នាំគ្នាឆ្ងល់! ក្រោយឃើញ ប៉ុបពី និងគូស្នេហ៍ បង្ហាញសារប្លែកៗ បញ្ជាក់ស្នេហាត្រូវបញ្ចប់ត្រឹមនេះ

//s5.kh1.co/35/356f630bad16c7b8f6c89a88d6a572e442d35063.jpg
តារា & កម្សាន្ដ

 ១៣-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ តារាសម្តែងភេទទី៣ដ៏មានប្រជាប្រិយភាព ប៉ុបពី ក្លាយទៅជាស្រីពេញលក្ខណៈ ក្រោយចំណាយលុយរាប់ម៉ឺនដុល្លារ ដើម្បីធ្វើការកែសម្រស់ និងភេទ ខណៈពេលដែលរូបរាងកាន់តែស្អាតខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះក្រោយបានកែប្រែខ្លួនអស់ក្លាយទៅជាស្រី នាងក៏បានជួបជាមួយនឹងគូស្នេហ៍ដែលបានរួមរស់ស្រលាញ់គ្នាអស់ពេលជាច្រើនឆ្នាំ។ ក៏ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកគាំទ្រមួយចំនួន សង្ស័យនោះគឺ មួយរយៈពេលនេះ គូស្នេហ៍មួយគូនេះ ហាក់ដូចជាមិនសូវស្វីតដូចមុននោះទេ ពួកគេតែងតែមានបញ្ហាជាមួយគ្នា រហូតដល់ប្រកាសបែកបាក់គ្នាទៀតផង។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ជាថ្មីម្តងទៀត តារារូបនេះបានធ្វើការបង្ហោះសារប្លែកៗ ដែលបញ្ជាក់ថាពួកគេកំពុងតែមានបញ្ហាជាមួយគ្នាទៀតហើយ ស្របពេលដែលនាងបានបង្ហោះសារ​យ៉ាងដូច្នោះថា៖

«មិនចង់បកស្រាយជាមួយអ្នកណាឡើយ ដឹងតែថាខ្ញុំដោះលែងបេះដូងខ្ញុំហើយឈប់គិតឈប់ខ្វល់ពីគេ ព្រោះគេគិតថាខ្លួនគេជា Superstar គិតថាគេជាប្រុសស្អាត គិតថាខ្លួនគេអស្ចារ្យហើយ សូមជំរាបថាខ្ញុំហត់ហើយពេលនេះខ្ញុំសូមសម្រាក»។

តាមរយៈសារមួយនេះ​ ហ្វេនមួយចំនួនពិតជាមិនចង់ឲ្យនាង ក៏ដូចជាគូស្នេហ៍មានបញ្ហាបែបនេះនោះទេ ព្រោះឃើញថាស្រលាញ់គ្នាច្រើនឆ្នាំ ឆ្លងកាត់បញ្ហាជាច្រើនជាមួយគ្នា៕

ប៉ុបពី
ប៉ុបពី
ប៉ុបពី
ប៉ុបពី
ប៉ុបពី
ប៉ុបពី
ប៉ុបពី និងគូស្នេហ៍
ប៉ុបពី និងគូស្នេហ៍
ប៉ុបពី និងគូស្នេហ៍
ប៉ុបពី និងគូស្នេហ៍
ប៉ុបពី និងគូស្នេហ៍
ប៉ុបពី និងគូស្នេហ៍
សាររបស់ប៉ុបពី
សាររបស់ប៉ុបពី
សាររបស់ប៉ុបពី
សាររបស់ប៉ុបពី
សាររបស់ប៉ុបពី
សាររបស់ប៉ុបពី
ប៉ុបពី
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T