ផ្លូវការ! លោក Jurgen Klopp សម្រេចបន្តកុងត្រាថ្មីជាមួយនឹងហង្សក្រហម Liverpool រហូតដល់…

//s5.kh1.co/25/25e774014adc388c7584d0c00172b8b258f191d9.jpg
កីទ្បា

 ១៤-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ អ្នកចាត់ការទូទៅសញ្ជាតិអាល្លឺម៉ង់ លោក Jurgen Klopp បានសម្រេចបន្តកុងត្រាថ្មីជាមួយនឹងក្លិបហង្សក្រហម Liverpool រហូតដល់ឆ្នាំ២០២៤។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Klopp បានមកចូលរួមជាមួយនឹងក្រុម Liverpool កាលពីឆ្នាំ២០១៥ ដោយរដូវកាលមុនលោកបានជួយក្រុមមួយនេះឈ្នះពានរង្វាន់ទ្វីបអឺរ៉ុប Champions League និងពាន UEFA Super Cup ហើយថែមទាំងបានជួយក្រុមហង្សក្រហម បញ្ចប់ចំណាត់ថ្នាក់លេខ២ក្នុងក្របខណ្ឌ Premier League ទៀតផង។

  លោក Jurgen Klopp លើកពាន UCL ជាមួយនឹងកូនក្រុម
  លោក Jurgen Klopp លើកពាន UCL ជាមួយនឹងកូនក្រុម

យ៉ាងណាមិញ ក្នុងរដូវកាលនេះលោក​កំពុងបន្តដំណើរទៅរកភាពជោគជ័យបន្តទៀត ដោយបច្ចុប្បន្នក្រុមរបស់លោក​កំពុងឈរក្នុងកំពូលតារាង Premier League ដាច់ពិន្ទុក្រុមលេខ២ Leicester City រហូតដល់ទៅ៨ពិន្ទុ ចំណែកឯ ក្នុងក្របខណ្ឌ Champions League វិញ ក្រុមរបស់លោកក៏ទើបនឹងទទួលបានកៅអីឡើងទៅលេងវគ្គ១៦ក្រុមចុងក្រោយផងដែរ ក្រោយបញ្ចប់ចំណាត់ថ្នាក់លេខ១ក្នុងពូល E។

 លោក Jurgen Klopp ជាមួយនឹងពាន UEFA Super Cup
 លោក Jurgen Klopp ជាមួយនឹងពាន UEFA Super Cup

គ្រូបង្វឹកវ័យ៥២ឆ្នាំរូបនេះ បាននិយាយប្រាប់គេហទំព័រផ្លូវការរបស់ក្លិបហង្សក្រម Liverpool ពីអារម្មណ៍របស់លោក ក្នុងការបន្តកុងត្រាថ្មីជាមួយក្លិបថា៖

  លោក Jurgen Klopp
  លោក Jurgen Klopp

"ក្លិបមួយនេះកំពុងស្ថិតក្នុងចំណុចល្អ ដូច្នេះខ្ញុំមិនគិតថាខ្ញុំចង់ចាកចេញនោះទេ។ ពេលដែលខ្ញុំឃើញការអភិវឌ្ឍរបស់ក្លិប និងការចូលរួមសហការគ្នាធ្វើការដើម្បីបន្តយកចំណុចល្អ ខ្ញុំមានអារម្មណ៍ថាការចូលរួមចំណែករបស់ខ្ញុំ គឺអាចជួយក្រុមមួយនេះលូតលាស់បាន។"

Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T