ទីបំផុត! តារាកំប្លែង នីឡា និងគូអនាគត បង្ហើបពេលវេលារៀបការ ធ្វើនៅក្នុងឆ្នាំ២០២០ ឆាប់ៗនេះ!

//s5.kh1.co/6a/6a5df784c320a327a4d3155fe6462c12dd2d33ed.jpg
តារា & កម្សាន្ដ

 ១៤-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ រយៈពេលជាច្រើនឆ្នាំមកហើយ តារាកំប្លែងស្រីវ័យក្មេងដ៏មានប្រជាប្រិយភាព កញ្ញា នីឡា និងគូស្នេហ៍ បានសាងក្តីស្រលាញ់រវាងគ្នា តស៊ូនៅជាមួយគ្នា និងផ្អែមល្ហែមខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា កាលពីពេលកន្លងទៅនេះតារាស្រីរូបនេះ និងគូស្នេហ៍បានជួបជុំគ្រួសារទាំងសងខាងគិតគូពេលវេលាសម្រាប់កូនប្រុសស្រី ស្របពេលដែលនាងបានបញ្ចេញថតរូប Pre Wedding យ៉ាងស្អាតស័ក្តិសមនឹងគ្នាតែម្តង។

ជាក់ស្តែង មិនទាន់បានប៉ុន្មានផង គូអនាគតរបស់តារាវ័យក្មេងរូបនេះ ក៏បានធ្វើការបង្ហើបនូវថ្ងៃជ័យវេលាល្អរបស់ខ្លួន ដែលធ្វើឡើងនៅឆ្នាំក្រោយ ២០២០ ខែឧសភា ខាងមុខនេះ ខណៈពេលដែលត្រៀមខ្លួនជាស្រេចក្លាយជាកូនកំលោះកូនក្រមុំផងដែរ។

ទន្ទឹមនឹងនេះដែរ​ អ្នកគាំទ្រជាច្រើនពិតជារំភើបជំនួសនាង​ និងចូលរួមអបអរដល់អ្នកទាំង២ ទោះបីជាមួយគូនេះមិនទាន់បានបង្ហើបពីថ្ងៃពិតប្រាកដនោះឡើយ ស្របពេលដែលខែ និងឆ្នាំត្រូវបានបង្ហាញជាសាធារណៈ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

នីឡា 
នីឡា 
នីឡា និងគូអនាគត 
នីឡា និងគូអនាគត 
នីឡា និងគូអនាគត 
នីឡា និងគូអនាគត 
នីឡា និងគូអនាគត 
នីឡា និងគូអនាគត 
នីឡា និងគូអនាគត 
នីឡា និងគូអនាគត 
នីឡា និងគូអនាគត 
នីឡា និងគូអនាគត 
នីឡា និងគូអនាគត 
នីឡា និងគូអនាគត 
សាររបស់គូអនាគតនាង
សាររបស់គូអនាគតនាង
វ៉ាន់ នីឡា
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T