អុញ! ស្ត្រីម្នាក់ ចាក់សាំងដាក់ថង់ផ្លាស្ទិក រួចយកទៅដាក់ក្នុងគូទឡាន (មានវីដេអូ)

//s5.kh1.co/d6/d6429287c1a357182383273288d75babef49349b.jpg
សង្គម

 ១៥-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អាមេរិក៖ ថ្មីៗនេះ មហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបានសម្ដែងនូវការអស់សំណើច និងងឿយឆ្ងល់យ៉ាងខ្លាំងជុំវិញវីដេអូឃ្លីបមួយ ដែលត្រូវបានថតបង្ហោះ នូវសកម្មភាពស្ត្រីជនជាតិចិនម្នាក់ ចាក់សាំងដាក់ថង់ផ្លាស្ទិក រួចយកទៅដាក់ក្នុងគូទឡាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វីដេអូឃ្លីបនេះត្រូវបានថតឡើងដោយលោក Jason JhJrunda Rudison នៅស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងនៅក្នុងទីក្រុង Houston ដែលយកទៅបង្ហោះចែកចាយលើបណ្ដាញសង្គមហ្វេសប៊ុក ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង និងមានអ្នកចូលរួមទស្សនាមកទល់ថ្ងៃនេះចំនួន ១៣.៧លានដង។

យោងតាមវីដេអូបានបង្ហាញឲ្យឃើញថា ស្ត្រីម្នាក់​កំពុងឈរនៅក្បែរទូប្រេងឥន្ធនៈ ដោយដៃកាន់ថង់ផ្លាស្ទិកដែលមានសាំងនៅក្នុងនោះ។ បន្ទាប់ពីឃើញថង់ផ្លាស្ទិករហែកផ្អែកខាងក្រោម និងហូរសាំងចេញមិនឈប់ នាងក៏បានយកថង់ផ្លាស្ទិកមួយទៀតដើម្បីទ្រពីក្រោមរួចចង  ហើយដាក់ចូលទៅក្នុងគូទឡាន។

ប្រពន្ធរបស់លោក Jason JhJrunda Rudison បានឲ្យដឹងដែរថា  ខណៈពេលស្ត្រីជនជាតិចិនកំពុងចាក់សាំងចូលទៅក្នុងថង់ផ្លាស្ទិក មានមនុស្សដែលនៅក្បែរនោះបានដាស់តឿន និងហាមឃាត់ដែរ ប៉ុន្ដែនាងមិនខ្វល់ឡើយ។ 

មហាជនមួយចំនួនបានបញ្ចេញមតិបែបលេងសើចថា៖

ព្រះជាម្ចាស់អើយ! នាងពិតជាសំណាងណាស់ដែលអាចនៅមានជីវិត។»    

«ខ្ញុំមិនដែលធ្លាប់ឃើញនរណាម្នាក់ល្ងង់ដូចនាងទេ។»   

 «សំណាងហើយដែលនាងមិនអុជបារីជក់៕»    

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ស្ត្រីរូបនោះ
ស្ត្រីរូបនោះ
ស្ត្រីរូបនោះ
ស្ត្រីរូបនោះ
ស្ត្រីរូបនោះ
ស្ត្រីរូបនោះ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T