យោងតាមប្រភពព័ត៌មាន ពីគេហទំព័រមួយ របស់ប្រទេសចិន បានឲ្យដឹងថា យ៉ាងហោចណាស់ ក៏មានកម្មករជីកអណ្តូរធ្យូងថ្ម ចំនួន ២១នាក់ ដែរ បានស្លាប់ បាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ ផ្ទុះឧស្ម័ន កាលពីល្ងាចថ្ងៃអង្គារ ម្សិលមិញនេះ នៅឯ អណ្តូររ៉ែ Machang ក្នុងខេត្ត Guizhou ប្រទេសចិន។

គ្រោះថ្នាក់នេះបានកើតឡើង នាវេលាម៉ោងប្រមាណ ៨យប់ ដោយក្នុងពេលនោះ មានកម្មករ ចំនួន ៨៣នាក់ កំពុងតែធ្វើការនៅខាងក្រោមដី ហើយក្រោយពីមាន ការផ្ទុះរួចមក មានកម្មករចំនួន ៥៨នាក់ បានរត់គេចចេញ មកកាន់កន្លែងមានសុវត្ថិភាព ទាន់ពេលវេលា។ ទោះជាយ៉ាងណា ក្រុមអ្នកជួយសង្គ្រោះ កំពុងបន្តសកម្មភាពរបស់ខ្លួន ក្នុងការស្វែងរក អ្នកដែល នៅរស់រានមានជីវិត និង កំពុងស្ថិតក្រោមការស៊ើបអង្កេត នៅឡើយ ក្នុងការស្វែងរកមូលហេតុដែលនាំអោយមាន គ្រោះថ្នាក់នេះកើតឡើង។

តើប្រិយមិត្តយល់យ៉ាងណាដែរ?




ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]