សុំសរសើរ ត្រឹមរយៈពេល៤ឆ្នាំ Mamamoo ប្រែខ្លួន​ឯងលក់អាល់ប៊ុមជោគជ័យ គុណនឹង១០០ដង !

//s5.kh1.co/22/22ea8ffad873572f56f95ea460d57f34ff215469.jpg
តារា & កម្សាន្ដ

 ១៣-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ចូលប្រឡូកសិល្បៈតាំងពីឆ្នាំ២០១៤ ប៉ុន្តែទើបតែប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា ក្រុមចម្រៀងនារី Mamamoo មានកេរ្តិ៍ឈ្មោះបោះសម្លេង និងមានភាពលេចធ្លោខ្លាំង នៅក្នុងវិស័យតន្រ្តីKpop។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ បច្ចុប្បន្ននេះក្រុម Mamamoo ទទួលបានចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេស ដោយតាមរយៈសម្លេង ស្ទាយ៍តុបតែងខ្លួន ស្ទាយ៍បទចម្រៀង ក៏ដូចជាអត្តចរិករបស់អ្នកទាំង៤ផងដែរ ដែលធ្វើឲ្យមហាជនមិនស្រលាញ់គាំទ្រមិនបាន។

លើសពីនេះ បើយោងតាមការបង្ហោះរបស់ហ្វេនផេកផ្លូវការមួយ Mamamoo Cambodia បានឲ្យដឹងថា បើធៀបកាលពីឆ្នាំ២០១៥ ដែលក្រុម Mamamoo បានចេញលក់អាល់ប៊ុមចម្រៀងដំបូង  «Pink Funky» និងអាល់ប៊ុមថ្មីបច្ចុប្បន្នឈ្មោះថា«Reality In Back» របស់ពួកគេ គឺអាចនិយាយបានថា អត្រានៃការលក់អាល់ប៊ុម គឺមានភាពខុសគ្នាដូចមេឃហើយនិងដីតែម្តង ដោយក្រុមនេះបានវិវត្តន៍ខ្លួនយ៉ាងជោគជ័យខ្លាំងក្លា សឹងតែមិនគួរឲ្យជឿ បើទោះបីជាពួកគេគឺជាក្រុមចម្រៀងមកពីផលិតកម្មតូចក៏ដោយ។

គួរឲ្យដឹងថា កាលពីឆ្នាំពី២០១៥​ អ៊ាល់ប៊ុម​ «Pink Funky» ប្រើពេលលក់រយៈពេលមួយខែជាង​ លក់បានត្រឹមតែ១ពាន់អ៊ាល់ប៊ុមតែប៉ុណ្ណោះ ដោយឡែកសម្រាប់អ៊ាល់ប៊ុម «Reality In Black» ឯណេះវិញ គឺប្រើរយៈពេល៣០ថ្ងៃ លក់អស់ដល់ទៅ១០ម៉ឺនអ៊ាល់ប៊ុមឯណោះ ដែលនេះគឺជាជោគជ័យដ៏ធំបំផុត បានមកពីការខិតខំប្រឹងប្រែងរបស់ ក្រុមចម្រៀងស្រីស្រស់ទាំង៤ដួងនេះ៕

សូមចូលរួមអបអរសាទរ!

ក្រុមចម្រៀង Mamamoo កាលពីមុន
ក្រុមចម្រៀង Mamamoo កាលពីមុន
ក្រុមចម្រៀង Mamamoo កាលពីមុន
ក្រុមចម្រៀង Mamamoo កាលពីមុន
ក្រុមចម្រៀង Mamamoo កាលពីមុន
ក្រុមចម្រៀង Mamamoo កាលពីមុន
ក្រុមចម្រៀង Mamamoo បច្ចុប្បន្ន
ក្រុមចម្រៀង Mamamoo បច្ចុប្បន្ន
ក្រុមចម្រៀង Mamamoo បច្ចុប្បន្ន
ក្រុមចម្រៀង Mamamoo បច្ចុប្បន្ន
ក្រុមចម្រៀង Mamamoo បច្ចុប្បន្ន
ក្រុមចម្រៀង Mamamoo បច្ចុប្បន្ន
ក្រុមចម្រៀង Mamamoo បច្ចុប្បន្ន
ក្រុមចម្រៀង Mamamoo បច្ចុប្បន្ន
ក្រុមចម្រៀង Mamamoo បច្ចុប្បន្ន
ក្រុមចម្រៀង Mamamoo បច្ចុប្បន្ន

ប្រភពMamamoo Cambodia

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T