ស្គាល់គាត់ទេ? ឧស្សាហ៍ឃើញក្នុងរឿងភាគកូរ៉េ ពេលនេះ គាត់ ជួបគ្រោះថ្នាក់ចរាចរណ៍

//s5.kh1.co/09/09ce4c8e93a5ae6717ab145fe2c8fff00c2d432f.jpg
តារា & កម្សាន្ដ

 ១៣-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ យោងតាមរបាយការណ៍ ពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានឲ្យដឹងថា តារាសម្តែងស្រីជើងចាស់របស់កូរ៉េ Jung Ae Ri បានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ​២០១៩ កន្លងទៅថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ Jung Ae Ri ត្រូវបានគេរាយការណ៍ថា បានធ្វើដំណើរពី Goesan ទៅកាន់ទីក្រុង Seoul ជាមួយនិងអ្នកចាត់ការរបស់នាង។ ឧប្បត្តិហេតុនេះ បានកើតឡើងនៅម៉ោងប្រហែល ៦ព្រឹក ជាការប៉ះទង្គិចគ្នា ជាមួយនិងរថយន្តដឹកទំនិញមួយ។

តារាសម្តែង Jung Ae Ri និងបុគ្គលិករបស់នាង ត្រូវបានគេបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗ ដើម្បីទទួលការព្យាបាល។

បើតាមការពិនិត្យបានឲ្យដឹងថា ពួកគេរងរបួសស្រាលទេ ប៉ុន្តែ Jung Ae Ri បានរងការប៉ះពាល់ ទៅលើផ្នែកឆ្អឹងជំនីបន្តិចបន្តួច៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Jung Ae Ri
រូបភាព Jung Ae Ri
រូបភាព Jung Ae Ri
រូបភាព Jung Ae Ri
រូបភាព Jung Ae Ri
រូបភាព Jung Ae Ri
រូបភាព Jung Ae Ri
រូបភាព Jung Ae Ri
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T