ត្រីចម្លែកមានរូបរាងស្រដៀងនឹងលិង្គ ត្រូវជីវវិទូប្រទះឃើញនៅឆ្នេរសមុទ្ររដ្ឋកាលីហ្វ័រញ៉ាយ៉ាងសន្ធឹកសន្ធាប់ ក្រោយពីមានព្យុះ

//s5.kh1.co/c1/c1ef2b7ed8bba5a257a14d2034a7a151d3f9c566.jpg
សង្គម

 ១៣-ធ្នូ-២០១៩ ១១ព្រឹក · ៤ ឆ្នាំមុន

អាមេរិក៖ មានជីវវិទូម្នាក់ឈ្មោះថា Ivan Parr បានរកឃើញប្រភេទត្រីម៉្យាង ដែលមានរូបរាងប្លែកស្រដៀងទៅនឹងលិង្គមនុស្សប្រុស។ តាមការឲ្យដឹងពីសំណាក់ជីវវីទូខាងលើថា គាត់ប្រទះឃើញត្រីប្រភេទនេះរាប់ពាន់ក្បាលកាលពីថ្ងៃទី ៦ ខែធ្នូ កន្លងទៅ បន្ទាប់ពីមានព្យុះមួយបានវាយប្រហារតំបន់នោះដែលស្ថិតនៅឯឆ្នេរ Drakes Beach រដ្ឋកាលីហ្វ័រញ៉ា។ វាជាប្រភេទត្រីម៉្យាងដែលគេហៅថា ត្រីដង្កូវនាង មានទំហំ១០ អ៊ីញ មើលទៅស្រដៀងនឹងសាច់ក្រក និងមានរៀងជាអក្សរ U  ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកបានបន្តថា វាជាប្រភេទត្រីសមុទ្រម៉្យាងដែលមានអាយុវែងរហូតទៅដល់ ២៥ ឆ្នាំ ហើយត្រីនេះជាត្រីដែលស៊ីបាក់តេរី ប្លង់តុង និងសត្វល្អិតតូចៗជាអាហារ ដោយការប្រើខ្លាញ់រំអិលរបស់វាជាសំណាញ់ចាប់យកអាហារ ប៉ុន្តែវាជាសត្វដែលគ្មានគ្រោះថ្នាក់ដល់មនុស្សទេ។

Thousands of 'penis-fish' have washed ashore Drakes Beach, California
Thousands of 'penis-fish' have washed ashore Drakes Beach, California

ហើយអ្វីដែលកាន់តែពិសេសនោះ គេក៏អាចយកវាចម្អិនជាអាហារដែលមានរសជាតិប្រៃ និងផ្អែមផងដែរ ហើយគេតែងតែបរិភោគវាជាមួយទឹកជ្រលក់ជូរអែម ធ្វើពីប្រេងល្ង និងអំបិល ឬជ្រលក់ជាមួយទឹកម្ទេសដែលលាយទឹកខ្មេះ រួមទាំងម្ទេសខាប់របស់កូរ៉េក៏បាន។

ទន្ទឹមនឹងនេះ ក៏មានការគំរាមកំហែងជាច្រើនពីសំណាក់អយស្ទ័រ, ត្រីឆ្លាម និងមនុស្ស លើវាផងដែរ។ សព្វថ្ងៃត្រីប្រភេទនេះជាត្រីប្រភេទកម្រមួយ ដែលគេឃើញមាននៅតែសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងចិនប៉ុណ្ណោះ៕

Thousands of 'penis-fish' have washed ashore Drakes Beach, California
Thousands of 'penis-fish' have washed ashore Drakes Beach, California
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១០ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T