ក្ដៅៗ! កីឡាករឆ្នើមរូបនេះបានយល់ព្រមបន្តកុងត្រាថ្មីជាមួយនឹងក្លិបតោខៀវ Chlelsea រហូតដល់ឆ្នាំ២០២៤

//s5.kh1.co/87/870c0fea4f2507cd6f34da842f163fd8ffe8a4de.jpg
កីទ្បា

 ១៣-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្លិបតោខៀវ Chelsea បានប្រកាសលើគណនី Twitter ផ្លូវការរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ខ្សែការពារវ័យ២១ឆ្នាំ កីឡាករ Fikayo Tomori បានចុះកុងត្រាថ្មីរយៈពេល៥ឆ្នាំ បន្តស្នាក់នៅកីឡដ្ឋាន Stamford Bridge រហូតដល់ឆ្នាំ ២០២៤។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Fikayo Tomori ចុះកុងត្រាថ្មីជាមួយក្លិប Chelsea
  កីឡាករ Fikayo Tomori ចុះកុងត្រាថ្មីជាមួយក្លិប Chelsea

កីឡាករ Tomori  ត្រូវបានតម្លើងឲ្យមកលេងក្នុងឈុតធំរដូវកាលនេះ ក្រោមការដឹកនាំរបស់ចាត់ការទូទៅថ្មីលោក Frank Lampard ដោយបង្ហាញខ្លួនបានចំនួន ១៦ប្រកួតគិតរាល់កម្មវិធីទាំងអស់។

ក្រោយបន្តកុងត្រាថ្មីជាមួយក្លិប ខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះ បាននិយាយពីអារម្មណ៍របស់ខ្លួនថា៖

 កីឡាករ Fikayo Tomori
 កីឡាករ Fikayo Tomori

"វាជាពេលវេលាដ៏មានមោទកភាពបំផុតសម្រាប់ខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ។ ខ្ញុំបានមកចួលរួមជាមួយក្លិបមួយនេះតាំងពីខ្ញុំមានអាយុ៧ឆ្នាំមកម៉្លេះ ដូច្នេះខ្ញុំមិនដែលស្គាល់អ្វីផ្សេងក្រៅពី Chelsea នោះទេ។"

 កីឡាករ Fikayo Tomori
 កីឡាករ Fikayo Tomori

កីឡាករ Tomori បានបន្តទៀតថា៖

"ក្លិបមួយនេះបានធ្វើរឿងល្អជាច្រើនសម្រាប់ខ្ញុំ ពួកគេបានមើលថែខ្ញុំនិងបណ្ដុះបណ្ដាលខ្ញុំ ឆ្នៃខ្ញុំឲ្យក្លាយជាកីឡាករ និងមនុស្សម្នាក់សព្វថ្ងៃនេះ។ វាជាក្ដីសុបិនដែលក្លាយជាការពិតមួយ ពេលដែលខ្ញុំបានចុះកុងត្រាថ្មីរយៈពេល៥ឆ្នាំជាមួយនឹងក្លិប។ ខ្ញុំពិតជាសប្បាយរីករាយដែលក្លិបមួយនេះបានបង្ហាញជំនឿជឿជាក់មកលើរូបខ្ញុំ ហើយខ្ញុំពិតជារំភើបក្នុងការបន្តដំណើរទៅមុខទៀត៕"

ប្រភព៖ Chelsea Football Club

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T