រកណាបានសង្សារបែបនេះ? សង្សារ ស្រីនិច មិនត្រឹមតែស្រលាញ់ ការពារកិត្តិយស ពេលនេះ ទិញរថយន្តស៊េរីទំនើប ទុកឲ្យនាង ផ្លាស់ប្តូរ ជាមួយរថយន្តចាស់ទៀត

//s5.kh1.co/a1/a1061e2f0e852d79dd9577d2cde557f891adf4ba.jpg
តារា & កម្សាន្ដ

 ១៥-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ សន្ទុះនៃប្រជាប្រិយភាពរបស់ ស៊ឹម ស្រីនិច កាន់តែឡើងកូដរឹតតែខ្លាំង ដែលមានការងារសិល្បៈ សឹងរកពេលសម្រាកមិនបានតែម្តង នៅក្នុងចុងឆ្នាំ២០១៩នេះ។ ជាពិសេស មិនថា ការងារធ្វើជាពិធីការិនី ដើរបង្ហាញម៉ូត គឺរូបនាង អាចធ្វើបានទាំងអស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើបកទៅមើល ជីវិតស្នេហារបស់តារាស្រីរូបនេះវិញ ក៏មានសភាពល្អប្រសើរ ផ្អែមល្ហែម ដោយពួកគេ តែងតែឆ្លៀតពេលដើរលេងកម្សាន្ត ជាមួយគ្នាជាញឹកញាប់ នៅពេល រូបនាង ទំនេរពីសិល្បៈបានបន្តិច។

ជាពិសេស កាលពីម្សិលមិញ  តារាមុខក្មេង ស៊ឹម ស្រីនិច ក៏បានធ្វើឲ្យគ្រប់គ្នា ភ្ញាក់ផ្អើល​ជាមួយនឹងទឹកចិត្តស្រលាញ់ ផ្តល់ភាពកក់ក្តៅ ទៅកាន់នាង ហើយអ្វីដែលសំខាន់ ថែមទាំងទិញរថយន្តទំនើបថ្មីសន្លាងឲ្យនាងថែមទៀត ទុកឲ្យផ្លាស់ប្តូរ ជាមួយនឹងរថយន្តចាស់ទៀតផង។

ក្នុងនោះ រូបនាង ក៏បានបង្ហោះរូបថតរថយន្ត២ទន្ទឹមគ្នា ស្របនឹង សារមួយដ៏មានអត្ថន័យ ដែលចង់បង្ហាញពីទឹកចិត្ត ដែលសង្សារនាង មានឲ្យនាង កន្លងមក។ ដោយសរសេររៀបរាប់ថា៖

ជ្រេីសរេីសមនុស្សប្រុសដែលទុកពេលអោយអ្នកតុបតែងខ្លួន ញុំាអ្វីដែលអ្នកចង់ញុំាទៅកន្លែងដែលអ្នកចង់ទៅ ការពារកិត្តយសមុខមាត់របស់អ្នក តែងតែនៅពីក្បែរអ្នកលេីកទឹកចិត្តអ្នកគ្រប់ពេលដែលអ្នកមានបញ្ហាល្អរឺអាក្រក់ហេីយខ្លាចបាត់បង់អ្នកជាពិសេសថែមឡានមួយទៀតសម្រាប់អោយអ្នកប្តូរទៅក្រៅ ហេីយពាក្យថាអ្នកនោះគឺជាខ្ញុំ អរគុណបងសម្លាញ់សម្រាប់ភាពកក់ក្តៅគ្រប់យ៉ាង។

យ៉ាងណាមិញ ក្រោយពីបានឃើញសារបែបនេះ បានដឹងថា សង្សារនាង ស្រលាញ់ មើលថែ និងការពារនាងប៉ុណ្ណា ព្រោះថា ក្នុងនាមនាងជា តារានៅក្នុងក្រសែភ្នែកមហាជន មានរឿងអាក្រក់ និងរឿងល្អ កើតឡើងទន្ទឹមគ្នាតែម្តង ដូច្នេះបើសិនគ្មានអ្នក យល់ចិត្ត ប្រាកដជា មានភាពស្មុគស្មាញ កាន់តែខ្លាំង៕

https://s5.kh1.co/__image/w=437,h=596,q=100/9c/9cdbbfacfffa44639d21b271a3008eff8cd9b475.jpg
https://s5.kh1.co/__image/w=650,h=460,q=100/32/329db3448d602c9b237779e9a3402a7e219b701a.jpg
https://s5.kh1.co/__image/w=650,h=886,q=100/3e/3ed703fee356fb45943c5140ba5203cea751b824.jpg
https://s5.kh1.co/__image/w=650,h=650,q=100/1d/1d476a5c1c9e3baacca1d4ec5292e06e649778d6.jpg
https://s5.kh1.co/__image/w=650,h=874,q=100/cd/cdeae057a9b911108ee3b618a58a95f3b7092397.jpg
https://s5.kh1.co/__image/w=593,h=438,q=100/29/29f9302b6d1907c847bb4ddf585a2bafe566ce1d.jpg
ស៊ឹម ស្រីនិច
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T