ផាយបាល់ប្រឡោះជើង ហើយចូលទីស្អាតណាស់! Salah ស៊ុត១ ផាយ១ ជួយ Liverpool បន្តភាពមិនទានចាញ់ (មានវីដេអូ)

//s5.kh1.co/13/135c6d14ac09eb6409ce62d3d1652fc00ba034fd.jpg
កីទ្បា

 ១៥-ធ្នូ-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្លិបហង្សក្រហម Liverpool បានបន្តភាពមិនទាន់ចាញ់របស់ខ្លួនក្នុងក្របខណ្ឌ Premier League រដូវកាលនេះ ក្រោយយកឈ្នះក្រុមភ្ញៀវ Watford ដោយលទ្ធផល ២ទល់នឹង០ នៅកីឡដ្ឋាន Anfield ក្នុងសប្ដាហ៍ទី១៧ កាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Liverpool និង Watford
ការប្រកួតរវាង Liverpool និង Watford

២គ្រាប់របស់ Liverpool រកបានដោយខ្សែប្រយុទ្ធ Mohamed Salah ទាំង២គ្រាប់។ គ្រាប់ទី១ ធ្វើបានសម្រេចនៅក្នុងនាទីទី៣៨ ដោយការស៊ុតជើងស្ដាំ ខណៈគ្រាប់ទី២ រកបាននៅក្នុងម៉ោងបន្ថែមវគ្គទី២ ដោយការផាយបាល់ចូលប្រឡោះជើងខ្សែការពាររបស់ Watford និងបញ្ចូលទីយ៉ាងល្អ។

ការប្រកួតរវាង Liverpool និង Watford
ការប្រកួតរវាង Liverpool និង Watford

ក្រោយឈ្នះការប្រកួតនេះក្រុមរបស់លោក Jurgen Klopp បានបន្តឈរនៅកំពូលតារាងក្នុងក្របខណ្ឌ Premier League ដោយលេង១៧ប្រកួត ឈ្នះ១៦​ ស្មើ១ និងមិនដែលចាញ់ មាន៤៩ពិន្ទុ នៅគម្លាត១០ពិន្ទុពីក្រុមលេខ២ Leicester City។

តារាងចំណាត់ថ្នាក់ក្របខណ្ឌ Premier League
តារាងចំណាត់ថ្នាក់ក្របខណ្ឌ Premier League

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃសុក្រសប្ដាហ៍នេះ អ្នកចាត់ការទូទៅសញ្ជាតិអាល្លឺម៉ង់លោក Jurgen Klopp ក៏ទើបតែបន្តកុងត្រារបស់ខ្លួនជាមួយក្លិបជើងឯក Champions League រដូវកាលមុនដល់ឆ្នាំ២០២៤៕

ចង់ឃើញថាគ្រាប់បាល់ផាយចូលទីរបស់ Salah ល្អយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា​៖
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T