លេងផ្លូវកាត់! Barcelona ចង់ឲ្យ Messi ទៅនិយាយបញ្ចុះបញ្ចូលខ្សែប្រយុទ្ធម្នាក់

//s5.kh1.co/47/478a815a4105680b02318f3407c07acd443b1627.jpg
កីទ្បា

 ១៣-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធរបស់ Inter Milan កីឡាករ Lautaro Martinez ត្រូវបានគេរាយការណ៍មកថាអាចនឹងផ្លាស់មកចូលរួមជាមួយនឹង Barcelona បើសិនជា Lionel Messi ហៅរូបគេឲ្យមកចូលរួម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Lautaro Martinez
កីឡាករ Lautaro Martinez

បច្ចុប្បន្ន Barcelona កំពុងស្វែងរកខ្សែប្រយុទ្ធថ្មីមកជំនួសតំណែងរបស់ខ្សែប្រយុទ្ធចាស់វស្សា Luis Suarez ខណៈ Lautaro Martinez គឺជាបេក្ខភាពទីមួយដែលមានភាគរយខ្ពស់អាចនឹងមកចូលរួមនៅកីឡដ្ឋាន Camp Nou ក្រោយចប់រដូវកាលនេះ។

ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន Martinez នៅសល់កុងត្រាជាមួយក្លិបអ៊ីតាលី Inter Milan ដូច្នេះ Barcelona បានរៀបចំខ្លួនជាស្រេចក្នុងការជួបចរចាទិញផ្ដាច់កុងត្រាអមដោយតម្លៃនៃការផ្ទេរ ៩២.៥លានផោន។

បើតាមប្រភពពីសារព័ត៌មាន AS មិត្តរួមក្រុមជម្រើសជាតិរបស់ Messi កីឡាករ Martinez នឹងយល់ព្រមផ្លាស់មកក្លិបជើងឯក La Liga រដូវកាលមុន បើសិនជា Messi ទៅនិយាយជាមួយគេជុំវិញរឿងរ៉ាវផ្ទេរនេះ។

កីឡាករ Lautaro Martinez និង Lionel Messi ក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន
កីឡាករ Lautaro Martinez និង Lionel Messi ក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ខ្សែប្រយុទ្ធវ័យ២២ឆ្នាំ Martinez ក៏មានក្ដីស្រមៃមកចូលរួមលេងជាមួយក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់ Barcelona ដែរ៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T