តើអ្នកដឹងទេ? រូបភាពដែលថតបានដោយផ្កាយរណបនៅលើ Google Maps បានគ្របដណ្ដប់ផ្ទៃដីពិភពលោកចំនួន៩៨%ហើយ

//s5.kh1.co/0f/0f56a2115106193de513a3f7dc7b39a93700e6f8.png
បច្ចេកវិទ្យា

 ១៥-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

អាមេរិក៖ ក្រុមហ៊ុន Google បានធ្វើឲ្យផែនទីរបស់ខ្លួនកាន់តែផ្ដល់ព័ត៌មានស៊ីជម្រៅជាមួយនឹងរូបភាពបែប 3D ហើយឥឡូវក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះកំពុងផ្ដល់ឲ្យយើងនូវរូបរាងកាន់តែប្រណីតនៅក្នុងដំណើរការបង្កើតផែនទីរបស់ខ្លួន។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះបាននិយាយថាខ្លួនបានចាប់រូបភាពជាង១៦លានគីឡូម៉ែត្រនៅលើមុខងារ Street View នៃកម្មវិធីផែនទីរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពផែនទីរាជធានីភ្នំពេញថតដោយផ្កាយរណប Google
រូបភាពផែនទីរាជធានីភ្នំពេញថតដោយផ្កាយរណប Google

ជាមួយគ្នានេះដែរកម្មវិធី Google Earth មានរូបភាពផ្កាយរណប HD ចំនួន៥៧លានគីឡូម៉ែត្រការ៉េដែលអាចឲ្យអ្នកប្រើប្រាស់រកមើលបាន ហើយរូបភាពទាំងនេះគ្របដណ្ដប់នៅលើផ្ទៃដី៩៨%នៃចំនួនប្រជាជនរស់នៅទាំងអស់។ បើតាមគេហទំព័រ CNET បានឲ្យដឹងថាវាជាលើកទី១ហើយដែលក្រុមហ៊ុន Google បានបញ្ចេញតួលេខដែលបង្ហាញពីវិសាលភាពនៃផែនទីរបស់ខ្លួនដែលជាផលិតផលមួយក្នុងចំណោមផលិតផលពេញនិយមបំផុត។

រថយន្ត Google សម្រាប់ថតទិដ្ឋភាពនៅលើដងផ្លូវ
រថយន្ត Google សម្រាប់ថតទិដ្ឋភាពនៅលើដងផ្លូវ

ក្រុមហ៊ុនយក្សមួយនេះក៏បានពិភាក្សាពីវិធីសាស្ត្រថ្មីៗដែលអាចចាប់រូបភាពផែនទីឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ដូចដែលអ្នកទាំងអស់គ្នាបានដឹងស្រាប់ហើយថា Google បានប្រើប្រាស់រថយន្តដែលបំពាក់កាមេរ៉ាសម្រាប់ថតទិដ្ឋភាពនៅលើដងផ្លូវ ហើយរូបភាពទាំងនោះត្រូវផ្គុំចូលគ្នាឡើងវិញដែលអាចឲ្យយើងបង្វិលមើលគ្រប់មុំបាន៣៦០ដឺក្រេ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T