Ole ថាបានសុំកីឡាករម្នាក់ថតរូបតាំងពីគេនៅអាយុ៧ឆ្នាំ ព្រោះដឹងថាគេនឹងក្លាយជាកីឡាករល្អម្នាក់

//s5.kh1.co/1b/1b91e8b8f0dbd1d04897a4458174cd05531ccbcb.jpg
កីទ្បា

 ១៥-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ អ្នកចាត់ការទូទៅរបស់ Manchester United លោក Ole Gunnar Solskjaer បាននិយាយថាលោកធ្លាប់បានសុំកីឡាករ Mason Greenwood ថតរូបកាលពីគេនៅមានអាយុ៧ឆ្នាំ ព្រោះលោកបានដឹងថាគេនឹងវិវឌ្ឍខ្លួនក្លាយជាកីឡាករល្អម្នាក់នាពេលអនាគត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Mason Greenwood 
កីឡាករ Mason Greenwood 

អ្នកចាត់ការទូទៅសញ្ជាតិន័រវេសថ្លែងដូច្នេះក្រោយពេល Greenwood រកបាន២គ្រាប់ក្នុងការប្រកួតដែល Man UTD យកឈ្នះ AZ Alkmaar ៤-០ ការប្រកួតពានរង្វាន់ Europa League កាលពីថ្ងៃព្រហស្បត្តិ៍។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួត បុរសវ័យ៤៦ឆ្នាំបានឲ្យដឹងថា៖

ខ្ញុំបានថតរូបជាមួយគេ (Greenwood) និង Noah (កូនរបស់លោក Ole) ទាំងអស់គ្នា។ ខ្ញុំបានសុំគេថត ព្រោះខ្ញុំបានដឹងថាគេនឹងក្លាយជាកីឡាករដ៏ល្អមួយរូប។ ពេលដែលខ្ញុំជួបគេដំបូង គេពិតជាលេចធ្លោមែនទែន។

Ole Gunnar Solskjaer
កីឡាករ Mason Greenwood និងលោក Ole Gunnar Solskjaer 
កីឡាករ Mason Greenwood និងលោក Ole Gunnar Solskjaer 

គួរឲ្យដឹងដែរថា ខ្សែប្រយុទ្ធវ័យ១៨ឆ្នាំ Mason Greenwood គឺជាយុវជនដែលកើតចេញពីការបណ្ដុះបណ្ដាលរបស់ក្លិបបិសាចក្រហម Manchester United និងត្រូវបានតម្លើងមកកាន់ក្រុមធំកាលពីឆ្នាំ២០១៨៕

ប្រភពMarca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T