ឥណ្ឌាបិទអ៊ីនធឺណេត ដើម្បីរារាំងការធ្វើបាតុកម្ម

//s5.kh1.co/61/61ff733a79f82e6eaf017155daa9c6b2a00e6966.jpg
បច្ចេកវិទ្យា

 ១៥-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ឥណ្ឌា៖ កាលពីថ្ងៃសុក្រកន្លងទៅនេះប្រទេសឥណ្ឌាបានបិទប្រព័ន្ធអ៊ីនធឺណេតក្នុងរដ្ឋចំនួនពីរគឺ Assam និង Meghalaya ដើម្បីគ្រប់គ្រងការតវ៉ាជុំវិញច្បាប់ពលរដ្ឋថ្មីដែលផ្ដល់សញ្ជាតិដល់ជនអន្ដោប្រវេសន៍។ ការបិទមិនឲ្យប្រើប្រាស់អ៊ីនធឺណេតបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រជាជនចំនួន៣២លាននាក់ដែលកំពុងរស់នៅក្នុងរដ្ឋចំនួនពីរខាងលើ ហើយវាអាចជាគំរូមួយសម្រាប់រដ្ឋាភិបាលក្នុងប្រទេសដទៃទៀតរៀនសូត្រតាមដើម្បីបញ្ឈប់ការបញ្ជូន និងទទួលព័ត៌មានពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រជាជនកំពុងធ្វើការតវ៉ានៅរដ្ឋ Assam
ប្រជាជនកំពុងធ្វើការតវ៉ានៅរដ្ឋ Assam

ឥណ្ឌាជាប្រទេសទី២នៅលើពិភពលោកដែលមានចំនួនអ្នកប្រើប្រាស់អ៊ីនធឺណេតលើសពី ៦៥០លាននាក់។ កាលពីថ្ងៃព្រហស្បត្តិ៍លោក Ram Nath Kovind ដែលជាប្រធានាធិបតីរបស់ឥណ្ឌាបានអនុម័តវិសោធនកម្មច្បាប់ស្ដីពីសញ្ជាតិ ហើយច្បាប់នេះផ្ដល់ផ្លូវដល់សញ្ជាតិឥណ្ឌាសម្រាប់ជនជាតិភាគតិចដែលមិនមែនជាមូស្លីមមកពីប្រទេសជិតខាងចំនួន៣គឺអាហ្វហ្គានីស្ថាន ប៉ាគីស្ថាន និងបង់ក្លាដែស។ ភ្លាមៗបន្ទាប់ពីច្បាប់នេះបានអនុម័ត ការតវ៉ាបានផ្ទុះឡើងនៅតាមដងផ្លូវនៅភាគឦសាននៃរដ្ឋ Assam និង Meghalaya ដែលជាកន្លែងដែលប្រជាជនមានការព្រួយបារម្ភជាយូរមកហើយអំពីការធ្វើអន្តោប្រវេសន៍ពីប្រទេសដែលបានរៀបរាប់ខាងលើ។

កងទ័ពបានដាក់ពង្រាយនៅតាមដងផ្លូវ
កងទ័ពបានដាក់ពង្រាយនៅតាមដងផ្លូវ

ដើម្បីទប់ស្ថានការណ៍រដ្ឋាភិបាលឥណ្ឌាបានបញ្ជូនកងទ័ពនិងបិទអ៊ីនធឺណេត ហើយវាជាវិធានការណ៍មួយដែលអង្គការសហប្រជាជាតិបានថ្កោលទោសនាពេលកន្លងមក និងបានចាត់ទុកថាជាការរំលោភសិទ្ធិមនុស្ស។ មន្ត្រីនៅក្នុងរដ្ឋ  Assam បាននិយាយថាបណ្តាញផ្សព្វផ្សាយសង្គមដូចជាហ្វេសប៊ុក WhatsApp Twitter និងយូធ្យូបទំនងជាត្រូវបានប្រើសម្រាប់ការផ្សព្វផ្សាយពាក្យចចាមអារ៉ាម និងសម្រាប់បញ្ជូនព័ត៌មានដូចជារូបភាព វីដេអូ និងអត្ថបទដែលមានសក្តានុពលក្នុងការធ្វើឲ្យមានភាពអុជអាល និងធ្វើឲ្យស្ថានភាពច្បាប់ និងសណ្តាប់ធ្នាប់កាន់តែធ្ងន់ធ្ងរឡើង៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T