ដើម្បីអភិរក្សវប្បធម៌ខ្មែរ ឡើងឆាកលើកនេះ ពេជ្រ សោភា នាំយករបាំខ្មែរ សម្ដែងអមដោយបទចម្រៀងថ្មី (មានវីដេអូ)

//s5.kh1.co/89/894d7580ff8af8a586e3cf38f5cbacda4b79e22d.jpg
តារា & កម្សាន្ដ

 ១៦-ធ្នូ-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាលពីយប់ម្សិលមិញ ពេជ្រ សោភា ដែលជាតារាចម្រៀងស្រី ដ៏មានប្រជាប្រិយភាព បានបង្កភាពភ្ញាក់ផ្អើលជាថ្មី ដោយបាននាំយក ចំណីអារម្មណ៍ប្លែកមួយ ចែកជូនហ្វេនៗ ស្របពេលដែលមានការសម្ដែងលើឆាកដ៏ធំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ តារាស្រីរូបនេះ បានលើកយកបទចម្រៀងថ្មីសន្លង មួយបទរបស់នាង មានចំណងជើងថា « ព្រះអគ្គីជាសាក្សី» មានការនិពន្ធទំនុកច្រៀង និងសាច់ភ្លេង ស្ដាប់ទៅយ៉ាងប្លែកអារម្មណ៍។

អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺ តាមរយៈបទចម្រៀងថ្មីមួយបទនោះដែរ ពេជ្រ សោភា​ បានលើកយកការសម្ដែងរបាំបុរាណខ្មែរ មករាំអមបទចម្រៀងទៀត ពិតជាមើលទៅជក់ចិត្តដិតអារម្មណ៍ខ្លាំងណាស់។

យ៉ាងណាទៀតសោត ក្នុងឱកាសនោះដែរ មានហ្វេនៗជាច្រើន បានបង្ហាញការពេញចិត្តខ្លាំងណាស់ ដោយមានការស្រែកពេញឆាកតែម្ដង និងសរសើរដល់ទឹកចិត្តរបស់ សោភា ដែលចេះលើកស្ទួយ និងថែរក្សាវប្បធម៌ដ៏ត្រចះត្រចង់ របស់កម្ពុជាបែបនេះ៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖

ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា និងអ្នករបាំ
ពេជ្រ សោភា និងអ្នករបាំ
ពេជ្រ សោភា លើឆាក
ពេជ្រ សោភា លើឆាក
ពេជ្រ សោភា លើឆាក
ពេជ្រ សោភា លើឆាក
ពេជ្រ សោភា លើឆាក
ពេជ្រ សោភា លើឆាក
ពេជ្រ សោភា លើឆាក
ពេជ្រ សោភា លើឆាក
វីដេអូការសម្ដែងដ៏ប្លែករបស់ ពេជ្រ សោភា
ពេជ្រ សោភា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T