សុភ​ក្រ័ កុ​សុ​ម៉ា ស្រាយ​មន្ទិល​ដើរ​ចោល​តា​ប៉ុយ ចេញពីកម្មវិធី «ពេញចិត្តឬអត់?»

//s5.kh1.co/16/1636021d8cddf91cd98de73f42da07c6ddfdf4b3.jpg
តារា & កម្សាន្ដ

 ១៣-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ ច្រើន​ស​ប្តា​ហ៍​មក​ហើយ ដែល​កញ្ញា សុ​ភ័​ក្រ កុ​សុ​ម៉ា បាត់​វត្តមាន​ចេញពី​កម្មវិធី​ដ៏​មាន​ប្រជាប្រិយភាព «​ពេញចិត្ត​អត់​»​។ ការ​បាត់​ពី​កម្មវិធី​នេះ លេច​ឭ​ថា កុសុមៈ និង​តា​ប៊ុ​យ ជា​ដៃគូ​ពិធីករ បាន​អាក់អន់ចិត្ត​គ្នា ដោយ​ប្រការ​មួយ​ចំនួន បើ​ទោះបីជា​មានការ​សម្របសម្រួល​ក៏​ដោយ ក៏​មិន​អាច​ធ្វើ​ឱ្យ​តារា​ក្រមិចក្រមើម កុសុមៈ វិល​បក​មក​វិញទៀត​បាន​ទេ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សុ​ភ័​ក្រ កុ​សុ​ម៉ា
សុ​ភ័​ក្រ កុ​សុ​ម៉ា

ហ្វេ​ន​ៗ​ជា​ច្រើន​មានការ​សោកស្តាយ នៅ​ពេល​ដឹង​ថា តារា​ពូកែ​កូ ឱ្យ​គេ​សើច​ក្នុង​កម្មវិធី​ពេញចិត្ត​អត់ សុ​ភ័​ក្រ កុសុមៈ លាឈប់​នៅ​ទ្រនំ​ដែល​ស្គាល់​ថា ល្បី​លេចធ្លោ​។ មិនដឹង​ថា​មាន​ជម្លោះ​បញ្ហា​អ្វី​ចាក់​ដោត​ខ្លះ​ទេ បានជា​ឈាន​ដល់​ការ​ចែកផ្លូវ ឈប់​បម្រើ​តួនាទី​បែប​នេះ​។

លើស​ពី​នេះ​ទៀត គេ​ឃើញ​លោកតា​ប៊ុ​យ ចេញ​វី​ដេ​អូ​និយាយ​លើ​បណ្តាញ​សង្គម​ពាក់ព័ន្ធ​ការ​ដើរ​ចេញពី​កម្មវិធី​របស់ កុ​សុ​ម៉ា បង្ក​ឲ្យ​គេ​ភ្ញាក់ផ្អើល ព្រោះ​អ្នក​ទាំង​២​ធ្លាប់តែ​ក្អាកក្អាយ ធ្វើ​ឱ្យ​គេ​សប្បាយ​​រហូត​ចូល​ចិត្ត​។

https://s5.kh1.co/__image/w=650,h=488,q=100/c9/c9191b05b0eb869e49c790ca84a29737dfc7db92.jpg

ជួប​ជាមួយ សុ​ភ័​ក្រ កុ​សុ​ម៉ា បាន​ធ្វើការ​បកស្រាយ​ប្រាប់​ថា នាង​បាន​លាឈប់​ពី​កម្មវិធី​ខាងលើ​នេះ ប្រាកដ​មែន​ប្រមាណ​៣​ខែ​មក​ហើយ បន្ទាប់​ពី​មិន​មាន​ដំណោះស្រាយ​សម​ស្រប​ណាមួយ អាច​ឱ្យ​នាង​ទទួលយក​បាន​។ នាង​ថា មុន​ពេល​ចាកចេញ នាង​បាន​ត្រូវ​លោកតា​ប៊ុ​យ សម្រួល​ដែរ តែ​ចំណុច​ដែល​និយាយ​គ្នា​នៅ​មិន​អាច​ទទួលយក​បាន គួប​ផ្សំ​ជាមួយ​កត្តា​ផ្សេង​ៗ​ដែល​នាង​មិន​ចង់​និយាយ​ផង​នោះ ក៏​សម្រេចចិត្ត​សម្រាក​ពី​កម្មវិធី​តែ​ម្តង​។

https://s5.kh1.co/__image/w=650,h=867,q=100/9a/9a8340204f6dfcf6677aa3f105eef9bb209f829f.jpg

រវាង​នាង និង​តា​ប៊ុ​យ អត់​មានអី​ត្រូវ​ខឹងសម្បា​ជាមួយ​គ្នា​នោះ​ទេ នៅ​តែ​ញញឹម​ដាក់​គ្នា​ជា​ធម្មតា បើ​គាត់​មានកម្ម​វិធី​ថ្មី​ទាក់ទង​នាង​ៗ​ពិចារណា​ជូន​។ លើស​ពី​នេះ នាង​ត្រៀម​ផលិតកម្ម​វិធី​មួយ​ដោយ​ខ្លួនឯង​ត្រៀម​ផ្សាយ​នៅ​ស៊ី​ធី​អិន​។ នាង​ក៏​នឹករលឹក​កន្លែង​ចាស់​ដែរ ព្រោះ​៣​ឆ្នាំ​ហើយ​ដែល​មក​បម្រើ​ភាព​រីករាយ​នៅ​កម្មវិធី​តា​ប៊ុ​យ​៕

សុ​ភ័​ក្រ កុ​សុ​ម៉ា
សុ​ភ័​ក្រ កុ​សុ​ម៉ា
សុ​ភ័​ក្រ កុ​សុ​ម៉ា
សុ​ភ័​ក្រ កុ​សុ​ម៉ា
សុ​ភ័​ក្រ កុ​សុ​ម៉ា
សុ​ភ័​ក្រ កុ​សុ​ម៉ា
សុ​ភ័​ក្រ កុ​សុ​ម៉ា
សុ​ភ័​ក្រ កុ​សុ​ម៉ា
សុ​ភ័​ក្រ កុ​សុ​ម៉ា
សុ​ភ័​ក្រ កុ​សុ​ម៉ា
សុ​ភ័​ក្រ កុ​សុ​ម៉ា
សុ​ភ័​ក្រ កុ​សុ​ម៉ា
សុ​ភ័​ក្រ កុ​សុ​ម៉ា
សុ​ភ័​ក្រ កុ​សុ​ម៉ា
សុ​ភ័​ក្រ កុ​សុ​ម៉ា
សុ​ភ័​ក្រ កុ​សុ​ម៉ា
សុ​ភ័​ក្រ កុ​សុ​ម៉ា
សុ​ភ័​ក្រ កុ​សុ​ម៉ា
សុ​ភ័​ក្រ កុ​សុ​ម៉ា
សុ​ភ័​ក្រ កុ​សុ​ម៉ា

ប្រភពកោះសន្តិភាព

សុភ័ក្រ កុសុម៉ា
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T