អតីតខ្សែប្រយុទ្ធ Man Utd លោក Berbatov យល់ឃើញថាក្រុមនៅ Premier League មួយនេះ មានឱកាសឈ្នះ Champions League ច្រើនជាងក្រុម Manchester City

//s5.kh1.co/8a/8aecd60d28aaeae4686e83ef9ef41e67129c8645.jpg
កីទ្បា

 ១៤-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ អតីតខ្សែប្រយុទ្ធក្លិបបិសាចក្រហម Manchester United លោក Dimitar Berbatov យល់ឃើញថាក្រុមមាន់ខ្នាយមាស​ Tottenham Hotspurs ដែលបច្ចុប្បន្នស្ថិតក្រោមការដឹកនាំរបស់លោក Mourinho មានឱកាសឈ្នះពាន Champions League ច្រើនជាងក្រុម Manchester City។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Mourinho ជាមួយនឹងកីឡាករ Spurs
លោក Mourinho ជាមួយនឹងកីឡាករ Spurs

៦ប្រកួតកន្លងទៅក្នុងវគ្គជម្រុះក្នុងពូល ក្រុមមេឃខៀវ Manchester City មិនដែលស្គាល់ពាក្យថាចាញ់នោះទេ ដោយប្រកួតជុំចុងក្រោយ កាលពីថ្ងៃព្រហស្បតិ៍ ​កន្លងទៅ ពួកគេយកឈ្នះក្រុម Dinamo Zagreb ៤ទល់នឹង១ ឈរចំណាត់ថ្នាក់លេខ១ ក្នុងពូល C មាន១៣ពិន្ទុ​ ទទួលបានកៅអីទៅលេងវគ្គ១៦ក្រុមចុងក្រោយបន្ត។

យ៉ាងណាមិញ លោក Berbatov បែរជាគិតថា លោក Pep Guardiola ហាក់អស់សង្ឃឹមក្នុងការឈ្នះពានមួយនេះទៅវិញ ដោយលោកលើកឡើងថា៖

លោក Berbatov
លោក Berbatov

"Manchester City ជាក្រុមដែលចង់ឈ្នះពាន Champions League ប៉ុន្តែពួកគេមិនស្ថិតក្នុងការភ្នាល់របស់ខ្ញុំថានឹងឈ្នះពានមួយនេះនៅខែឧសភាខាងមុខនោះទេ។ City បញ្ចប់ការប្រកួតជម្រុះក្នុងពូលរបស់ពួកគេ ដោយផ្ដួលក្រុម Dinamo Zagreb ៤-១​ ក្នុងសប្ដាហ៍នេះ តែពួកយើងមិនត្រូវផ្ដោតច្រើនទៅលើលទ្ធផលមួយនេះរបស់ City នោះទេ ព្រោះពួកគេមិនទាន់ជួបគួប្រកួតដែលមានកម្រិតស្មើពួកគេនៅឡើយ។
Pep Guardiola ហាក់អស់សង្ឃឹមក្នុងការឈ្នះពាន Champions League ជាមួយ City ដោយសារក្រុមដទៃទៀតកំពុងធ្វើបានល្អជាង។"

លោក Berbatov បានបន្ថែមទៀតថា ក្រុមរបស់លោក Mourinho ជាក្រុមដ៏គ្រោះថ្នាក់មួយក្នុងការប្រកួតប្រជែងមួយនេះ ដោយលោកលើកឡើងថា៖

"Liverpool ធ្វើមិនបានល្អគ្របគ្រាន់នោះទេ ក្នុងព្រឹត្តិការណ៍ Champions League រដូវកាលនេះ តែពួកគេធ្វើបានល្អខ្លាំងនៅ Premier League។ចំណែក Barcelona និង​ Juventus ជាគូប្រជែងដ៏ខ្លាំងក្លាបំផុត ប៉ុន្តែអ្នកទាំងអស់គ្នាក៏មិនត្រូវមើលរំលង Spurs ផងដែរ។
ក្រោមការដឹកនាំរបស់លោក Jose Mourinho ក្រុម Spurs មានគ្រូបង្វឹក១រូបដែលធ្លាប់ឈ្នះពានរង្វាន់ច្រើនក្នុងអាជីព រួមមានពាន Champions League ជាមួយ Porto និង Inter ទាំងដែលក្រុមទាំងពីនេះមានអ្នកគាំទ្រតិច។
ដូច្នេះវាគ្មានបញ្ហាសម្រាប់ Spurs នោះទេ បើទោះបីជាពួកគេត្រូវជួបក្រុមណាក៏ដោយនៅវគ្គបន្ទាប់ ព្រោះពួកគេជាក្រុមដែលមានគុណភាព ហើយកាលដែលឡើងដល់វគ្គផ្ដាច់ព្រ័ត្រកាលពីឆ្នាំមុន នឹងធ្វើឲ្យពួកគេមានអារម្មណ៍ជឿជាក់ខ្លាំងជាមុន។"

គួរម្លឹកផងដែរថា ៦ប្រកួត ក្នុងវគ្គសន្សំពិន្ទុក្នុងពូល B ក្រុម Tottenham Hotspur បញ្ចប់ទៅក្នុងចំណាត់ថ្នាក់លេខ២ ដោយមាន១០ពិន្ទុ ខណៈក្រុមលេខ១ក្នុងពូលនេះ គឺក្រុមជើងខ្លាំងអាល្លឺម៉ង់ Bayern Munich មាន១៨ពិន្ទុ៕

តារាងពិន្ទុក្នុងពូល B
តារាងពិន្ទុក្នុងពូល B
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T