ភ្នំពេញ ៖ ជនសង្ស័យ ២នាក់ ដែលជាប់ ពាក់ព័ន្ធនឹងសកម្មភាព លួចប្រដាប់អាវុធ រួមទាំងសកម្មភាពប្លន់ ជាច្រើនករណីនៅ ក្នុងរាជធានីភ្នំពេញ កាលពីពេលកន្លងទៅ នោះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជ ធានីភ្នំពេញ ឃាត់ខ្លួនហើយបញ្ជូនទៅកាន់ សាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ ការតាមផ្លូវច្បាប់ ។ ប្រតិបត្ដិការចាប់ខ្លួន ក្រុមចោរប្លន់ ដែលតែងតែធ្វើសកម្មភាព ប្លន់ទ្រព្យសម្បត្ដិប្រជាពលរដ្ឋ ប្រដាប់ ដោយអាវុធនៅក្នុងដៃ ខាងលើនេះបានធ្វើ ឡើង កាលពីវេលាម៉ោង ១០ និង៣០នាទី យប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៣ ដោយ មានការបញ្ជាផ្ទាល់ពីស្នងការនគរបាលរាជ ធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ ស្នងការរងនគរបាល និងជាប្រធានការិយា ល័យកណ្ដាល នគរបាលព្រហ្មទណ្ឌលោក ជួន ណារិន្ទ ដែលបានបញ្ជាឱ្យកម្លាំងនគរ បាល ចុះល្បាតនៅក្នុងទឹកដីខណ្ឌទួលគោក ផ្លូវលេខ ៥២៨ កែវផ្លូវ ៣១៣ សង្កាត់បឹង កក់ទី២ ខណ្ឌទួលគោក ។

មន្ដ្រីនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់បាន ឱ្យដឹងថា ដោយមានការបញ្ជាពីលោកស្នង ការរងនគរបាល រាជធានីភ្នំពេញ លោកជួន ណារិន្ទ កម្លាំងនគរបាកបានចុះល្បាតនៅ ក្នុងទឹកដីខណ្ឌទួលគោក តាំងពីវេលាម៉ោង ៦ និង៣០នាទី រហូតដល់វេលាម៉ោង ១០ និង៣០នាទីយប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ ២០១៣ នោះ ល្បាតដល់ចំណុចកើតហេតុ ខាងលើ ស្រាប់តែឃើញជនសង្ស័យ ២នាក់ ជិះម៉ូតូម៉ាក សេ ១២៥ ពណ៌ខ្មៅ ស៊េរី ២០១៣ គ្មានស្លាកលេខ ។ ដោយមានការ សង្ស័យ កម្លាំងសមត្ថកិច្ចបានធ្វើការត្រួត ពិនិត្យ និងចង់ឆែកឆេរ ប៉ុន្ដែ ពេលនោះជន សង្ស័យទាំង ២នាក់ បានផ្ដួលម៉ូតូ ហើយរត់  រួមទាំងដកកាំភ្លើងខ្លីម៉ាក កា ៥៩ ភ្ជង់តំរង់ មកកម្លាំងសមត្ថកិច្ចទៀតផង ។ មន្ដ្រីនគរ បាលបានបន្ដថា ដោយសារតែមានជំនាញ របស់ខ្លួន កម្លាំងនគរបាលបានធ្វើការឡោម ព័ទ្ធ និងឈានទៅដល់ការឃាត់ខ្លួនជន សង្ស័យទាំង ២នាក់នេះ រួមមាន ទី១ ឈ្មោះ ជា ពៅ ហៅ ណាង អាយុ ៣៥ឆ្នាំ ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មុខរបរ មិនពិត ប្រាកដ និងទី២ ឈ្មោះ ង៉ែត បូរ៉ា ហៅ បូ ហៅ ត្រង៉ោល អាយុ ២៧ឆ្នាំ ស្នាក់នៅភូមិ សន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ មុខរបរ មិនប្រាកដ ។

បើតាមសមត្ថកិច្ច ជនសង្ស័យទាំង ២ នាក់ខាងលើ ជាមុខសញ្ញាចាស់ និងធ្លាប់ ជាប់ពន្ធនាគារទៀតផង ពាក់ព័ន្ធនឹងករណី លួចម៉ូតូ រួមទាំងទទួលផលចោរកម្ម ។ 
មន្ដ្រីនគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់បាន បន្ដថា ក្រោយពីសាកសួររួចហើយ កម្លាំង នគរបាល ដោយមានការឯកភាពពីព្រះរាជ អាជ្ញាធររង អមសាលាដំបូងរាជធានីភ្នំ ពេញ លោក មាស ច័ន្ទពិសិដ្ឋ បានបន្ដទៅ ឆែកឆេរផ្ទះជួល របស់ជនសង្ស័យឈ្មោះជា ពៅ ហើយដកហូតសម្ភារៈមួយចំនួនដូចជា ប្រដាប់ដាប់លេខម៉ូតូ ចំនួន ២៦ដើម ប្រដាប់បាញ់ស្លាកលេខម៉ូតូ ចំនួន ១ ស្លាក លេខម៉ូតូចំនួន ២ អត្ដសញ្ញាណប័ណ្ណសញ្ជាតិ ខ្មែរ ១សន្លឹក ប័ណ្ណសម្គាល់ទោចក្រយាន យន្ដ ៣សន្លឹក ប្រដាប់ដាប់លេខម៉ូតូជា ប្រភេទដែកថ្នាំងអំពៅចំនួន ១០ដើម ដែក ទួណឺវីស ចំនួន ២ដើម ម៉ូទ័រឆាបចំនួន ១ សៀវភៅគ្រួសារចំនួន ២ និងវិញ្ញាបនបត្រ បញ្ជាក់ការសិក្សាចំនួន ១សន្លឹកផងដែរ ។

ដោយផ្អែកទៅលើសាក្សី ជាម្ចាស់ផ្ទះ ជួល និងការសារភាពរបស់ជនសង្ស័យខាង លើ ព្រមទាំងភស្ដុតាងជាច្រើននោះ ជន សង្ស័យទាំង ២នាក់នេះ ត្រូវបានកម្លាំង នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បញ្ជូនខ្លួន និងសំណុំរឿងទៅកាន់សាលាដំបូង រាជធានី ភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ នាព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០១៣ ។ ក្រៅពី សម្ភារៈដែលសមត្ថកិច្ចដកហូតបាន នៅក្នុង ផ្ទះជួលរបស់ឈ្មោះ ជា ពៅ នោះ កម្លាំង សមត្ថកិច្ច បានរឹបអូសម៉ូតូ ១គ្រឿង ម៉ាក សេ ១២៥ ពណ៌ខ្មៅ ស៊េរី ២០១៣ គ្មាន ស្លាកលេខ កាំភ្លើងខ្លី កា ៥៩ បង់១ និង មាន ៤គ្រាប់ ព្រមទាំងសម្ភារៈ និង ឧបករណ៍ សម្រាប់ធ្វើសកម្មភាពលួច និងប្លន់ជាច្រើនផ្សេងទៀត ។
បើយោងតាមសមត្ថកិច្ច ជនសង្ស័យ ទាំងនេះ ជាប់ពាក់ព័ន្ធនឹងសកម្មភាពលួច ប្រដាប់អាវុធ សកម្មភាពប្លន់ ព្រមទាំងការ ប្រើប្រាស់អាវុធខុសច្បាប់ ៕

Photo by DAP-News

Photo by DAP-News

ដោយ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]