ពុទ្ធោ! ក្មេងស្រីវ័យ១២ឆ្នាំម្នាក់ រត់ចេញពីផ្ទះទៅតាមមិត្តប្រុសវ័យ១៥ឆ្នាំ បន្ទាប់ពីស្គាល់គ្នាតាមរយៈហ្គេមអនឡាញ (មានវីដេអូ)

//s5.kh1.co/98/98b60bea71d89422274c14c379bdf34a8c539bf4.png
សង្គម

 ១៥-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ចិន៖ ថ្មីៗនេះ ស្ថានីយ៍រថភ្លើងមួយកន្លែងនៅខេត្ត Jilin បានបង្ហោះវីដេអូមួយទៅលើបណ្ដាញអ៊ិនធើណែត ដែលបង្ហាញពីក្មេងស្រីវ័យ១២ឆ្នាំម្នាក់ កំពុងធ្វើដំណើរនៅលើរថភ្លើងជាមួយមិត្តប្រុសវ័យ១៥ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ បុរសជាឪពុក (មិនបញ្ចេញអត្តសញ្ញាណ) បានប្ដឹងប៉ូលិស ក្រោយពីបាត់ខ្លួនកូនស្រីចេញពីផ្ទះទៅជាមួយមិត្តប្រុស ដែលបានស្គាល់គ្នាច្រើនខែមកហើយតាម​រយៈហ្គេមអនឡាញ។ នៅក្នុងថ្ងៃដដែល ប៉ូលិសបានប្រទះឃើញពូកគេទាំងពីរនៅលើរថភ្លើងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Taiyuan។ ក្មេងប្រុសវ័យ១៥ឆ្នាំរូបនោះបានអះអាងប្រាប់ប៉ូលិសថា គេអាចរកប្រាក់ចំណូលក្នុងមួយខែបានចំនួន ១៨០០យ័ន (ប្រមាណ ២៥៨ដុល្លារអាមេរិក) ដែលអាចផ្គត់ផ្គង់ជីវភាពពួកគេទាំងពីរ ហើយចំណែកមិត្តស្រីវិញមិនបាច់ធ្វើការអ្វីឡើយ ដោយគ្រាន់តែនៅផ្ទះលេងហ្គេមប៉ុណ្ណោះ។

បើទោះបីជាយ៉ាងណាក្ដី ក្មេងទាំងពីរត្រូវបានប៉ូលិសធ្វើការឃាត់ខ្លួនសាកសួរបន្ថែម និងបញ្ជូនទៅឲ្យឪពុកម្ដាយវិញរៀងៗខ្លួនហើយ៕  

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ក្មេងទាំងពីរនៅលើរថភ្លើង
ក្មេងទាំងពីរនៅលើរថភ្លើង
ក្មេងប្រុសរូបនោះ
ក្មេងប្រុសរូបនោះ
ក្មេងស្រីរូបនោះ
ក្មេងស្រីរូបនោះ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T