ពិធីបើកសម្ពោធជាផ្លូវការរថយន្ត The All-New Palisade ឆ្នាំ២០២០ នៅប្រទេសកម្ពុជា!

//s5.kh1.co/c6/c60d9cc9885908607e9100010dedc8629e7c3627.jpg
សង្គម

 ១៤-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ក្រុមហ៊ុន Hyundai Camko Motor បានធ្វើការណែនាំជាផ្លូវការរថយន្ត Palisade ដែលជារថយន្តទទួលបានទទួលពានរង្វាន់ក្នុងចំណោមរថយន្តប្រភេទ SUV ផ្សេងទៀតដូចជា Kona Tucson និង Santa Fe

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិធីបើកសម្ពោធរថយន្ត The All-New Palisade ឆ្នាំ២០២០
ពិធីបើកសម្ពោធរថយន្ត The All-New Palisade ឆ្នាំ២០២០

Mr. Brian Ko នាយកប្រតិបិត្តរបស់ក្រុមហ៊ុន Hyundai បានមានប្រសាសន៍ថា៖

«The All-New-Palisade ប្រាកដជាអាចវាយលុកទីផ្សារប្រទេសកម្ពុជាបានជាក់ជាមិនខាន ពីព្រោះរថយន្ត SUV មួយនេះមានទំហំធំ ជាមួយនឹងតម្លៃប្រកួតប្រជែងទៀតផង។ វាត្រូវបានបំពាក់ជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយ ដែលធានាបាននូវសុត្ថិភាព និងភាពងាយស្រួលសម្រាប់អ្នកបើកបរ។ យើងជឿជាក់ថារថយន្ត Hyundai SUV ស៊េរីថ្មីនេះពិតជាសាកសមឥតខ្ចោះ មិនថាការប្រើប្រាស់ជាប្រចាំថ្ងៃ និងការធ្វើដំណើរកម្សាន្តនោះទេ»។

ពិធីបើកសម្ពោធរថយន្ត The All-New Palisade ឆ្នាំ២០២០
ពិធីបើកសម្ពោធរថយន្ត The All-New Palisade ឆ្នាំ២០២០

ភ្ញៀវកិត្តិយស អតិថិជន និងអ្នកសារព័ត៌មាន ដែលមានវត្តមាននៅក្នុងកម្មវិធីសម្ពោធជាផ្លូវការ The All-new Palisade ឆ្នាំ២០២០ បានសម្តែងនូវភាពសប្បាយរីករាយ និងទទួលយកបទពិសោធផ្ទាល់ជាមួយរថយន្ត Palisade ពីក្រុមហ៊ុន Hyundai Camko Motor

រថយន្ត The All-new Palisade ឆ្នាំ២០២០ ជាប្រភេទរថយន្ត SUV ដែលបានបង្ហាញពីប្រណីតភាព និងភាពខ្លាំង ទាំងការរចនា និងដំណើរការម៉ាស៊ីន។

ពិធីបើកសម្ពោធរថយន្ត The All-New Palisade ឆ្នាំ២០២០
ពិធីបើកសម្ពោធរថយន្ត The All-New Palisade ឆ្នាំ២០២០

ដើម្បីជ្រាបកាន់តែច្បាស់សូមស្វែងរកលក្ខណៈពិសេសរបស់រថយន្ត Palisade ខាងក្រោមនេះ៖

- ការចនាម៉ូត

ការរចនាផ្នែកខាងក្នុង និងខាងក្រៅរបស់រថយន្ត Hyundai Palisade ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីប្រណីតភាព និងភាពលេចធ្លោនៅពេលដែលអ្នកធ្វើដំណើរនៅតាមដងផ្លូវ។ Palisade បានឈ្នះពានរង្វាន់ «ការរចនាផលិតផល-រថយន្ត និងម៉ូតូ» នៅក្នុងកម្មវិធីប្រកួតប្រជែងការរចនាជាលក្ខណៈអន្តរជាតិដ៏ល្បីល្បាញរបស់ Red Dot កាលពីថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៩ ។

ចំពោះការរចនាប៉ាណាខាងមុខ ជារាងសំណាញ់ប្រទាក់ក្រឡា ដែលស្តែងឲ្យឃើញពីភាពអង់អាច រឹងមាំ និងប្រណីតភាពនៃរថយន្ត SUV។ ជាមួយនឹងការរចនាគ្រប់ប្រភេទភ្លើងបែប LED ដែលមានភាពទាក់ទាញ និងភ្លឺច្បាស់ល្អ។ ជាពិសេសយ៉ាន់កង់ ដែលមានទំហំដល់ទៅ ២០អ៊ីង​ រឹងមាំ និងអាចធ្វើដំណើរគ្រប់ស្ថានភាពផ្លូវ។

ផ្នែកខាងក្នុងត្រូវបានរចនាឡើងយ៉ាងប្រណីត ដែលធ្វើឲ្យអ្នកបើកបរ និងអ្នកដំណើរទទួលបាននូវអារម្មណ៏ស្រស់ស្រាយ និងផាសុកភាព រូមជាមួយកៅអីដល់ទៅ៧ សម្រាប់ការធ្វើដំណើរជាលក្ខណៈគ្រួសារ។ កៅអីស្បែកពិតជាផ្តល់នូវអារម្មណ៏ដ៏ពិសេស ជាមួយនឹងការរ​ចនាជាឈើក្រូមេនៅជុំវិញឡាន ដែលធ្វើឲ្យផ្ទៃខាងក្នុងមើលទៅកាន់តែធំទូលាយ។

ពិធីបើកសម្ពោធរថយន្ត The All-New Palisade ឆ្នាំ២០២០
ពិធីបើកសម្ពោធរថយន្ត The All-New Palisade ឆ្នាំ២០២០

- ដំណើរការថាមពលដ៏អស្ចារ្យ

The All-new Palisade ដំណើរការដោយម៉ាស៊ីន 3.5L ជាមួយនឹងថាមពលអតិបរិមាដល់ទៅ 277ps និងដំណើរការដោយ ៨ លេខ អូតូម៉ាទិច។ Palisade ប្រើប្រាស់ប្រព័ន្ធ HTRAC និង Multi-Terrain Mode ដែលបង្កើនប្រសិទ្ធភាពលើដំណើរការលើស្ថានភាពផ្លូវផ្សេងគ្នាដូចជា ផ្លូវភក់ ខ្សាច់ រលាក់ និងផ្លូវសើមរអិល។

ពិធីបើកសម្ពោធរថយន្ត The All-New Palisade ឆ្នាំ២០២០
ពិធីបើកសម្ពោធរថយន្ត The All-New Palisade ឆ្នាំ២០២០

- បច្ចេកវិទ្យាឆ្លាតវៃៈ សុវត្ថិភាព និងភាពងាយស្រួល

The All-new Palisade ផ្តល់ជូននូវបច្ចេកវិទ្យាទំនើបចុងក្រោយលើផ្នែកសុវត្ថិភាព និង​ភាពងាយស្រួល ដែលពិតជាមិនអាចខ្វះបានចំពោះឡានក្នុងក្តីសុបិនរបស់អ្នក។

- អេក្រង់ touchscreen 10.25 អ៊ីញ និងអេក្រង់ពហុព័ត៌មានដែលមានទំហំដល់ទៅ 12.3 អ៊ីងដែលផ្តល់នូវលោកអ្នកនៅព័ត៌មាន និងការកម្សាន្តផ្សេងៗ។
- ប្រព័ន្ធ Shift-by-wire  ដែលមាននៅក្នុងចង្កឹះលេចអេឡិចត្រូនិច ដែលវានឹងផ្លាស់ប្តូរទៅអក្សរ P នៅពេលដែលម៉ាស៊ីនរលត់ និងនៅពេលដែលអ្នកបើកបរបើកទ្វាររថយន្ត។
- កន្លែងសាកថ្មីអត់ខ្សែ (Wireless charger) ពិតជាងាយស្រួលដែលអាចប្រើបានចំពោះ Android deices និង Apple IPhone
Heads-Up Display ដែលបង្ហាញព័ត៌មាននៅលើកញ្ចក់ និងជួយឲ្យអ្នកបើកបរផ្តោតអារម្មណ៏នៅលើផ្លូវពេលកំពុងបើកបរ។
Blind Spot View Monitor ដែលជាប្រព័ន្ធសុវត្ថិភាព ជួយអ្នកបើកបរអាចមើលឃើញរថយន្តដែលមកពីចំហៀង ប្រព័ន្ធនេះនឹងដំណើរការនៅពេលដែលអ្នកបើកភ្លើងបត់ឆ្វេងស្តាំ។
Safe Exit Assist and Rear Occupant Alert បានបង្កើតឡើង ដើម្បីធានាសុត្ថិភាពដល់អ្នកដំណើរផ្នែកខាងក្រោយ។

លោកអ្នកកាន់តែរីករាយនឹងដំណើរកម្សាន្តរបស់លោកអ្នកជាមួយដំបូលបើកភ្លោះ ដែលបញ្ជាដោយប៊ូតុង។

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T