កីឡាករជួរមុខម្នាក់ចង់ចាកចេញពី Chelsea ខណៈក្លិបយក្សអេស្ប៉ាញមួយ កំពុងតាមប្រមាញ់

//s5.kh1.co/d6/d6ed6cad8de71dfab3267db2b9171727897960c6.jpg
កីទ្បា

 ១៥-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ខ្សែបម្រើជួរមុខរបស់តោខៀវ N’Golo Kante ចង់ចាកចេញពី Chelsea នៅបំណាច់រដូវកាលនេះ ខណៈក្លិប Barcelona ចាប់អារម្មណ៍ចង់នាំយកកីឡាកររូបនេះជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ N’Golo Kante
កីឡាករ N’Golo Kante

ខ្សែបម្រើជម្រើសជាតិបារាំងរូបនេះហាក់មានបំណងចង់ផ្លាស់ទៅចូលរួមជាមួយ Real Madrid ជាជាងផ្លាស់ទៅ Barcelona នៅអេស្ប៉ាញ ខណៈក្លិប២ទៀតគឺ Juventus និង Bayern Munich ក៏ជាទីកន្លែងដែល Kante អាចនឹងទៅចូលរួមផងដែរ ដោយគេមានចេតនាចង់បានការប្រកួតប្រជែងថ្មីផ្សេងពីក្របខណ្ឌ Premier League។

ក្លិបធំទាំងពីរនៅអេស្ប៉ាញ Real Madrid និង Barcelona សុទ្ធតែពេញចិត្តទៅនឹងទេពកោសល្យរបស់ខ្សែបម្រើមិនសូវញញឹមម្នាក់នេះ។

កីឡាករដែលជួយឲ្យបារាំងឈ្នះពាន World Cup រូបនេះត្រូវបានគេមើលឃើញថាមានទំនាក់ទំនងល្អជាមួយនឹងលោក Zinedine Zidane ដែលមានសញ្ជាតិបារាំងដូចគ្នា។ បន្ថែមលើសពីនេះលោក Zidane ក៏ធ្លាប់ប្រាប់ប្រធានក្លិប Real Madrid លោក Florentino Perez ឲ្យនាំយក Kante មកកាន់កីឡដ្ឋាន Santiago Bernabeu ផងដែរ ប៉ុន្តែសំណើនេះត្រូវបានបដិសេធ។

កីឡាករ N’Golo Kante
កីឡាករ N’Golo Kante

ងាកមកមើល ក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់ឯណេះវិញ បានចាប់អារម្មណ៍ចង់នាំយក Kante ទៅលេងនៅកីឡដ្ឋាន Camp Nou ជាខ្លាំង ដើម្បីប៉ះប៉ូវបើសិនជា Ousmane Dembele ចាកចេញ និងដើម្បីទៅរួមលេងជាមួយនឹងកីឡាករសញ្ជាតិបារាំងមួយចំនួនដូចជា Antoine Greizmann, Jean-Clair Todibo, Samuel Umtiti និង Clement Legent។

គួរឲ្យដឹងដែរថា ក្រោយជួយឲ្យ Leicester City ឈ្នះពាន Premier League កាលពីឆ្នាំ២០១៦ Kante បានផ្លាស់មក Chelsea ទីដែលគេឈ្នះពាន Premier League ម្ដងទៀតក្នុងឆ្នាំ២០១៧, ឈ្នះពាន FA Cup ក្នុងឆ្នាំ២០១៨ និង Europa League ក្នុងឆ្នាំ២០១៩៕

កីឡាករ N’Golo Kante ជាមួយពាន Premier League
កីឡាករ N’Golo Kante ជាមួយពាន Premier League

ប្រភពDailyMail

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T