អុញ! ស្ត្រីម្នាក់ចាប់សត្វបក្សីរស់មួយក្បាលចងព្យួរក្បែរបង្អួច ដើម្បីព្រមានសត្វបក្សីផ្សេងទៀតកុំឲ្យហើរចូលផ្ទះរបស់គាត់ (មានវីដេអូ)

//s5.kh1.co/9a/9aff46665dd1019f7e4dc2582d69c3fb3faec4ef.jpg
សង្គម

 ១៥-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

សិង្ហបុរី៖ ស្ត្រីម្នាក់រស់នៅក្នុងទីប្រជុំជន Yishun បានចងព្យួរសត្វបក្សីរស់មួយក្បាលក្បែរបង្អួចដែលធ្វើឲ្យអ្នកជិតខាងមួយចំនួនមិនពេញចិត្តយ៉ាងខ្លាំង និងឈានដល់ចេញផ្សាយជាព័ត៌មានទៀតផង។ កូនប្រុសរបស់គាត់មានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលបានដឹងអំពីរឿងនេះ ហើយក៏ចេញមុខសុំទោសជំនួសម្ដាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កូនប្រុសវ័យ៣០ឆ្នាំ (មិនបញ្ចេញអត្តសញ្ញាណ) បានឲ្យដឹងដែរថា ម្ដាយរបស់គាត់ធ្វើបែបនេះ ព្រោះតែចង់ឲ្យសត្វបក្សីដដៃទៀតខ្លាចនិងមិនហ៊ានហើរចូលផ្ទះ។ ជារៀងរាល់លើក សត្វបក្សីតែងតែហើរចូលទៅក្នុងផ្ទះបាយ និងជុះពាសពេញឥដ្ឋ ហើយមានសំឡេងរំខានទៀតផង។ ម្ដាយរបស់គាត់ព្យាយាមបិទបង្អួចដែរ ប៉ុន្ដែវាធ្វើឲ្យបរិយាកាសក្នុងផ្ទះក្ដៅនិងហប់ខ្លាំងពេក។ 

អាជ្ញាធរក្នុងតំបន់បានចាត់វិធានការភ្លាមៗ ដោយចុះទៅដល់ទីតាំងផ្ទាល់ ហើយស្ត្រីនោះបានដោះលែងសត្វបក្សីតាមការស្នើសុំ និងសន្យាថានឹងមិនធ្វើទង្វើបែបនេះម្ដងទៀតឡើយ។

ជាក់ស្តែង ប្រជាជនមួយចំនួនដែលរស់នៅក្នុងតំបន់នោះ បានត្អូញត្អែរអំពីបញ្ហានេះដូចគ្នា។ ពួកគេបានរាយការណ៍ទៅកាន់អាជ្ញាធរដើម្បីជួយដោះស្រាយ ប៉ុន្ដែត្រូវបានណែនាំឲ្យដំឡើងសំណាញ់ការពារសត្វបក្សីមិនឲ្យចូលក្នុងផ្ទះ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

សត្វបក្សីដែលគេចងព្យួរ
សត្វបក្សីដែលគេចងព្យួរ
ទីតាំងផ្ទះ
ទីតាំងផ្ទះ
រូបតំណាង
រូបតំណាង
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T