លោក ព្រាប សុវត្ថិ កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា ក្លាយជាអគ្គរាជទូតសុឆន្ទៈប្រចាំក្រុមហ៊ុន ISUZU!

//s5.kh1.co/5d/5da52e2364a48048845187a6d3e462598696e7a1.jpg
តារា & កម្សាន្ដ

 ១៤-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ក្រុមហ៊ុន ISUZU បានកំពុងបន្តភាពជាអ្នកនាំមុខគេ និងដឹកនាំ “ឆ្ពោះទៅមុខប្រកបដោយឧត្តមភាព” ហើយបានប្រកាសជាផ្លូវការអគ្គរាជទូតសុឆន្ទៈប្រចាំក្រុមហ៊ុន ISUZU ដែលលោកនឹងតំណាងឱ្យរថយន្ត Isuzu D-Max Blue Power ដែលជាប្រភេទរថយន្ត ភីកអាប់ ដែលមានការច្នៃប្រឌិតថ្មីលំដាប់ថ្នាក់ពិភពលោក នៅឯពិធីជប់លៀង “ណែនាំអគ្គរាជទូតសុឆន្ទៈប្រចាំក្រុមហ៊ុនអ៊ីស៊ូហ៊្យុ”​ កាលពីយប់មិញនេះ ដើម្បីបង្កើនការយល់ដឹងពីម៉ាកយីហោនេះកាន់តែខ្លាំងថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិធីជប់លៀង «ណែនាំអគ្គរាជទូតសុឆន្ទៈប្រចាំក្រុមហ៊ុនអ៊ីស៊ូហ៊្យុ»
ពិធីជប់លៀង «ណែនាំអគ្គរាជទូតសុឆន្ទៈប្រចាំក្រុមហ៊ុនអ៊ីស៊ូហ៊្យុ»

បើយោងតាមប្រសាសន៍របស់លោក Shuichiro Mori ប្រធានក្រុមហ៊ុន Tri Petch Isuzu Sales Cambodia Co. , Ltd ដែលជាអ្នកតំណាងចែកចាយរថយន្ត Pickup និង SUV នៅប្រទេសកម្ពុជាបានឱ្យដឹងថា៖

“ក្រុមហ៊ុនបានចូលមកកាន់ទីផ្សារកម្ពុជាជាផ្លូវការក្នុងឆ្នាំ២០១៦ ហើយក៏ចាប់ផ្ដើមទទួលបានការច្រើនឡើងៗជាបន្តបន្ទាប់ពីសំណាក់អតិថិជនកម្ពុជា។ ចាប់តាំងពីពេលនោះមកការលក់រថយន្ត អ៊ីស៊ូហ្ស៊ុ ប្រភេទ ភីកអាប់ បានកើនឡើងជាបន្តបន្ទាប់ ដោយសារតែអតិថិជនមានទំនុកចិត្តលើដំណើរការរបស់រថយន្ត ភាពរឹងមាំនៃសាកស៊ីរថយន្ត សមត្ថភាពទប់លំនឹងនៅលើដងផ្លួវ សន្សំសំចៃប្រេងខ្ពស់ រួមជាមួយនឹងមជ្ឈមណ្ឌលផ្តល់សេវាកម្មក្រោយលក់ប្រកបដោយស្តង់ដារខ្ពស់ផងដែរ។ ដើម្បីពង្រឹងគ្រួសារ អ៊ីស៊ូហ៊្សុ យើងបានកំពុងអនុវត្តនូវសកម្មភាពទាំងឡាយទាំង Off line និង Online។ ឥលូវនេះយើងគិតថា វាជាពេលវេលាដ៏សាកសម ដើម្បីមានអគ្គរាជទូតសុឆន្ទៈម្នាក់ ដើម្បីពង្រឹងកេរ្តិ៍ឈ្មោះម៉ាកយីហោរបស់យើងគឺ - អ៊ីស៊ូហ៊្សុឆ្ពោះទៅមុខប្រកបដោយឧត្តមភាព”។

ពិធីជប់លៀង «ណែនាំអគ្គរាជទូតសុឆន្ទៈប្រចាំក្រុមហ៊ុនអ៊ីស៊ូហ៊្យុ»
ពិធីជប់លៀង «ណែនាំអគ្គរាជទូតសុឆន្ទៈប្រចាំក្រុមហ៊ុនអ៊ីស៊ូហ៊្យុ»

លោក Mori បានបន្ថែមទៀតថា៖

«មូលហេតុដែលក្រុមហ៊ុន អ៊ីស៊ូហ៊្សុ បានជ្រើសរើសកំពូលតារាចម្រៀង សិល្បករដ៏ឆ្នើមប្រចាំប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ ដោយសារតែលោកមាន Lifestyle ត្រូវជាមួយរថយន្ត “Isuzu D-Max Blue Power គ្រប់ម៉ូឌែលថ្មីទាំងអស់។ យើងជឿជាក់យ៉ាងមុតមាំថា លោកព្រាប សុវត្ថិ នឹងក្លាយជាអ្នកតំណាងរបស់យើងក្នុងការប្រាស្រ័យទាក់ទងជាមួយក្រុមគ្រួសារ អតិថិជន ISUZU របស់យើង។ យើងពិតជាមានកិត្តិយសខ្លាំងបំផុត ដែលបានលោកធ្វើជាអគ្គរាជទូតសុឆន្ទៈ ដើម្បីឆ្លុះបញ្ចាំងពីរូបភាពល្អឥតខ្ចោះនៃប្រេ៊ន ISUZU របស់យើង និងបង្កើនចំនេះដឹងអំពីផលិតផលឲ្យកាន់តែល្អបន្ថែមទៀត។ ISUZU មិនត្រឹមតែកំលាំងម៉ាស៊ីនខ្លាំងតែប៉ុណ្ណោះទេ ប៉ុន្តែក៏ទាន់សម័យផងដែរ។ អត្តចរិតល្អឥតខ្ចោះ និងស្ទីលប្លែកៗរបស់លោកពិតជាសាកសមទៅនឹងរថយន្ត Isuzu D-Max Blue Power គ្រប់ម៉ូឌែលថ្មីទាំងអស់។ ក្រៅពីការផ្សព្វផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍លោក ព្រាប សុវត្ថិ ក៏នឹងចូលរួមសកម្មភាពជាច្រើនជាមួយក្រុមហ៊ុន អ៊ីស៊ូហ៊្សុ នៅឆ្នាំក្រោយៗផងដែរ»។

ពិធីជប់លៀង «ណែនាំអគ្គរាជទូតសុឆន្ទៈប្រចាំក្រុមហ៊ុនអ៊ីស៊ូហ៊្យុ»
ពិធីជប់លៀង «ណែនាំអគ្គរាជទូតសុឆន្ទៈប្រចាំក្រុមហ៊ុនអ៊ីស៊ូហ៊្យុ»
ពិធីជប់លៀង «ណែនាំអគ្គរាជទូតសុឆន្ទៈប្រចាំក្រុមហ៊ុនអ៊ីស៊ូហ៊្យុ»
ពិធីជប់លៀង «ណែនាំអគ្គរាជទូតសុឆន្ទៈប្រចាំក្រុមហ៊ុនអ៊ីស៊ូហ៊្យុ»

បើយោងតាមប្រសាសន៍របស់លោក ព្រាប សុវត្ថិ ដែលជាទូតសុឆន្ទៈរបស់រថយន្ត “Isuzu D-Max Blue Power” បានឱ្យដឹងថា៖

 «ខ្ញុំបានបើកបររថយន្ត “Isuzu D-Max Blue Power” ដែលជាសេរីថ្មីចុងក្រោយបំផុតជិត២ខែហើយ មុនពេលក្លាយជាអគ្គរាជទូតសុឆន្ទៈប្រចាំក្រុមហ៊ុន អ៊ីស៊ូហ៊្សុ ជាផ្លូវការនេះ។ អ្វីដែលខ្ញុំចូលចិត្តបំផុតនោះ គឺប្រសិទ្ធភាពប្រេងឥន្ធនៈ (4-5L/100km) និងផាសុកភាពក្នុងពេលបើកបរមិនថាកាលៈទេសៈផ្លូលបែបណានោះទេ។ ខ្ញុំពិតជារំភើបចិត្តខ្លាំងណាស់ ដែលបានធ្វើការជាមួយក្រុមហ៊ុន ISUZU ដែលជាក្រុមហ៊ុនល្បីឈ្មោះមួយនៅលើពិភពលោក ដែលបានចែករំលែកទាំងតម្លៃ និងស្ទីលរបស់ខ្ញុំ។ បរិយាកាសធ្វើការក្នុងកំឡុងពេលថតវីដេអូពាណិជ្ជកម្មពិតជាមានភាពរីករាយ និងប្រកបដោយជំនាញវិជ្ជាជីវៈខ្ពស់ណាស់។ ខ្ញុំបានបើកបររថយន្ត “Isuzu D-Max Blue Power” នៅតាមផ្លូវឡើងភ្នំ។ ផ្លូវនេះពិតជាលំបាកខ្លាំងណាស់ ប៉ុន្តែខ្ញុំនៅតែសប្បាយរីករាយ និងមានអារម្មណ៍ថាមានសុវត្ថិភាពខ្ពស់ជានិច្ច នៅពេលដែលខ្ញុំកំពុងបើកបររថយន្ត “Isuzu D-Max Blue Power” ដូចលោកអ្នកបានដឹងស្រាប់មកហើយថា ប្រព័ន្ធម៉ាស៊ីននេះពិតជាល្បីល្បាញ និងមានថាមពលខ្លាំងប្លែកពីគេ»។

លោកបានបន្ថែមទៀតថា៖

«បើនិយាយពីលក្ខណៈផ្ទាល់ខ្លួនវិញ ខ្ញុំត្រូវធ្វើដំណើរគ្រប់ពេលវេលាទាំងការងារ នៅក្នុងក្រុង និងតាមខេត្ត និងទាំងដំណើរកម្សាន្ត។ ដូច្នេះរថយន្ត អ៊ីស៊ូហ្ស៊ុ បានឆ្លើយតបរាល់ទិដ្ឋភាពផ្ទាល់ខ្លួន និងតម្រូវការរបស់ខ្ញុំទាំងអស់។ ខ្ញុំមានទំនុកចិត្តថារថយន្ត “Isuzu D-Max Blue Power គ្រប់ម៉ូឌែលថ្មីទាំងអស់ ពិតជានឹងធ្វើឱ្យលោកអ្នកចាប់អារម្មណ៍»។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានព័ត៌មានរបស់ អ៊ីស៊ូហ្ស៊ុ ហើយចូលរួមសកម្មភាពសប្បាយរីករាយជាមួយនឹងការចាប់រង្វាន់ផ្សងសំណាងតាមរយៈបណ្តាញអ៊ីនធឺណេតដូចជាគេហទំព័រ៖ www.isuzucambodia-tis.com ហ្វេសប៊ុក៖ Isuzu Cambodia និង YouTube: Isuzucambodia ឬអគារតំាងលក់រថយន្ត អ៊ីស៊ូហ៊្សុ របស់ក្រុមហ៊ុន​ K (Cambodia) Co., Ltd ដែលមានអាសយដ្ឋានស្ថិតនៅភូមិក្បាលដំរី មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទំនាក់ទំនងទូរស័ព្ទលេខ៖ 023 950 084៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T