ស្ទើរស្រក់ទឹកភ្នែក! ពេលបានស្ដាប់ ករុណា ពេជ្រ ច្រៀងរៀបរាប់រឿងពិតពី ភាពជូរចត់ របស់ឪពុកធ្លាក់ខ្លួនឈឺរហូតក្លាយជាមនុស្សរុក្ខជាតិ (មានចម្រៀង)

//s5.kh1.co/18/1875d72af6b4742c35a3f6544e4499647571663e.jpg
តារា & កម្សាន្ដ

 ១៤-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា ​លោក ករុណា ពេជ្រ ដែលជាតារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាព តែងតែជួបទុក្ខសោកក្នុងជីវិតជាប្រចាំ ជាពិសេស រឿងឪ​ពុកបានធ្លាក់ខ្លួនឈឺ មិនទាន់បានធូរស្បើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះដែរ តារាប្រុសរូបនេះ បានធ្វើឲ្យហ្វេនៗ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ទប់អារម្មណ៍មិនជាប់ក្រោយពី ឃើញវីដេអូចម្រៀងមួយ ដែលបកស្រាយផ្ទាល់ ដោយរូបលោកតែម្ដង។

ទន្ទឹមនឹងនេះដែរ តាមរយៈវីដេអូនោះ មានចំណងជើងថា «ប៉ាខ្ញុំក្លាយជាមនុស្សរុក្ខជាតិទៅហើយ» ដោយក្នុងនោះ លោក ករុណា ពេជ្រ បានច្រៀងរៀបរាប់អត្ថន័យ កម្សត់រវាងលោក និងលោកប៉ា អមដោយទឹកភ្នែកហូរសស្រាក់ៗ ស្ដាប់ទៅលន្លង់លន្លោចខ្លាំងណាស់។

បន្ទាប់ពីបានមើល និងស្ដាប់បទនោះហើយ បាននាំអារម្មណ៍ហ្វេនៗ ឲ្យអាណិត និងក្ដុកក្ដួលតាមរឿងពិតរបស់ លោក ករុណា ពេជ្រ គ្រប់គ្នា៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖

ករុណា ពេជ្រ
ករុណា ពេជ្រ
ករុណា ពេជ្រ
ករុណា ពេជ្រ
ករុណា ពេជ្រ
ករុណា ពេជ្រ
ករុណា ពេជ្រ និងលោកប៉ា ធ្លាក់ខ្លួនឈឺ
ករុណា ពេជ្រ និងលោកប៉ា ធ្លាក់ខ្លួនឈឺ
ករុណា ពេជ្រ និងលោកប៉ា ធ្លាក់ខ្លួនឈឺ
ករុណា ពេជ្រ និងលោកប៉ា ធ្លាក់ខ្លួនឈឺ
ករុណា ពេជ្រ ក្នុងបទចម្រៀង
ករុណា ពេជ្រ ក្នុងបទចម្រៀង
ករុណា ពេជ្រ ក្នុងបទចម្រៀង
ករុណា ពេជ្រ ក្នុងបទចម្រៀង
វីដអូបទចម្រៀង 
ករុណា ពេជ្រ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T