ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន ដែលជាអតីតកីឡាកររបស់ក្លិប Napoli រូបនេះ បានប្រកាសចូលនិវត្តន៍ពីវិស័យបាល់ទាត់ត្រឹមវ័យ៣៤ឆ្នាំ

//s5.kh1.co/c9/c98723dbe47dce5b317f796c2d692399a74bc322.jpg
កីទ្បា

 ១៤-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អាហ្សង់ទីន៖ អតីតខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរបស់ក្លិប Paris Saint-Germain និងក្លិប Napoli កីឡាករ Lavezzi បានប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់ កាលពីថ្ងៃសុក្រម្សិលមិញនេះ ក្នុងវ័យ៣៤ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Lavezzi
  កីឡាករ Lavezzi

ខ្សែប្រយុទ្ធរូបនេះបានសរសេររៀបរាប់លើគណនី Instagram ផ្លូវការរបស់ខ្លួនថា៖

"រយៈពេលជាច្រើនឆ្នាំដែលបានរៀនសូត្រពីវីស័យមួយនេះ បានបង្កើតនូវអនុស្សាវរីយ៍ជាច្រើន ហើយវានឹងស្ថិតក្នុងបេះដូងខ្ញុំជានិច្ច។ខ្ញុំសូមថ្លែងអំណរអរគុណទៅដល់អ្នកទាំងឡាយដែលតែងតែនៅក្បែរខ្ញុំ ឆ្លងកាត់ដំណើរដ៏វែងឆ្ងាយនេះ។ ដោយក្ដីរីករាយ ខ្ញុំសូមនិយាយពាក្យថាលា ទៅកាន់វិស័យមួយនេះ ដែលបានផ្ដល់ពេលវេលាដ៏អស្ចារ្យបំផុតមកឲ្យខ្ញុំ។ ខ្ញុំពិតជារីករាយណាស់!"

Lavezzi បានឈាងជើងចូលប្រឡូកក្នុងអាជីពជាកីឡាករបាល់ទាត់ជាលើកដំបូង ដោយចាប់ផ្ដើមជាមួយនឹងក្លិប Estudiantes នៅលីគកំពូលប្រទេសអាហ្សង់ទីនក្នុងឆ្នាំ២០០៣ មុនពេលផ្លាស់ទៅលេងឲ្យក្រុម San Lorenzo។

  កីឡាករ Lavezzi កាលលេងនៅក្លិប Estudiantes (ពាក់លេខ៧)
  កីឡាករ Lavezzi កាលលេងនៅក្លិប Estudiantes (ពាក់លេខ៧)

គាត់បានផ្ទេរទៅកាន់ក្លិប Napoli កាលពីរដូវក្ដៅឆ្នាំ២០០៧ ដោយបានចំណាយពេល៥ឆ្នាំនៅទីនោះ បង្ហាញខ្លួនបាន១៨៨ប្រកួត ស៊ុតបញ្ចូលទីបាន៤៨គ្រាប់ និងជួយក្រុមលើកពាន Coppa Italia បាន១ដង។

 កីឡាករ Lavezzi កាលនៅក្លិប  Napoli
 កីឡាករ Lavezzi កាលនៅក្លិប  Napoli

ដំណើរបន្ទាប់ គាត់បានចាកចេញពីទឹកដីប្រទេសអ៊ីតាលី ទៅចូលរួមជាមួយនឹងក្លិប Paris Saint-Germain ក្នុងឆ្នាំ២០១២ ជាមួយនឹងតម្លៃផ្ទេរ២៨លានអឺរ៉ូ (ឬប្រហែល៣១លានដុល្លារអាមេរិក) ដោយបានជួយក្រុមឈ្នះពានលីគកំពូលបារាំងចំនួន៤ដង មុនពេលផ្លាស់ទៅលេងឲ្យក្លិប Hebei China Fortune នៅលីគកំពូលចិនដែលជាក្លិបចុងក្រោយរបស់គាត់។

កីឡាករ Lavezzi កាលនៅក្លិប Paris Saint-Germain
កីឡាករ Lavezzi កាលនៅក្លិប Paris Saint-Germain
កីឡាករ Lavezzi ពេលលេងឲ្យក្រុម Hebei China Fortune
កីឡាករ Lavezzi ពេលលេងឲ្យក្រុម Hebei China Fortune

ក្រឡេកមកមើលអាជីពក្នុងក្រុមជម្រើសជាតិអាហ្សង់ទីនវិញ កីឡាករ Lavezzi បង្ហាញខ្លួនឲ្យជម្រើសជាតិបាន៥១ប្រកួត ស៊ុតបញ្ចូលទីបាន៩គ្រាប់ និងបានជួយក្រុមឡើងដល់វគ្គផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ បាល់ទាត់ពិភពលោក World Cup ឆ្នាំ២០១៤៕

កីឡាករ Lavezzi ជាមួយនឹងជម្រើសជាតិអាហ្សង់ទីន
កីឡាករ Lavezzi ជាមួយនឹងជម្រើសជាតិអាហ្សង់ទីន
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T