ប៉ូលីសសម្រេចបិទរឿងក្តី Sulli ក្រោយធ្វើកោលស្យវិច្ឆ័យឃើញថាគ្មានជាប់ពាក់ព័ន្ធរឿងធ្វើឃាត ឬគ្រឿងញៀន!

//s5.kh1.co/7f/7f6eafaee5033459282bfd302776d4df06292334.jpg
តារា & កម្សាន្ដ

 ១៣-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ រំឮកទៅកាលពីថ្ងៃទី១៤ ខែតុលា កន្លងទៅ គឺជាថ្ងៃដែលរន្ធត់ចិត្តបំផុតសម្រាប់អ្នកគាំទ្រ ដែលតារាចម្រៀងស្រីសាច់សខ្ចី Sulli អតីតសមាជិកក្រុម F(x) បានសម្រេចចិត្តធ្វើអត្តឃាតក្នុងវ័យ២៥ឆ្នាំ នៅក្នុងផ្ទះរបស់ខ្លួន ដោយសារតែជំងឺបាក់ទឹកចិត្ត ឬហៅថាជំងឺ Depression។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយពីធ្វើការស៊ើបអង្កេតអស់រយៈពេលជិត២ខែ និងឆ្លងកាត់ការធ្វើកោសល្យវិច្ឆ័យ យ៉ាងដិតដល់មក មកដល់ថ្ងៃទី១០ ខែធ្នូ នេះ ខាងប៉ូលីសនៃទីក្រុង Seongnam ប្រចាំខេត្ត Gyeonggi ក៏បានចេញប្រកាសនូវលទ្ធផលពិនិត្យជាផ្លូវការ តាមរយៈសារព័ត៌មាន Daily Daily ហើយ។

គួរឲ្យដឹងថា តាមរយៈការលើកឡើងពីខាងអ្នកតំណាងមួយរូប បានលើកឡើងថា លទ្ធផលនៃការពិនិត្យរាងកាយរបស់ Sulli គឺច្បាស់ណាស់ថាមិនមានសញ្ញាណា ដែលបញ្ជាក់ថាពាក់ព័ន្ធទៅនឹងអំពើឃាតកម្មលួចសម្លាប់ និងការប្រើប្រាស់គ្រឿនញៀនឬក៏ជាតិពុលអ្វីឡើយ។

បន្ថែមពីនេះ ប៉ូលីសក៏បានបញ្ជាក់ផងដែរថា ពួកគេនឹងបិទសំណុំរឿងរបស់ Sulli យ៉ាងឆាប់រហ័សបំផុត ពីព្រោះពួកគេមានព័ត៌មានគ្រប់គ្រាន់ អំពីការធ្វើកោសល្យវិច្ឆ័យហើយ៕  

Sulli អតីតសមាជិកក្រុម F(x)  
Sulli អតីតសមាជិកក្រុម F(x)  
Sulli អតីតសមាជិកក្រុម F(x)  
Sulli អតីតសមាជិកក្រុម F(x)  
Sulli អតីតសមាជិកក្រុម F(x)  
Sulli អតីតសមាជិកក្រុម F(x)  
Sulli អតីតសមាជិកក្រុម F(x)  
Sulli អតីតសមាជិកក្រុម F(x)  
Sulli អតីតសមាជិកក្រុម F(x)  
Sulli អតីតសមាជិកក្រុម F(x)  
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T