆ្កែ
Kayla និងកូនឆ្កែ

ជាចុងក្រោយ Kayla បានលើកឡើងផងដែរថា មុនដំបូងនាងក៏មិនរំពឹងថាវិធីសាស្រ្តមួយនេះជោគជ័យទេ ហើយនាងក៏ណែនាំដល់អ្នកទាំងឡាយណាដែលចង់បានឆ្កែមកចិញ្ចឹមដូចនាងអាចសាកល្បងវិធីមួយនេះបាន៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T