អង្គការយូណេស្កូបានសម្រេចដកពិធីបុណ្យកានីវ៉ាល់របស់ប៊ែលហ្សិកចេញពីបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី

//s5.kh1.co/77/77f98c704cd22a0285da1dc3d6e9cd6e401297df.jpg
សង្គម

 ១៥-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ប៊ែលហ្សិក៖ ពិធីបុណ្យកានីវ៉ាល់របស់ប៊ែលហ្សិកត្រូវបានដកចេញពីបញ្ជីបេតិភណ្ឌវប្បធម៌អរូបីនៃអង្គការយូណេស្កូ បន្ទាប់ពីមន្ត្រីជាប់ពាក់ព័ន្ធបានរកឃើញការកើតមានអំពើរើសអើងជាតិសាសន៍និងការប្រឆាំងនឹងជនជាតិជ្វីហ្វដែលជាការប្រាសចាកពីគោលការណ៍របស់ខ្លួន។ ពិធីបុណ្យកានីវ៉ាល់នៅក្នុងទីក្រុង Aalst នៃប្រទេសប៊ែលហ្សិកធ្លាប់បានទទួលស្គាល់ដោយអង្គការយូណេស្កូ ប៉ុន្តែវាត្រូវបានអង្គការរបស់ជ្វីហ្វធ្វើការថ្កោលទោស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្បួនដង្ហែនៅក្នុងពិធីបុណ្យកានីវ៉ាល់
ក្បួនដង្ហែនៅក្នុងពិធីបុណ្យកានីវ៉ាល់

គណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិបានប្រកាសកាលពីថ្ងៃសុក្រថាខ្លួននឹងលុបចោលនូវពិធីបុណ្យកានីវ៉ាល់ក្នុងទីក្រុង Aalst ចេញពីបញ្ជីបេតិកភណ្ឌរបស់ខ្លួន។ អ្នកនាំពាក្យរបស់យូណេស្កូបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «បន្ថែមលើសំណើដែលដាក់ដោយលេខាធិការដ្ឋានយូណេស្កូ គណៈកម្មាធិការផ្អែកលើសេចក្តីសំរេចរបស់ខ្លួនលើការពិតដែលថាការកើតមានឡើងវិញនូវអំពើរើសអើងជាតិសាសន៍និងការប្រឆាំងនឹងជនជាតិជ្វីហ្វគឺមិនត្រូវគ្នានឹងគោលការណ៍គ្រឹះនៃអនុសញ្ញាឆ្នាំ២០០៣ សម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបីទេ»។

លោក Christoph D'Haese ដែលជាអភិបាលក្រុង Aalst
លោក Christoph D'Haese ដែលជាអភិបាលក្រុង Aalst

នៅក្នុងខែធ្នូនេះអភិបាលក្រុងលោក Christoph D'Haese បានបង្ហាញសញ្ញាថាទីក្រុងនេះចង់ផ្ដាច់ទំនាក់ទំនងជាមួយអង្គការយូណេស្កូបន្ទាប់ពីមានការរិះគន់លើពិធីព្យុហយាត្រាក្នុងឆ្នាំនេះដែលប្រារព្ធឡើងដើម្បីប្រឆាំងនឹងជនជាតិជ្វីហ្វ។ គណៈកម្មាធិការយូណេស្កូបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាខ្លួនបានឈរលើគោលការណ៍គ្រឹះនៃសេចក្តីថ្លៃថ្នូរ សមភាព និងការគោរពគ្នាទៅវិញទៅមកក្នុងចំណោមប្រជាជនទាំងឡាយ ប៉ុន្តែថ្កោលទោសរាល់ទម្រង់នៃការរើសអើងជាតិសាសន៍ ការប្រឆាំងជនជាតិជ្វីហ្វ និងអំពើស្អប់ខ្ពើមជនបរទេស៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T