ពានរង្វាន់ទាំង២៦ ត្រូវបានប្រគល់ជូនក្រុមហ៊ុនអចលនទ្រព្យ និងភ្នាក់ងារឆ្នើមប្រចាំឆ្នាំ២០១៩!

//s5.kh1.co/33/333242702efd5e1132612a26b05773ac00112015.jpg
សង្គម

 ១៣-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ជាមហាព្រឹត្តិការណ៍លើកទី២ នៃការស្វែងរក និងប្រគល់ពានរង្វាន់ដល់បណ្តាក្រុមហ៊ុនអចលនទ្រព្យ និងភ្នាក់ងារ ក៏ដូចជាក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យឆ្នើមប្រចាំឆ្នាំ២០១៩ ដែលប្រារព្ធឡើងកាលពីរាត្រីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា រួមជាមួយនឹងការទទួលទានអាហារជុំគ្នាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក នង ពិសិដ្ឋ ប្រធាននាយកដ្ឋានគ្រប់គ្រងអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញការគាំទ្រចំពោះការរៀបចំព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ប្រចាំឆ្នាំដល់បណ្តាក្រុមហ៊ុនអចលនទ្រព្យ ក៏ដូចជាក្រុមហ៊ុនភ្នាក់ងារដែលមានភាពលេចធ្លោប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

លោក នង ពិសិដ្ឋ បានមានប្រសាសន៍ថា៖

“ការខិតខំបង្កើតឱ្យមានព្រឹត្តិការណ៍ប្រគល់បានរង្វាន់នៅពេលនេះ វាគឺជាការចូលរួមវិភាគទានដ៏មានតម្លៃយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងពង្រឹង និងពង្រីកសក្ដានុពល គុណភាពលើការវាយតម្លៃសេវាកម្ម ក៏ដូចជាការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា”។

លោកបានបន្តទៀតថា៖

“ក្នុងនាមជាបញ្ញត្តករ ខ្ញុំបាទយល់ឃើញថា ព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ប្រចាំឆ្នាំ២០១៩ ដែលរៀបចំឡើងដោយក្រុមហ៊ុនគេហទំព័រអចលនទ្រព្យ Realestate.com.kh នៅពេលនេះ គឺមានសារៈសំខាន់នូវការប្រមូលផ្តុំនូវបណ្តាក្រុមហ៊ុនអចលនទ្រព្យ ដែលប្រកបទៅដោយវិជ្ជាជីវៈនៅកម្ពុជាឱ្យស្ថិតនៅក្នុងក្រមខ័ណ្ឌមួយមានភាពងាយស្រួលក្នុងប្រមូលផ្តុំ និងចងក្រងនូវមូលដ្ឋានគ្រឹះ កសាងសមត្ថិភាព វិជ្ជាជីវៈ លើកកម្ពស់គុណភាព លើការផ្តល់សេវាកម្មនៅក្នុងវិស័យនេះឱ្យកាន់តែប្រសើរថែមទៀត”។

ព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ប្រចាំឆ្នាំដល់បណ្តាក្រុមហ៊ុនអចលនទ្រព្យ 
ព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ប្រចាំឆ្នាំដល់បណ្តាក្រុមហ៊ុនអចលនទ្រព្យ 

គ្រប់ក្រុមហ៊ុនដែលបានដាក់ពាក្យស្នើសុំចូលរួមប្រគួតនៅក្នុងកម្មវិធីនេះ មានជាង ១០០ក្រុមហ៊ុន ដែលសុទ្ធតែមានអាជ្ញាប័ណ្ណត្រឹមត្រូវស្របតាមគោលការណ៍របស់ក្រសួងដែលបានដាក់ចេញ ប៉ុន្តែចំពោះក្រុមហ៊ុនមួយចំនួនតូចដែលមិនមានចុះបញ្ជីគ្រប់គ្រាន់ និងត្រឹមត្រូវត្រូវបានក្រសួងជម្រុះចេញពីបេក្ខភាពប្រកួតប្រជែង។

លោក Tom O’Sullivan នាយកប្រតិបត្តិនៃ Realestate.com.kh បានមានប្រសាសន៍ថា ការបង្កើតឱ្យមានកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជានេះ ក្នុងគោលបំណងកំណត់អំពីស្តង់ដារនៃក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ ភ្នាក់ងារអចលនវត្ថុ និងក្រុមហ៊ុនវាយតម្លៃ និងគ្រប់គ្រងអចលនវត្ថុនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។ ព្រឹត្តិការណ៍នេះគឺជាលើកទី២ហើយ ក្រោមការដាក់ពាក្យស្នើសុំចូលរួមប្រកួតយ៉ាងសកម្មពីសំណាក់បណ្តាក្រុមហ៊ុនដែលកំពុងអាស្រ័យផល និងដំណើរការនៅក្នុងវិស័យអចលនទ្រព្យ។ លោកបានបញ្ជាក់ថា ជាមួយនឹងសមិទ្ធិផលដែលទទួលបាននៅពេលនេះ គឺជាការបង្ហាញឱ្យឃើញពីភាពជោគជ័យនៅក្នុងព្រឹត្តិការណ៍ ហើយនឹងបន្តរៀបចំនៅឆ្នាំបន្ទាប់ទៀត ដើម្បីចូលរួមលើកស្ទួយដល់បណ្តាក្រុមហ៊ុននានាឱ្យបង្កើនសមត្ថភាព ក្នុងប្រកួតប្រជែង ដែលបង្ហាញពីភាពរីកចម្រើនរបស់ក្រុមហ៊ុន។

ព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ប្រចាំឆ្នាំដល់បណ្តាក្រុមហ៊ុនអចលនទ្រព្យ 
ព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ប្រចាំឆ្នាំដល់បណ្តាក្រុមហ៊ុនអចលនទ្រព្យ 

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ KH Land លោក ថន បូរ៉ា ដែលបានចូលរួម និងជាអ្នកគាំទ្រឧបត្ថម្ភធំនៅក្នុងព្រឹត្តិការណ៍ប្រចាំមួយនេះ បានមានប្រសាសន៍ថា៖

“ខ្ញុំយល់ថា ការរៀបចំឱ្យព្រឹត្តិការណ៍នេះ គឺមានសារៈសំខាន់បំផុតចំពោះបណ្តាក្រុមហ៊ុនអចលនទ្រព្យ ក៏ដូចជាក្រុមហ៊ុនភ្នាក់ងារផងដែរ ដែលពួកគាត់អាចបង្ហាញពីភាពរីកចម្រើន ការអភិវឌ្ឍ និងមានភាពលេចធ្លោប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ រហូតបានទទួលពានរង្វាន់ប្រចាំឆ្នាំ”។

លោកបានបន្តទៀតថា៖

“ការប្រគល់ពានរង្វាន់ដល់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍ ក៏ដូចជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យឆ្នើមប្រចាំឆ្នាំ២០១៩ នេះ វាជាកម្មវិធីដ៏ធំ ដែលមានសារៈសំខាន់សម្រាប់ក្រុមហ៊ុនទាំងអស់។ ការចូលរួមឧបត្ថម្ភរបស់ក្រុមហ៊ុន KH Land នៅពេលនេះ គឺចង់ចូលរួមជម្រុញវិស័យនេះឱ្យកាន់តែមានភាពរឹងមាំ និងរីកចម្រើនបន្ថែមទៀតតទៅថ្ងៃអនាគត” ៕

 តារាងឈ្មោះក្រុមហ៊ុនដែលបានឈ្នះពានរង្វាន់អចលនទ្រព្យជាផ្លូវការ
 តារាងឈ្មោះក្រុមហ៊ុនដែលបានឈ្នះពានរង្វាន់អចលនទ្រព្យជាផ្លូវការ
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T