Carvajal យល់ឃើញថាកីឡាករឆ្នើមរបស់ក្លិប PSG រូបនេះ គួរតែទៅលេងនៅ Real Madrid

//s5.kh1.co/76/763aea075907da4e9189ced67f0712e64363142e.jpg
កីទ្បា

 ១៣-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ ខ្សែការពារស្លាបស្ដាំសញ្ជាតិអេស្ប៉ាញកីឡាករ Dani Carvajal បាននិយាយថា កីឡាករដែលមានសមត្ថភាពខ្ពស់ដូចជា Mbappe គួរតែទៅលេងជាមួយគាត់នៅឯ Real Madrid។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Kylian Mbappe
  កីឡាករ Kylian Mbappe

កីឡាករ Kylian Mbappe គឺជាខ្សែបម្រើប្រយុទ្ធដ៏លេចធ្លោមួយរូបនារយៈពេល៤ឆ្នាំចុងក្រោយនេះ ដែលត្រឹមវ័យ២០ឆ្នាំរូបគេបានកសាងស្នាដៃជួយក្រុម និងជម្រើសជាតិឈ្នះពានរង្វាន់ធំៗជាច្រើនទៅហើយ ដូចជាកាលពីរដូវកាល ២០១៦/១៧ ធ្លាប់ជួយក្រុម Monaco លើកពានលីគកំពូលបារាំងបាន១ដង លុះផ្ទេរមកកាន់ក្រុម  PSG ក្នុងឆ្នាំ២០១៨ បានជួយក្រុមមួយនេះឈ្នះពាន​ League 1 ២រដូវកាលជាប់គ្នាថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ សមិទ្ធផលធំបំផុតរបស់គាត់គឺបានជួយក្រុមជម្រើសជាតិបារាំងឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០១៨។

កីឡាករ Kylian Mbappe ជាមួយនឹងពាន World Cup ឆ្នាំ២០១៨
កីឡាករ Kylian Mbappe ជាមួយនឹងពាន World Cup ឆ្នាំ២០១៨

តាមរយៈទម្រង់លេងដ៏គួរឲ្យភ្ញាក់ផ្អើលមួយនេះបានធ្វើឲ្យក្រុមធំៗជាច្រើននៅតំបន់អឺរ៉ុបចាប់អារម្មណ៍ចង់បានជាខ្លាំង ជាពិសេសក្លិបយក្សអេស្ប៉ាញ Real Madrid តែម្តង  ហើយអ្នកចាត់ការទូទៅសញ្ជាតិបារាំងលោក Zinedine Zidane តែងតែកោតសរសើជារឿយៗទៅលើទេព្យកោសល្យរបស់កីឡាកររូបនេះ។

កីឡាករ Kylian Mbappe
កីឡាករ Kylian Mbappe

ចំពោះកីឡាករ Carvajal វិញក៏មានគំនិតមិនខុសពីលោក Zidane ប៉ុន្មានដែរ ដោយខ្សែការពាររូបនេះបាននិយាយក្រោយបញ្ចប់ការប្រកួតយកឈ្នះក្រុម Club Brugge ៣-១ ក្នុងព្រឹត្តិការណ៍ Champions League កាលពីថ្ងៃពុធថា៖

កីឡាករ Carvajal 
កីឡាករ Carvajal 

"យើងទាំងអស់គ្នាបានឃើញហើយ ពីអ្វីដែលគាត់ (Mbappe) អាចធ្វើបាន។ គាត់ជាកីឡាករដ៏ឆ្នើមមួយរូបក្នុងចំណោមកីឡាករកំពូលៗដទៃទៀត ហើយវាជារឿងល្អណាស់បើបានលេងជាមួយគាត់នៅ Real Madrid ព្រោះទីនោះជាក្លិបសម្រាប់កីឡាករឆ្នើមៗគួរតែផ្ទេរទៅ។"

គួរបញ្ជាក់ផងដែរថា គិតត្រឹម១៦ប្រកួតក្នុងរដូវកាលនេះ Mbappe ស៊ុតបញ្ចូលទីបាន១៣គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន៨ដង ៕

ប្រភព៖ beinsports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T