ក្រុមហ៊ុន Master Pharma Group Ltd នាំចូលផ្តាច់មុខឱសថមកពីប្រទេសឥណ្ឌា រួមគ្នាលើកកម្ពស់ការយល់ដឹងពី «ជំងឺទឹកនោមផ្អែម លើសឈាម និង​​ជំងឺធាត់»!

//s5.kh1.co/3b/3bef40da50b973c4a722ea3f26d5098c44f3767c.jpg
សង្គម

 ១៣-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ​៖ នៅថ្ងៃទី​ ១២ ខែ​ធ្នូ ឆ្នាំ​២០១៩ នេះ ក្រុមហ៊ុន Master Pharma Group Ltd  ដែល​ជាក្រុមហ៊ុននាំចូល និងចែកចាយឱសថ ក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៤ និង​បានសហការ​នាំចូ​លផ្តាច់មុខពីរោងចក្រ Akums Drug and Pharmaceuticals Limited បាន​បើកសិក្ខាសាលាផ្សព្វផ្សាយ​លើប្រធានបទ «ជំងឺទឹកនោមផ្អែម លើសឈាម និង​ជំងឺធាត់» នៅឯសណ្ឋាគារណាហ្គាវើល១ ជាមួយអ្នកជំនាញ ក្នុងវិស័យសុខាភិបាលជាង ៣០០នាក់ រួមទាំងឱសថការី និងវេជ្ជបណ្ឌិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សិក្ខាសាលាផ្សព្វផ្សាយ​លើប្រធានបទ «ជំងឺទឹកនោមផ្អែម លើសឈាម និង​ជំងឺធាត់» 

អ្នកតំណាងក្រុមហ៊ុនទាំងពីរបាននិយាយថា ជំងឺទឹកនោមផ្អែម លើសឈាម និង ជំងឺធាត់​ ដែល​បង្កឲ្យកើតមានដូចជា គាំងបេះដូង សំពាធឈាមខ្ពស់ កើតជំងឺមហារីក​ និងជំងឺថប់ដង្ហើមជាដើម ​អាចកើតមានឡើ​ង​​ចំពោះមនុស្សគ្រប់វ័យ ជាពិសេសមនុស្សវ័យកណ្តាល ដែលមានរបៀបរបបនៃការរស់នៅមិនត្រឹមត្រូវ គេងមិនគ្រប់គ្រាន់ ខ្វះលំហាត់ប្រាណ ញុំាគ្រឿងស្រវឹងជាដើម។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ​​ជំងឺ​ទាំងនេះ​ក៏​មាន​វិធី​​ទប់​ស្កាត់​ផង​ដែរ​ តាម​រយៈ​​ការផ្តោតទៅលើរបបអាហារ និងការរស់នៅ រួមមានដូចជាការធ្វើលំហាត់ប្រាណ គេង ដើរ រត់ ឈរ អង្គុយ ការសម្មាធិ ការពិសារអាហារដែលមានជីវជាតិ និងការកាត់បន្ថយការសេពគ្រឿងស្រវឹង​ ​និង​ជក់បារីជាដើម។

សិក្ខាសាលាផ្សព្វផ្សាយ​លើប្រធានបទ «ជំងឺទឹកនោមផ្អែម លើសឈាម និង​ជំងឺធាត់» 
សិក្ខាសាលាផ្សព្វផ្សាយ​លើប្រធានបទ «ជំងឺទឹកនោមផ្អែម លើសឈាម និង​ជំងឺធាត់» 

សិក្ខាសាលាផ្សព្វផ្សាយ​លើប្រធានបទ «ជំងឺទឹកនោមផ្អែម លើសឈាម និង​ជំងឺធាត់» 
សិក្ខាសាលាផ្សព្វផ្សាយ​លើប្រធានបទ «ជំងឺទឹកនោមផ្អែម លើសឈាម និង​ជំងឺធាត់» 

Akums Drugs & Pharmaceutical គឺជារោងចក្រផលិតឱសថធំបំផុតនៅប្រទេសឥណ្ឌា ដែលចុះកិច្ចសន្យារាល់ការផលិតផលិតផលសម្រេចនៃឱសថ វត្ថុធាតុដើម គ្រឿងសំអាង ឱសថបុរាណ និង​ឱសថប្រភេទអរម៉ូន។​ មកទល់ពេលនេះ ខាងរោងចក្របានផ្គត់ផ្គង់ទៅលើការប្រើប្រាស់​ និងផលិតឱសថច្រើនជាង១២% នៃ​តម្រូវការសរុបក្នុង​ប្រទេសឥណ្ឌា និងក្រុមហ៊ុនថ្នាំពេទ្យល្បីល្បាញនានា​ និង MNCs

សិក្ខាសាលាផ្សព្វផ្សាយ​លើប្រធានបទ «ជំងឺទឹកនោមផ្អែម លើសឈាម និង​ជំងឺធាត់» 
សិក្ខាសាលាផ្សព្វផ្សាយ​លើប្រធានបទ «ជំងឺទឹកនោមផ្អែម លើសឈាម និង​ជំងឺធាត់» 

សិក្ខាសាលាផ្សព្វផ្សាយ​លើប្រធានបទ «ជំងឺទឹកនោមផ្អែម លើសឈាម និង​ជំងឺធាត់» 
សិក្ខាសាលាផ្សព្វផ្សាយ​លើប្រធានបទ «ជំងឺទឹកនោមផ្អែម លើសឈាម និង​ជំងឺធាត់» 

Unosource Pharma ជាក្រុមហ៊ុនបុត្រសម័្ពន្ធនាំចេញរបស់ Akums Drugs & Pharmaceutical ដែលមានឱសថលើសពី ១,៣០០ មុខ បានចុះបញ្ជិកានៅក្នុង ៥៥ប្រទេស និងទទួលស្គាល់ពីក្រសួងសុខាភិបាលរួមមាន អាស៊ី​អា​គ្នេ​យ៍ អាហ្វ្រិក CIS និងអាមេរិកឡាទីន។

Unosource Pharma បានធ្វើការផ្គត់ផ្គង់ឱសថក្នុងគុណភាពខ្ពស់រួមផ្សំនឹងតម្លៃសមរម្យ ដែលអាចទទួលយកបាននៅក្នុងទីផ្សារប្រកួតប្រជែងនានាពេលបច្ចុប្បន្ននៅក្នុងពិភពលោក។

សិក្ខាសាលាផ្សព្វផ្សាយ​លើប្រធានបទ «ជំងឺទឹកនោមផ្អែម លើសឈាម និង​ជំងឺធាត់» 
សិក្ខាសាលាផ្សព្វផ្សាយ​លើប្រធានបទ «ជំងឺទឹកនោមផ្អែម លើសឈាម និង​ជំងឺធាត់» 

យ៉ាងណាមិញ Unosource Pharma បានធ្វើការផ្គត់ផ្គង់ ១០០ផលិតផលជាង នៅក្នុងប្រទេសកម្ពុជា ហើយ​គិតមកដល់ពេលនេះគឺវា​មាន​រយៈពេល ៤ឆ្នាំមកហើយ សម្រាប់គម្រោងការផ្គត់ផ្គង់នាពេលអនាគត ដែល​ក្រុមហ៊ុននឹងនាំចូលនូវឱសថនានាបន្ថែមទៀត ដែលមានតម្រូវការដើម្បីឲ្យសមស្របនៅក្នុងទីផ្សារប្រទេសកម្ពុជា៕

សិក្ខាសាលាផ្សព្វផ្សាយ​លើប្រធានបទ «ជំងឺទឹកនោមផ្អែម លើសឈាម និង​ជំងឺធាត់» 
សិក្ខាសាលាផ្សព្វផ្សាយ​លើប្រធានបទ «ជំងឺទឹកនោមផ្អែម លើសឈាម និង​ជំងឺធាត់» 
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T