ច្រើនលើស! កូនឆ្កែមានអាយុកាល ១៨០០០ឆ្នាំ រកឃើញនៅស៊ីបេរី

//s5.kh1.co/35/3593f0df7145ae5bd65181cb8a854ceb8a54f132.jpg
សង្គម

 ១៦-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

រាងកាយទាំងស្រុងរបស់កូនឆ្កែមួយក្បាល ត្រូវបានគេរកឃើញនៅស៊ីបេរី ប៉ុន្តែការធ្វើតេស្តឌីអិនអេមិនអាចកំណត់ពីពូជរបស់វាបានទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កូនឆ្កែដែលមានអាយុកាល ១៨ ០០០ ឆ្នាំខាងលើត្រូវបាន អ្នកវិទ្យាសាស្ត្របញ្ជាក់ថាមិនអាចវិនិច្ឆ័យបាន ថាតើវាជាឆ្កែ រឺឆ្កែចចកនោះទេ។ ច្រមុះ ធ្មេញ និងរោមរបស់វានៅគ្រប់យ៉ាងគួរឱ្យកត់សម្គាល់ បើទោះបីជា រំលងរាប់ពាន់ឆ្នាំហើយក៏ដោយ។

https://s5.kh1.co/__image/w=650,h=366,q=100/65/659ec36420d89fdb87ab6df6ee3dc02b2aa4660b.jpg

អ្នកស្រាវជ្រាវ លោក Love Dalen បាននិយាយថាវាអាចជាសត្វឆ្កែចំណាស់ជាងគេបំផុតដែលត្រូវបានគេរកឃើញ។ ពេលមើលវាទៅ លោកមានអារម្មណ៍ថាវាដូចជា សត្វដែលងាប់ថ្មីៗ។

https://s5.kh1.co/__image/w=650,h=366,q=100/66/66703abeaac622483de66bab70ccf516834bab30.jpg

អាយុកាលនៃរាងកាយរបស់វាត្រូវបានកំណត់ដោយការវិភាគលើឆ្អឹងជំនី ប៉ុន្តែការធ្វើតេស្ត DNA មិនបានបញ្ជាក់ពីពូជរបស់វាទេ។ មានត្រឹមតែ DNA វាពិតជាពិបាកក្នុងការវិនិច្ឆ័យថា មួយណាជាឆ្កែ និងមួយណាជាឆ្កែចចក។​ ហើយរឿងនោះ ពិតជាមានភាពច្របូកច្របល់ ព្រោះការចិញ្ចឹមសត្វឆ្កែហាក់ដូចជាកើតឡើងរវាង ២០.០០០ ទៅ ៤០.០០០ ឆ្នាំមុន៕

https://s5.kh1.co/__image/w=650,h=366,q=100/5e/5e7da32067ecf50d0bbe38c04b476e4576d84771.jpg
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T