មិនធ្លាប់មានទេ! ថៅកែចិត្តល្អចែកលុយ ១០ លានដុល្លារទៅឲ្យបុគ្គលិកចំនួន ១៩៨ នាក់ សម្រាប់ជាកាដូត្រៀមថ្ងៃដាច់ឆ្នាំ (មានវីដេអូ)

//s5.kh1.co/99/990f4ef2d1b1fea87a9dda825f90bba7a09382ec.jpg
សង្គម

 ១៣-ធ្នូ-២០១៩ ៥ល្ងាច · ៤ ឆ្នាំមុន

អាមេរិក៖ បុរសដែលរៀនចប់ផ្នែក វិស្វកម្មអគ្គិសនីពីសាកលវិទ្យាល័យម៉ារីលែន​ ឈ្មោះថា Edward St. John  អាយុ ៨១ ឆ្នាំដែលសព្វថ្ងៃជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យមួយ​ ដែលមានតម្លៃប្រមាណ ៣.៥ ពាន់លានដុល្លារ បានធ្វើពិធីជប់លៀងឲ្យបុគ្គលិក មុនថ្ងៃឆ្លងឆ្នាំកាលពីយប់ថ្ងៃសៅរ៍កន្លងទៅ ​និងចែកប្រាក់រង្វាន់ជាង ១០ លានដុល្លារសម្រាប់បុគ្គលិកចំនួន ១៩៨ នាក់ ដែលក្នុងម្នាក់ៗទទួលបាន ៥ ម៉ឺនដុល្លារជាមធ្យម ដើម្បីតបស្នងរាល់ការខិតខំប្រឹងប្រែងរបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ លោកក៏បានថ្លែងសារអរគុណនៅក្នុងពិធីទៅដល់បុគ្គលិកទាំងអស់គ្នាថា៖

  “ ក្រុមហ៊ុនយើងអាចដំណើការទៅបានដោយសារអ្នកទាំងអស់គ្នា ហើយខ្ញុំត្រឹមតែជាអ្នកកាច់ចង្កូតទូកតែប៉ុណ្ណោះទេ តែអ្នកទាំងអស់គ្នាប្រៀបបានដូចទៅនឹងទូកអីចឹង” ។

លោក St. John
លោក St. John

យោងតាមសម្ដីបុគ្គលិកស្រីម្នាក់មានឈ្មោះថា  ដានីញែលវ៉ាលេនសៀ ផ្នែកគណនេយ្យដែលបានធ្វើការជាង ១៩ ឆ្នាំ  លើកឡើងថា លុយនេះនឹងកែប្រែជីវិតរបស់គាត់ ។

បុគ្គលិក
បុគ្គលិក

គួរឲ្យដឹងផងដែរថា ក្រុមហ៊ុនលោកបានបង្កើតឡើងតាំងពីឆ្នាំ ១៩៧១ មកម្ល៉េះ ហើយបានចាប់ផ្ដើមបើកដំបូងមានបុគ្គលិកធ្វើការចំនួនត្រឹមពីរនាក់ប៉ុណ្ណោះ រហូតដល់ក្លាយជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំជាងគេនៅតំបន់ពាក់កណ្តាលអាត្លង់ទិកដែលមាននិយោជិករហូតទៅដល់ ១៩៨នាក់៕

សូមទស្សនាវីដេអូខាងក្រោម៖

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T