សញ្ញាណបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី OPPO Reno 10x Zoom 12GB ជួយឲ្យវិស័យលក់ដូរអនឡាញកាន់តែរីកចម្រើន!

//s5.kh1.co/a2/a21159aabb3f4496fd0af7ae0f97c4bb95635d79.jpg
បច្ចេកវិទ្យា

 ១៣-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ បើនិយាយពីវិស័យពាណិជ្ជកម្មលើប្រព័ន្ធអេឡិចត្រូនិក ឬភាសាបច្ចេកទេសគេនិយមហៅថា e-Commerce នោះ ឥឡូវនេះកំពុងតែរីកចម្រើនខ្លាំងមែនទែននៅឆ្នាំ២០១៩ នេះ ដោយចាប់ផ្ដើមចេញពីនិន្នាការនៃការលក់អនឡាញ រហូតដល់ផ្លេតហ្វមផ្សេងៗទាំងតូច ទាំងធំ កំពុងលេចមុខមកថ្មីឥតដាច់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមអ្នកជំនាញលើវិស័យនេះបញ្ជាក់ថា e-Commerce សំដៅទៅលើការទិញអីវ៉ាន់លើអនឡាញ ដែលប្រតិបត្តិការស្ទើរតែទាំងអស់ស្ថិតនៅលើអ៊ីនធឺណេត ដោយអ្នកទិញចាំតែយកអីវ៉ាន់នៅផ្ទះតែប៉ុណ្ណោះ ពោលអតិថិជនធ្វើការបញ្ជាទិញនៅលើផ្លេតហ្វមណាមួយ អាចជា App ឬវេបសាយ ហើយទូរទាត់លុយតាមអនឡាញ និងមានប្រព័ន្ធដឹកជញ្ចូនជូនភ្ញៀវមួយកំផ្លេ។

ប៉ុន្តែយ៉ាងណាការលក់ដូរតាម Facebook ជាផ្នែកមួយដែលផ្ទុះខ្លាំង ខណៈដែលអ្នកប្រើបណ្តាញសង្គមនៅកម្ពុជាបានកើនឡើងដល់ ៨.១លាននាក់ ស្មាតហ្វូនបានដើរតួយ៉ាងសំខាន់ក្នុងការរីកចម្រើនលូតលាស់នេះ ក៏ព្រោះតែមានមនុស្សជាច្រើនអាចមានលទ្ធភាពស្គាល់ និងប្រើប្រាស់អ៊ីនធឺណេតបានច្រើនជាងមុន ដោយសារតែស្មាតហ្វូនគុណភាពខ្ពស់ តម្លៃសមរម្យកើនឡើងច្រើន។ តួយ៉ាងយើងឃើញដូចជាស្មាតហ្វូនទើបចេញថ្មីមួយចំនួនដូចជា Oppo Reno 10X Zoom 12GB Edition សុទ្ធតែជាគោលដៅក្នុងការប្រើប្រាស់ សម្រាប់លក់ដូរតាមអនឡាញ ដោយសារវាមានរ៉េមធំដល់ទៅ ១២ ជីហ្កាបៃ និងទំហំផ្ទុកដល់ ១២៨ ជីហ្កាបៃ និងកាមេរ៉ាធំរហូតដល់ ៤៨ មេហ្កាភិចស៊ែល ។

ស្មាតហ្វូន OPPO Reno 10x Zoom 12GB
ស្មាតហ្វូន OPPO Reno 10x Zoom 12GB

របាយការណ៍ពី We Are Social បញ្ជាក់ថា អ្នកប្រើអ៊ីនធឺណេត 3G និង 4G នៅកម្ពុជាបានកើនឡើងដល់៦០% ហើយ ដែលធ្វើឲ្យការលក់ដូរតាមអនឡាញ ចាប់ផ្តើមមានសន្ទុះកាន់តែខ្លាំង ។ ជាមួយគ្នា ស្មានហ្វូនគុណភាពខ្ពស់ OPPO Reno 10x Zoom រ៉េម 12GB បានសម្រួលដល់ប្រតិបត្តិការអាជីវកម្មទាំងអ្នកលក់ ទាំងអ្នកទិញ។

សម្រាប់អ្នកទិញ គាត់ទទួលបានបទពិសោធន៍ល្អជាងមុន ដោយមិនមានបញ្ហារអាក់រអួលក្នុងការទិញ ដោយសារល្បឿនស្មាតហ្វូនរបស់គាត់កាន់តែលឿនជាងមុន មិនពិបាកតឹងចិត្តពេលទិញម្ដងៗ។ សម្រាប់អ្នកលក់វិញស្មាតហ្វូនស៊េរីថ្មីនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញប្រតិបត្តិការលក់របស់ពួកគាត់ឲ្យមានប្រសិទ្ធភាពខ្ពស់ជាងមុន ជាពិសេសការ Live លក់ផលិតផល ។

ដោយឡែក ការដាក់លក់នៅលើផ្លេតហ្វមវិញ រូបភាពដែលផលិតចេញពីស្មាតហ្វូនកំពូលៗមានគុណភាពខ្ពស់ OPPO Reno 10x Zoom 12GB បានធ្វើឲ្យអ្នកលក់ជាច្រើនចាប់ផ្ដើមហ៊ានរៀនថតដោយខ្លួនឯងខ្លះៗ ហើយរូបភាពដែលផលិតឡើងដោយពួកគាត់ទាំងនោះ មានគុណភាពមិនចាញ់ការថតដោយអ្នកជំនាញអាជីពប្រើប្រាស់កាមេរ៉ាធំប៉ុន្មាននោះទេ។

ស្មាតហ្វូន OPPO Reno 10x Zoom 12GB
ស្មាតហ្វូន OPPO Reno 10x Zoom 12GB

សញ្ញាណមួយទៀតដែលបង្ហាញថា វិស័យ e-Commerce ខ្មែរកំពុងដើរទៅមុខនោះ គឺ App ច្រើនសម្បូរបែបកកើតឡើងដូចជា nham24 phzar និង bloc ជាដើម ដែលអ្នកប្រើប្រាស់សុទ្ធតែអាចធ្វើការទិញដូរ និងទូរទាត់លុយអនឡាញបាន ហើយក្រុមហ៊ុនទាំងនោះសុទ្ធតែមានប្រព័ន្ធដឹកជញ្ជូនមួយកំផ្លេ ស្របតាមលក្ខខណ្ឌជាក្រុមហ៊ុន e-Commerce ពិតប្រាកដមែន៕

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/0c/0c9c9f1230cbc8e20a27ad38561ed9a509cad278.jpg

ក្រុមហ៊ុនហួវៃ និងក្រសួងទេសចរណ៍ សហការបង្កើតកម្មវិធីប្រកួតថតរូបថ្នាក់ជាតិដំបូងគេ ក្នុងព្រឹត្តិការណ៍សម្ពោធផ្លូវការស្មាតហ្វូន HUAWEI Mate X3 និង P60 Pro ប្រើ ហ្គូដហ្គលបាន

 ១៣-ឧសភា-២០២៣ 
 ១ល្ងាច · ១០ ខែមុន
//s9.kh1.co/fd/fd27372ccd904aa72f7d2f635d5a9bfd780d826c.jpg

ថ្ម 1% ប្រើបានជាង2ម៉ោង ! កក់ទុកមុន HUAWEI Mate 50 Series ប្រើភ្លេស្តរបាន បំពាក់បច្ចេកវិទ្យា XMAGE Camera និង Kunlun Glass ហើយហ្ស៊ូម 100X ជាមួយតម្លៃល្អបំផុតជាងក្រៅប្រទេសតម្លៃត្រឹមតែ

 ០២-វិច្ឆិកា-២០២២ 
 ៣ល្ងាច · មួយឆ្នាំមុន
//s9.kh1.co/a8/a8eacaa49de61414c522784b8e66084dbecb0091.jpg

ក្រុមហ៊ុន Pernod Ricard Cambodge - Chivas លើកស្ទួយវិសយ័វគ្គណ្តុះបណ្តាល ដើម្បីលើកកម្ពស់ឧត្តមភាពនៃអ្នកជំនាញក្រឡុកស្រាក្នុងប្រទេសកម្ពុជា ស្តង់ដារខ្នាតអន្តរជាតិ!

 ០២-វិច្ឆិកា-២០២២ 
 ១០ព្រឹក · មួយឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T