ចង់ចាក់វ៉ាក់សាំងផ្ដាសាយ ទាំងមនុស្សទូទៅ ក្មេង ស្ត្រីមានផ្ទៃពោះ ត្រូវដឹងរឿងទាំងនេះសិន!

//s5.kh1.co/c5/c53a6053322425f2c54941d280572448e7d36880.jpg
នារី

 ១៤-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ដើម្បី​ការពារ​ជំងឺ​ផ្ដាសាយ យើងគួរជ្រើសរើស​យក​វិធី​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ ហើយ​មិន​ថា​តែ​មនុស្ស​ចាស់​ឡើយ កូន​ក្មេង​គឺ​គួរតែ​ចាក់​ទាំងអស់​គ្នា ជាពិសេស​ស្ត្រី​មាន​ផ្ទៃពោះ​រឹតតែមិន​គួរ​ខកខាន​ឡើយ។ ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ ថា មុន​ចាក់​វ៉ាក់សាំង យើង​ត្រូវ​ដឹង​រឿង​ទាំង​នេះ​សិន៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- សម្រាប់​មនុស្ស​សុខភាពល្អធម្មតាអាច​ចាក់​ពេល​ណា​ក៏​បាន​ដែរ  តែ​បើ​យើង​ទើប​តែ​មាន​ជំងឺ​ផ្ដាសាយ ត្រូវ​រង់ចាំ ២ អាទិត្យ​ក្រោយ​ទើប​អាច​ចាក់​បាន។

២- ប្រសិទ្ធភាព​នៃ​ថ្នាំ​វ៉ាក់សាំង​ការពារ​ផ្ដាសាយ​មាន​ត្រឹម​រយៈពេល ១ ឆ្នាំ​។

៣- សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ចាក់​វ៉ាក់សាំង​នេះ ក្នុង​អំឡុង​ត្រីមាស​ណា​ក៏​ដោយ ​អាច​ការពារ​យើង​ពី​ជំងឺ​គ្រុន​ផ្ដាសាយ​ដែរ ហើយ​ប្រព័ន្ធ​អង់ទីករ​នោះ​នឹង​ទៅ​ដល់​កូន​នៅ​ក្នុង​ផ្ទៃ ដោយ​ការពារ​កូន​ក្រោយ​សម្រាល​រហូត​ទៅ​ដល់ ៦ខែ ។ តែ​យ៉ាងហោចណាស់​ក៏​ចាក់​ឲ្យ​បាន​មុន ២ សប្ដាហ៍​មុន​ ព្រោះ​បើចាក់​ភ្លាម ហើយ​ត្រូវ​សម្រាល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ចាក់ នោះ​ប្រព័ន្ធ​ការពារ​ដែល​ចាក់​លើ​ម៉ាក់ ទាល់តែ ២ សប្ដាហ៍​ក្រោយ​ទើប​ដុះ ដូច្នេះ​បើ​ចាក់​រួច​ហើយ ម៉ាក់​ត្រូវ​សម្រាល​ក្រោម ២ សប្ដាហ៍ វ៉ាក់សាំង​នេះ​ការពារ​បាន​ត្រឹម​យើង មិន​អាច​ទៅ​ដល់​កូន​បាន​ទេ។

៤- វ៉ាក់សាំង​ការពារ​ផ្ដាសាយ​ដែល​យើង​ចាក់ គឺ​វ៉ាក់សាំង​ការពារ​ផ្ដាសាយ​ធំ ដូចនេះ​មិន​អាច​ការពារ​ជំងឺ​ផ្ដាសាយ​ទាំងអស់​ទេ ព្រោះ​វីរុសដែលបង្កឲ្យមានជំងឺផ្ដាសាយ​មាន​ច្រើន​ប្រភេទ​ណាស់។

៥- ផល​រំខាន​របស់​វ៉ាក់សាំង​ការពារ​ផ្ដាសាយ​ក៏​មិន​សូវ​ខុស​ពី​ វ៉ាក់សាំង​ដទៃ​ទៀត​ដែរ អាច​ឈឺ ឬ​ហើម​កន្លែង​ចាក់ គ្រុន​ក្ដៅ ល្ហិតល្ហៃ ឈឺក្បាល។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T