ស្មានមិនដល់! Ronaldo ប្រាប់ឈ្មោះក្លិបយក្សមួយ ដែលប៉ងចង់ជួបនៅវគ្គផ្ដាច់ព្រ័ត្រ UCL

//s5.kh1.co/89/896be80d014f6cb8444844ee96c629e4f9983bef.jpg
កីទ្បា

 ១៣-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

អឺរ៉ុប៖ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានប្រាប់ឲ្យដឹងថាគាត់ចង់ឲ្យក្លិប Juventus ជួបជាមួយអតីតក្លិបរបស់គេ Real Madrid នៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Champions League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

ក្លិបយក្សនៅអឺរ៉ុបទាំងពីរអាចនឹងត្រូវប៉ះគ្នាក្នុងជំនួបពានរង្វាន់ Champions League វគ្គ១៦ក្រុមចុងក្រោយ ក្រោយ Real Madrid បញ្ចប់ការប្រកួតក្នុងពូល A ឈរនៅលេខ២ ខណៈសេះបង្កង់ Juventus ឈរនៅលេខ១ ក្នុងពូល D។

យ៉ាងណាមិញ Ronaldo បានឲ្យដឹងថាគេចង់ជួប Real Madrid នៅវគ្គផ្ដាច់ព្រ័ត្រជាង។ ថ្លែងប្រាប់សារព័ត៌មានមួយ ខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់រូបនេះបានប្រាប់ឲ្យដឹងថា៖

“Real Madrid គឺជាក្លិបមួយដែលយើងគ្រោងទុកថានឹងជួប ប៉ុន្តែខ្ញុំចង់ជួបនៅវគ្គបន្ទាប់ ប្រហែលជាវគ្គផ្ដាច់ព្រ័ត្រ។”

កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

គួរឲ្យដឹងដែរថា ក្រុមទាំង១៦ដែលបានឡើងមកកាន់វគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ Champions League រដូវកាលនេះរួមមានដូចជា Barcelona, Bayern Munich, Juventus, RB Leipzig, Liverpool, Manchester City, Valencia, Paris Saint-Germain, Atalanta, Atletico Madrid, Borussia Dortmund, Chelsea, Lyon, Napoli, Real Madrid និង Tottenham Hotspur៕

ប្រភពMarca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T