សិល្បករសាទរ ការបង្កើតម៉ាកយីហោជារបស់ខ្មែរលើទីផ្សារ!

//s5.kh1.co/84/841699d0e70633535d1e4c064d90cec418c65e4f.jpg
តារា & កម្សាន្ដ

 ១៣-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ក្នុងពិធីបើកសម្ពោធផលិតផលស្បែកជើង និងកាបូបម៉ាក SL ដែលជាប្រេនរបស់ខ្មែរ កាលពីថ្ងៃទី១២ ធ្នូ ឆ្នាំ២០១៩ មិនមែនត្រឹមតែអ្នកចូលរួមប៉ុណ្ណោះទេ ដែលយល់ថាគឺជារឿងប្រសើរមួយ ដែលក្រុមពាណិជ្ជករខ្មែរចេះបង្កើតប្រេនដោយខ្លួនឯង ដើម្បីឲ្យក្នុងទីផ្សារនៅកម្ពុជាមានផលិតផលជាប្រេនរបស់ខ្មែរនោះ សូម្បីតែតារាសម្ដែង២រូប ក្នុងចំណោមតារាជាច្រើនដែលបានចូលរួមក៏សាទរដែរ។ ទាំងម្ចាស់ប្រេន និងសិល្បការិនីចូលរួម សុទ្ធតែទទូចឲ្យអាជីករធំៗ ចំណាយទុនបង្កើតប្រេនជារបស់ខ្មែរជាជាងចំណាយទុនចែកចាយតែផលិតផល ដែលជាប្រេនរបស់បរទេសធ្វើឲ្យប្រេនផលិតបរទេសកាន់តែឈានឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិធីបើកសម្ពោធផលិតផលស្បែកជើង និងកាបូបម៉ាក SL
ពិធីបើកសម្ពោធផលិតផលស្បែកជើង និងកាបូបម៉ាក SL

កញ្ញា យ៉ែម ស្រីពេជ្រ តារាសម្ដែងដែលចូលរួមជាភ្ញៀវកិត្តិយសនិយាយថា នាងសប្បាយចិត្ត ដែលនៅកម្ពុជាមានផលិតផលជាប្រេនម៉ាកយីហោរបស់ខ្លួនច្រើនឡើងចរាចរនៅកម្ពុជា។ នាងថ្លែងកោតសរសើរចំពោះម៉ាកយីហោ SL ដែលជាគំនិតច្នៃប្រឌិតរបស់កូនខ្មែរ ដែលគ្រាន់តែកុម្ម៉ង់ការផលិតស្បែកជើង និងកាបូបពីរោងចក្របរទេស ប៉ុន្តែរាល់ការចេញម៉ូត និងការរចនាផ្សេងៗ គឺរបស់កូនខ្មែរពិតៗ ហើយអាចធ្វើឱ្យផលិតផលនេះមានការទទួលស្គាល់។ នាងថាខ្លួនស្គាល់ម៉ាកយីហោនេះតាំងពីមុនបើកសម្ពោធយូរហើយ ដោយចាត់ទុកថាទាំងម៉ូត និងគុណភាព គឺល្អជាងផលិតផលជាប្រេនបរទេសនោះផង។

កញ្ញា យ៉ែម ស្រីពេជ្រ
កញ្ញា យ៉ែម ស្រីពេជ្រ

មិនខុសគ្នាដែរតារាសម្ដែងកញ្ញា ពីង រ៉ូហ្សា ក៏ចាត់ទុកថា ការបង្កើតប្រេនជារបស់ខ្មែរនៅទីតាំងផ្សារទួលទំពូងនោះ គឺជាការទទួលបានអត្ថប្រយោជន៍ក្នុងស្រុកនោះផងដែរ។ ជាពិសេសនៅពេលផលិតផលនោះមានការទទួលស្គាល់ គឺពិតជាមានទីផ្សារក្រៅស្រុក ដែលអាចឱ្យម៉ាកយីហោរបស់ខ្មែរមានមុខប្រកួតប្រជែង។

សិល្បករសាទរការបង្កើតម៉ាកយីហោជារបស់ខ្មែរលើទីផ្សារ
សិល្បករសាទរការបង្កើតម៉ាកយីហោជារបស់ខ្មែរលើទីផ្សារ

លោកស្រី ទៀង ស្រីលក្ខណ៍ ម្ចាស់ក្រុមហ៊ុន SL Footwear ដែលជាម្ចាស់ប្រេន SL របស់ខ្មែរ បានថ្លែងបញ្ជាក់ថា ដោយសារតែលោកស្រីយល់ថា វាដល់ពេលហើយដែលខ្មែរគួរតែមានផលិតផលជាម៉ាកយីហោរបស់ខ្លួន ទើបលោកស្រីសម្រេចបោះទុនប្រមាណ ២០ម៉ឺនដុល្លារ ដើម្បីផលិតម៉ាកយីហោមួយនេះ និងបើកហាងលក់ផលិតផលស្បែកជើង និងកាបូប ដែលជាម៉ាកដែលខ្មែរបង្កើតដោយផ្ទាល់ដៃ។ អ្នកស្រីថាមិនខ្លាចប្រឈមរឿងខ្វះការគាំទ្រនោះទេ ដោយសារតែម៉ាកយីហោដែលលោកស្រីបង្កើតឡើងដើម្បីឲ្យក្នុងស្រុកមានផលិតផលជាម៉ាកយីហោរបស់ខ្មែរចរាចរនេះ ក្រុមហ៊ុនលោកស្រី មានអ្នកជំនាញច្បាស់លាស់ក្នុងការឌីហ្សាញចេញម៉ូត និងមានអ្នកឯកទេសត្រួតពិនិត្យគុណភាព ដោយមានការទទួលស្គាល់ពីអ្នកវាតតម្លៃគុណភាព។

សិល្បករសាទរការបង្កើតម៉ាកយីហោជារបស់ខ្មែរលើទីផ្សារ
សិល្បករសាទរការបង្កើតម៉ាកយីហោជារបស់ខ្មែរលើទីផ្សារ

លោកស្រីមានមហិច្ឆតាគៀរគរអ្នកមានដើមច្រើន បង្កើតជារោងចក្រផលិតក្នុងស្រុកជំនួសឲ្យការកុម្ម៉ង់ពីរោងចក្រក្រៅស្រុក ប្រសិនបើផលិតផលស្បែកជើង និងកាបូបម៉ាកល្បីដែលអ្នកស្រីបោះទុននេះទទួលបានការគាំទ្រលើទីផ្សារ។ លោកស្រីពន្យល់ថា ការបង្កើតប្រេនផលិតផលមួយជារបស់ខ្លួនដ្បិតថាចំណាយដើមច្រើន ព្រោះទាមទារឲ្យមានការរត់ច្បាប់ និងមានកុងត្រាច្រើនជាមួយរោងចក្រ ប៉ុន្តែជាទូទៅគឺផលិតផលដែលផលិតបានគឺជាតម្លៃដើម ហើយមានតម្លៃទាបជាងផលិតផលដែលមានគុណភាពប្រហែលគ្នាដែលជាម៉ាកយីហោស្រាប់ៗរបស់បរទេស។

លោកស្រីក៏ទទូចឲ្យម្ចាស់អាជីវកម្មទាំងឡាយ ងាកមកបង្កើតម៉ាកយីហោជារបស់ខ្មែរឲ្យបានកាន់តែច្រើនផងដែរ ដើម្បីឲ្យក្នុងទីផ្សារស្រុកខ្មែរកាត់បន្ថយម៉ាកយីហោបរទេស និងដើម្បីងាយស្រួលវាយលុកទីផ្សារពេលផលិតផលនេះល្បីឈ្មោះ។ ក្នុងពិធីនោះលោកស្រីក៏បានអញ្ជើញភ្ញៀវកិត្តិយស និងសិល្បករ ជាពិសេសតារាម៉ូដែលសរុបប្រមាណជាង ១០០នាក់ ឱ្យចូលរួមផងដែរ៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T