ទិដ្ឋភាពប្លែកភ្នែកក្នុងប្រទេសចិន​ ដែលអ្នកមិននឹកស្មានថាមាន

//s5.kh1.co/4c/4c0406ad1b52bd95de6a19a9df33e7f35507c3b9.jpg
សង្គម

 ១៣-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ប្រទេសចិនគឺជាប្រទេសមួយដែលមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រទេសចិនគឺជាកន្លែងទាក់ទាញភ្ញៀវទេសចរ ដែលមានរបស់ប្លែកៗជាច្រើន និងសំណង់អគារដ៏អស្ចារ្យមួយចំនួន។  ហើយក៏ជាកន្លែងមួយដែលអ្នកមិននឹកស្មានដល់ ថាមានរបស់ចម្លែកៗ ដែលដាក់លក់នៅក្នុងផ្សារទំនើបនោះឡើយ។

តោះ! មើលរូបភាពអស្ចារ្យ និងចម្លែកៗខាងក្រោម៖

១. ផ្ទះដ៏ចម្លែកដែលសាងសង់ដំបូលចុះក្រោម

https://s5.kh1.co/__image/w=650,h=423,q=100/a8/a8d0ddc30104bd3988027e2d900e4a85b9b6ffca.jpg

ប្រទេសចិនគឺជាកន្លែងគួរឱ្យចាប់អារម្មណ៍មួយ​ ហើយនៅទីនេះអ្នកអាចរកឃើញស្ថាបត្យកម្មដែលមិនដូចកន្លែងផ្សេងទៀតនៅលើពិភពលោក ។

២. ដាយណូស័រមួយគូកំពុងថើបគ្នា

https://s5.kh1.co/__image/w=650,h=323,q=100/41/410fa25259bf84405a1e3ec6fa9ac0859563b39b.jpg

ព្រំដែនជាញឹកញាប់ត្រូវបានសម្គាល់យ៉ាងច្បាស់ដោយមានសញ្ញាសម្គាល់ ប៉ុន្តែព្រំដែនរវាងម៉ុងហ្គោលី និងចិនត្រូវបានសម្គាល់ដោយដាយណូស័រថើបគ្នា។ នៅទីក្រុងErenhot អ្នកធ្វើដំណើរអាចរកឃើញរូបចម្លាក់ធំៗដាយណូស័រមួយគូបង្កើតបានជាក្លោងទ្វារមួយនៅសងខាងផ្លូវហាយវេ ដែលពួកគេហាក់ដូចជាថើបគ្នា។

ទីប្រជុំជននេះនៅដាច់ស្រយាល ហើយរូបដាយណូស័រមួយគូគឺជាគំនិតមួយដែលរដ្ឋាភិបាលមូលដ្ឋានបានបង្កើតឡើងដើម្បីជំរុញវិស័យទេសចរណ៍ទៅកាន់តំបន់នោះ។

៣​. ជណ្តើរយន្តនាគធំបំផុតនៅក្នុងពិភពលោកដែលមាននៅក្នុងប្រទេសចិន

https://s5.kh1.co/__image/w=650,h=434,q=100/24/24075c9144163d78fa5dfcc7c3bb5ad00aaa788b.jpg

អ្នករចនាបានសំរេចចិត្តបង្កើតជណ្តើរយន្តនាគដើម្បីនាំភ្ញៀវទៅទស្សនាទំនប់ទឹកធំបំផុតរបស់ចិន។ ជណ្តើរយន្តនេះគឺធំជាងគេបំផុតរបស់ពិភពលោក។ បើតាមរបាយការណ៍របស់ Atlas Obscura ជណ្តើរនេះលាតសន្ធឹងប្រវែង ២៥៨ ម៉ែត្រដែលឡើងសសៀរតាមច្រាំងថ្មចោទទៅដល់កំពូលភ្នំ។

៤. សណ្ឋាគារដែលត្រូវបានបង្កើតឡើងឲ្យដូចប្រភេទកីឡាប៉េងប៉ុង

https://s5.kh1.co/__image/w=650,h=740,q=100/19/19ca87f5d2daf2fb3e20a9b53b05bfdbbeccf521.jpg

ប្រទេសចិនមានអគារគួរឱ្យចាប់អារម្មណ៍ជាច្រើន ប៉ុន្តែមានសណ្ឋាគារមួយដែលលេចធ្លោ ត្រូវបានគេរចនាឡើងជារាងដូចប៉េងប៉ុង។

អគារនេះសាងសង់នៅទីក្រុងហួណាន នៅភាគខាងកើតប្រទេសចិន។​ ដែលសណ្ឋាគារនេះមានកម្ពស់ ១៥០ ម៉ែត្រ ហើយត្រូវបានបង្កើតឡើងជាផ្នែកមួយនៃអគារកីឡា។ យោងតាមសារព័ត៌មាន China Daily បានឲ្យដឹងថាសណ្ឋាគារនេះត្រូវបានបង្កើតឡើងដោយស្ថាបត្យករសំណង់កីឡាដ៏មានកិត្យានុភាពឈ្មោះ Mei Jikui ហើយនឹងត្រូវបានបែងចែកជាបីផ្នែក គឺកំពូលសម្រាប់ទេសភាពកណ្តាលសម្រាប់ទទួលភ្ញៀវ ហើយផ្នែកខាងក្រោមជាកន្លែងសន្និសីទ។

៥. អគារទូរស័ព្ទចល័តនៅគុនមីង (Kunming) បានក្លាយជាកន្លែងលក់អីវ៉ាន់ដ៏ទាក់ទាញមួយ

https://s5.kh1.co/__image/w=650,h=497,q=100/98/98b842010c9d31a708fb38d593a12258348d9e62.jpg

ប្រទេសចិនត្រូវបានគេស្គាល់ដោយសារបច្ចេកវិទ្យារបស់ខ្លួន ដូច្នេះវាមិនគួរឱ្យភ្ញាក់ផ្អើលទេដែលអគារមួយត្រូវបានបំផុសគំនិតជារូបទូរស័ព្ទចល័ត? អគារដែលត្រូវបានបង្កើតឡើងយ៉ាងឆ្លាតវៃដោយផ្នែកម្ខាងត្រូវបានរចនាឡើងជាពណ៌ទឹកក្រូចភ្លឺ និងតំណាងឱ្យទូរស័ព្ទចល័តដែលប៊ូតុងរបស់ទូរស័ព្ទត្រូវបានបង្កើតឡើងដោយប្រើបង្អួចការិយាល័យ។

រចនាសម្ព័ននេះត្រូវបានសាងសង់នៅក្នុងទីក្រុងគុនមីង នៅក្នុងខេត្តយូណាន។ ហើយវាគឺជាអាគារដែលមានកំពស់ ១១ ជាន់ ដែលបានក្លាយជាកន្លែងដ៏មានប្រជាប្រិយមួយនៅក្នុងទីក្រុង។

៦. អគារដែលមានតំលៃ ៩៧ លានដុល្លារសំរាប់ការធ្វើជំនួញរបស់អេស្បាញ

https://s5.kh1.co/__image/w=650,h=340,q=100/84/84070cbfbb2d04167b9b56a99e2816db70b89035.jpg

ការរក្សានូវអគារប្លែកៗដូចជា Star Trek ដែលជារចនាសម្ព័ន្ធទាក់ទាញភ្នែកបំផុត។

អគារនេះមានប្រវែង ៨៥៣ ហ្វីតអាចត្រូវបានរកឃើញនៅក្នុងទីក្រុងChangle ក្នុងខេត្តហ្វូជាន (Fujian) ប្រទេសចិន​។​ រចនាសម្ព័ននេះមានតួជាការិយាល័យសម្រាប់អ្នកអភិវឌ្ឍន៍ហ្គេមឈ្មោះ NetDragon Websoft ហើយវាមានតម្លៃមិនធម្មតា ដោយចំណាយថវិកា ៩៧ លានដុល្លារឯណោះដើម្បីសាងសង់៕

https://s5.kh1.co/__image/w=650,h=650,q=100/d0/d0f3a2d95457ecd8288f2a888698811a222da1cd.jpg
https://s5.kh1.co/__image/w=650,h=486,q=100/41/4104934249c7267d239ed9f0abcc45c11dbca219.jpg
https://s5.kh1.co/__image/w=650,h=340,q=100/4c/4c0406ad1b52bd95de6a19a9df33e7f35507c3b9.jpg

ប្រភព៖ The Travel

Math Angkea
ម៉ាត់ អង្គារ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T