Vietjet ផ្តល់ប្រូមូ៉សិនដ៏អស្ចារ្យ ដើម្បីអបអររដូវវិស្សមកាល តាមរយៈការផ្តល់សំបុត្រឥតគិតថ្លៃ ៥លានសន្លឹក សម្រាប់ការធ្វើដំណើរទូទាំងវៀតណាម និងអាស៊ី!

//s5.kh1.co/95/95fd7df107d1b4457307c01b45052c9aeba89177.jpg
សង្គម

 ១៤-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំ​ពេញ ដើម្បី​អប​អរ​​ដល់​បុណ្យ​ណូ​អែល និង​​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​ទូ​ទាំង​ពិភព​លោក ក្រុមហ៊ុន​អាកាស​ចរណ៍ Vietjet នឹង​ផ្តល់​​​កា​ដូ​ដ៏​អស្ចារ្យ ពោល​គឺ​ផ្តល់​សំបុត្រ​ហោះហើរ​​បែប​សន្សំ​សំ​ចៃ​បំផុត​ ដែល​មាន​តម្លៃ​ចាប់​ពី​ ០ (សូន្យ) ដុល្លារ​អាមេរិក ចំនួន​៥លាន​សន្លឹក​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្ម​វិធី​ប្រូម៉ូ​សិន​នេះ នឹង​​ត្រូវ​​ផ្តល់​ជូន​រយៈ​ពេល​១​សប្តាហ៍​ពេញ ចាប់​ពីថ្ងៃ​ទី​១៦ ដល់​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៩​។ សំបុត្រ​ក្នុង​ប្រូមូ៉​សិន​ទាំង​អស់នឹង​​ត្រូវ​ដាក់​ឲ្យ​ដណ្តើម​យក​ដោយ​គ្មាន​​​ពេល​កំណត់​អំឡុង​​​នៃ​កម្ម​វិធី​ប្រូមូ៉​សិន​នេះ នៅ​លើ​គេហ​ទំ​ព័រ www.vietjetair.com និង​មាន​សុពល​ភាព​​លើ​រាល់​បណ្តាញ​ហោះ​ហើរ​ទាំង​អស់​របស់ Vietjet ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ផ្លូវ​ហោះ​ហើរ​ក្នុង​ស្រុក នៅ​ប្រទេស​វៀត​ណាម និង​ផ្លូវ​ហោះហើរ​ដែល​ភ្ជាប់​ប្រទេស​វៀត​ណាម ជាមួយ​នឹង​គោល​ដៅ​ទេស​ចរណ៍​ដ៏គួរ​ឲ្យ​ទាក់​ទាញ​ជាច្រើន ទូ​ទាំង​អាស៊ី រួម​មាន ជប៉ុន កូរ៉េ​ខាង​ត្បូង តៃ​វ៉ាន់ ហុង​កុង ឥណ្ឌា ឥណ្ឌូនេស៊ី ថៃ សិង្ហ​បុរី ម៉ា​ឡេ​ស៊ី មីយ៉ាន់​ម៉ា និង​កម្ពុជា ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ផ្លូវ​ហោះ​ហើរ​រវាង​ទីក្រុង​ហាណូយ-សៀម​រាបផងដែរ​។

  ក្រុមហ៊ុន​អាកាស​ចរណ៍ Vietjet
  ក្រុមហ៊ុន​អាកាស​ចរណ៍ Vietjet

ពេល​វេលា​នៃ​ការ​ហោះហើរ​សម្រាប់​សំបុត្រ​ក្នុង​ប្រូមូ៉សិន​នេះ គឺ​ចាប់​ពីថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៩ ដល់​ទី​៣១​ ខែ​មិថុនា ឆ្នាំ​២០២០​។ សំបុត្រ​ក្នុង​ប្រូមូ៉​សិន​ទាំង​អស់ អាច​រក​ជាវ​បាន​​តាម​រយៈ​បណ្តាញ​​ទាំង​អស់​របស់ Vietjet ពោល​គឺ​​លើ​គេហ​ទំ​ព័រ www.vietjetair.com កម្ម​វិធី​ដំឡើង​លើ​ទូរស័ព្ទ «Vietjet Air» លើ Facebook តាម​រយៈ www.facebook.com/VietjetCambodia/ (ដោយ​គ្រាន់​តែ​ចុច​លើ​ប្រអប់ «Booking»)​​​។ ក្រៅ​ពី​នេះ​ អតិ​ថិ​ជន​ក៏​អាច​កក់​សំបុត្រ​ហោះហើរ​តាមរយៈ​ទូរ​ស័ព្ទ +8419001886 និង​តាម​រយៈ​ភ្នាក់​ងារផ្លូវ​ការ/ការិយាល័យ​លក់​សំបុត្រ​ទាំង​អស់​របស់ Vietjet​​ ផងដែរ​។

​ជា​មួយ​នឹង​កម្ម​វិធី​នេះ អ្នក​​អាច​ធ្វើ​ដំណើរ​កម្សាន្ត​ទៅកាន់​គោល​ដៅ​ដ៏ល្បី​ល្បាញ​ជាច្រើន រួម​ជា​មួយ​​នឹង​សកម្ម​ភាព​ដ៏​រស់​រវើក​ទូ​ទាំង​វៀត​ណាម ដូច​ជា ការ​ធ្វើ​ដំណើរ​តាម​ទូក​នៅ​ទន្លេ Mekong Delta ក្នុង​ទីក្រុង​ Can Tho ទស្ស​នា​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់​ស្អាត​នៅ​​​លើ​កោះ​ Phu Quoc ក៏ដូច​ជា​​ចូលរួម​ក្នុង​ពិធី​ជប់​លៀងរាប់​ថយ​ក្រោយ​នា​នា នៅ​ទីក្រុង​ហូ​ជីមិញ ហាណូយ ឬ​ទីក្រុង Da Nang​។

ស្រប​ពេល Vietjet ពង្រីក​បណ្តាញ​ហោះ​ហើរ​​ឥត​ឈប់​ឈរ អ្នក​ដំណើរ​​ទាំ​ងអស់ក៏​​អាច​​អប​អរ​ថ្ងៃចូល​ឆ្នាំ​ថ្មី​ដ៏រីករាយផង​ដែរ នៅ​លើ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី ឬ​នៅ​កោះ​ប៉ា​តា​យ៉ា​៕

  ក្រុមហ៊ុន​អាកាស​ចរណ៍ Vietjet
  ក្រុមហ៊ុន​អាកាស​ចរណ៍ Vietjet

លោក Thanh Son អ្នក​ប្រធាន​​ក្រុមហ៊ុន Vietjet មាន​ប្រសាសន៍​ថា៖

«រដូវ​បុណ្យ​ណូ​អែល និង​ចូល​ឆ្នាំ​ថ្មី គឺ​ជា​ឱកាស​​បង្ហាញ​ពី​ក្តី​ស្រឡាញ់ ការ​ចែក​រំលែក និង​​ជួប​​ជុំ​ក្រុម​គ្រួ​សារ ក៏ដូច​ជា​មិត្ត​ភក្តិ​​។ ជា​មួយ​នឹង​ការ​ផ្តល់​ជូន​សំបុត្រ​ហោះ​ហើរ​ ​ក្នុង​ប្រូមូ៉​សិន​ច្រើន​ជាង​៥លាន​​​សន្លឹក​ Vietjet នឹង​​នាំ​យក​ឱកាស​ហោះហើរ​​​​​រាប់​លាន ដល់​អតិ​ថិ​ជន​​ក្នុងស្រុក និង​បរទេស ដើម្បី​បង្កើត​ពេល​វេលា​នៃ​ការ​ជួប​ជុំ​គ្នា ជាមួយ​នឹង​​បទពិសោធ​​​នៃ​ការ​ធ្វើ​ដំណើរ​កាន់​តែ​រំភើប​។ យើង​ពិត​ជា​រីក​រាយ​ណាស់​ ក្នុង​ការ​​ទទួល​បាន​​ការ​ជឿទុក​ចិត្ត​ពី​អ្នក​ដំណើរ​ជិត​ ១០០​លាន​នាក់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​យើ​ងនឹង​ខិត​ខំ​​បន្ថែម​ទៀត​ដើម្បី​ពង្រីក​បណ្តាញ​ហោះហើរ​ និង​ភ្ជាប់​គោល​ដៅ​ហោះហើរ​ថ្មី​ៗ​បន្ថែម​ទៀត សម្រាប់​ការ​ផ្សារ​ភ្ជាប់​ក្តី​ស្រឡាញ់ និង​ធ្វើ​ឲ្យ​សុបិន​របស់​គ្រប់គ្នា ក្លាយ​ជា​ការ​ពិត​»​។

អ្នក​ដំណើរ ដែល​ទិញ​សំបុត្រ​ចាប់​ពី​ពេល​នេះ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២០ ក៏​នឹង​​មាន​ឱកាស​ក្នុង​ការ​ចូលរួម​កម្ម​វិធី​ចាប់​ឆ្នោត​ផ្សង​សំណាង​ដ៏អស្ចារ្យ​​ ដែល​មាន​ឈ្មោះ​ថា «ការ​ហោះហើរ​ទូ​ទាំង​អាស៊ី និង​ស្វែង​យក​យន្ត​ហោះ​ធ្វើ​ពី​មាស​សុទ្ធ​ទម្ងន់​១​គីឡូក្រាម» ក៏ដូច​ជា​ការ​ឈ្នះ​រង្វាន់​ប្រចាំ​ថ្ងៃ និង​ប្រចាំ​សប្តាហ៍​នៅលើ​គេហ​ទំ​ព័រ https://flyforlove.vietjetair.com/ ផងដែរ​។ តម្លៃ​នៃ​រង្វាន់​ទាំង​អស់ស្មើ​នឹង​​ទឹក​ប្រាក់​រាប់ម៉ឺន​ដុល្លារ​អាមេរិក​។

  ក្រុមហ៊ុន​អាកាស​ចរណ៍ Vietjet
  ក្រុមហ៊ុន​អាកាស​ចរណ៍ Vietjet

ជា​មួយ​នឹងស្មារតី​នៃ​ការ​ផ្តោត​លើ «សុវត្ថិ​ភាព សុភ​មង្គល តម្លៃ​ទាប​សម​រម្យ និង​ទៀង​ទាត់​ពេល​វេលា» ដែល​ជា​តម្លៃ​ស្នូល​របស់​ខ្លួន និង​ក្រោម​កម្ម​វិធី​ផ្តល់​ប្រូមូ៉​សិន​ដ៏ពិសេស​នេះ ដើម្បី​ស្វាគមន៍​អ្នក​ដំណើរ​ទី​១០០លាន ក្នុង​រដូវ​កាល​បុណ្យ​ទាន​នេះ ក្រុម​ហ៊ុន​អា​កាស​ចរណ៍ Vietjet នឹង​នាំ​យក​ស្នាម​ញញឹម ភាព​រីក​រាយ និង​ផាសុកភាព​សម្រាប់​អ្នក​ដំណើរ​​ក្នុង​កម្រិត​ហោះ​ហើរ​កម្ពស់​១ម៉ឺន​ម៉ែត្រ ក៏ដូច​ជា​​ការ​បង្កើត​បទ​ពិសោធ​ន៍ហោះហើរ​ដ៏​រំភើប​ នៅលើ​យន្តហោះ​ថ្មី​ៗ ​ដែលមាន​កៅអី​​អង្គុយ​ប្រកប​ដោយ​​ផា​សុកភាព ជម្រើស​​​អាហារ​ដ៏ឈ្ងុយ​ឆ្ងាញ់​ និង​ក្តៅ​ៗ​ចំនួន​៩​មុខ ដែល​ត្រូវ​បាន​​បម្រើ​ដោយ​បុគ្គ​លិក​ដ៏​រួស​រាយ​រាក់​ទាក់ កម្ម​វិធី​ប្រូមូ៉​សិន​ជាច្រើន ការកម្សាន្ត​ផ្សេង​ៗ និង​សេវា​បន្ថែម​ដ៏​ទំនើប​ជាច្រើន​ទៀត​តាម​រយៈ​​ផ្លាត​ហ្វម​ពាណិជ្ជ​អេឡិច​ត្រូនិក​របស់​ខ្លួន​​៕ 

(*) មិន​រាប់​បញ្ចូល​ពន្ធ និង​តម្លៃ​ផ្សេង​ៗ
(**) មិន​រាប់​បញ្ចូល​ថ្ងៃ​សម្រាក​​បុណ្យ​ជាតិ

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · ២ ខែមុន
//s9.kh1.co/6d/6d963ac46e24349e7eaead530d0de4ebc5dfde7c.jpg

ក្រុមហ៊ុន Vietjet ​​ផ្ដល់​ជូន​តម្លៃសំបុត្រប្រូម៉ូសិន​ពិសេស​​ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពី​សូន្យ​ដុល្លារ​ប៉ុណ្ណោះ!

 ០៥-មីនា-២០២៤ 
 ១ល្ងាច · ២ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T