អ្នកស្រាវជ្រាវរកឃើញទន្លេដ៏ធំមួយ ក្រោមផ្ទាំងទឹកកកនៅតំបន់ហ្គ្រីនលែន

//s5.kh1.co/72/723a7755f8c2ac826ef8065b680ac7c1cdb4bf45.jpg
បច្ចេកវិទ្យា

 ១៦-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

បរទេស៖ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យហុកកៃដូ ​បានរកឃើញ​បណ្តាញផ្លូវទឹកដ៏ធំមួយ​ដែលភ្ជាប់ពីកោះទៅកណ្តាល​សមុទ្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាលទ្ធផលនៃការស្រាវជ្រាវរបស់ពួកគេនៅតំបន់ហ្គ្រីនលែន អ្នកវិទ្យាសាស្ត្រគិតថា វាជាដងទន្លេដែលមានប្រវែងប្រហែលមួយពាន់ម៉ាយ៍ (ជាង ១,៦០៩ គីឡូម៉ែត្រ) ។

​ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ទឹកទន្លេហូរនៅពីក្រោម​ផ្ទាំងទឹកកកជម្រៅរាប់រយគីឡូម៉ែត្រមុនពេលដែលវាអាចឈានមកដល់ផ្ទៃខាងលើ ដូច្នេះអ្នកវិទ្យាសាស្ត្របានហៅទន្លេថ្មីនេះថាជា “ទន្លេខ្មៅ” ។

ដើម្បីកំណត់អត្តសញ្ញាណនិង​រុករកទន្លេ ក្រុមអ្នកស្រាវជ្រាវបានបំពេញចន្លោះខ្វះខាតនៅលើផែនទីដោយការត្រួតពិនិត្យបន្ថែម និងផ្អែកលើទិន្នន័យដែលប្រមូលបានដោយយន្តហោះរុករកដែលមានបំពាក់​ឧបករណ៍រ៉ាដា។

​អ្នកវិទ្យាសាស្ត្របាននិយាយថា សូរសម្លេងទឹកទន្លេនៅក្រោមផ្ទាំងទឹកកកនេះ មិនអាចធ្វើឲ្យយើងស្តាប់ឮពីផ្ទៃខាងលើបាននោះទេ៕

ផែនទីទន្លេខ្មៅក្រោមផ្ទាំងទឹកកក
ផែនទីទន្លេខ្មៅក្រោមផ្ទាំងទឹកកក
ផែនទីទន្លេខ្មៅក្រោមផ្ទាំងទឹកកក
ផែនទីទន្លេខ្មៅក្រោមផ្ទាំងទឹកកក
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T